ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ ប៉ះ គួនអ៊ូ អយ៉ូធ្យា នៅប្រទេសថៃ

ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ ប៉ះ គួនអ៊ូ អយ៉ូធ្យា នៅប្រទេសថៃ

នៅថ្ងៃអាទិត្យ ខាងមុខនេះ និង​មានការប្រកួតដ៏កក្រើកសង្វៀនដោយកីឡាករលំដាប់កំពូលរបស់កម្ពុជា កីឡាករ ​រឿង​ សោភ័ណ្ឌ​​​ ប៉ះ កីឡាករ គួនអ៊ូ អយ៉ូធ្យានេះបើយោងតាម​ ការផុសផ្សាយរបស់លោក សី​ថូណាថាន់ លើ បណ្តាញសង្គម ហ្វេសប៊ុក ( Facebook page Sitho Nathan, October 1 at 8:38 AM)​។​

Sophor1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រឿង​ សោភ័ណ្ឌ​ គឺកីឡាករលំដាប់កំពូលរបស់កម្ពុជា ​ដែលមានស្រុកកំណើត នៅ​ស្រុក អង្គស្នួល និងកំពុងហ្វឹកហាត់ជាមួយ លោកគ្រូ ឈិនក្វាន់ចៃ នៅក្លឹប​ម្កុតរាជសី ។ សម្រាប់ការប្រកួតកន្លងមក កីឡាករ ​រឿង​ សោភ័ណ្ឌ មានអាវុធ សាហាវរបស់គេ គឺ​កណ្ដាប់ដៃ ពិស។​

Sophor2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គួរំលឹក ផងដែថាផងដែរថា​ កីឡាករ ​រឿង​ សោភ័ណ្ឌទើបតែបរាជ័យ​ ដែលជាកាសងសឹក ក្រោម​ថ្វីដៃអ្នកលេងជង្គង់កែងដែលជាអាវុធដ៏មុតស្រួចហើយថ្មីៗនេះ បានវិវឌ្ឍន៍ខ្លួន​ ជាអ្នកលេង​ កណ្ដាប់ដៃគឺ នី សុភី​ ដែលកាលណោះ ​ សោភ័ណ្ឌ ធ្លាប់ផ្ដួល សុភី អោយសន្លប់ នៅជំនាន់ លោក គ្រូម៉ាសេរី ជាអ្នករៀបចំការប្រកួតក្នុង វគ្គ ផ្ដាច់ព្រាត់ កម្មវិធីដណ្ដើមខ្សែរក្រវាត់ ដូចគ្នានេះដែរ។

ដូចនេះសូមបងប្អួនរងចាំមើល តើ កណ្ដាប់ដៃពិស​( សោភ័ណ្ឌ) អាចស្តាមុខមាត់​ ដោយផ្តួល គួនអ៊ូ អយ៉ូធ្យានៅថ្ងៃអាទិត្យទី០៦ ខែតុលា ខាងមុខនេះ បានរឺទេ?

តើបងប្អូន​មានពាក្យអ្វី ចង់ជូនពរ​ដៃភ្លើងជើងរន្ទះ ទេ?

By Rey

Edited by Geo

Loading...