ហ៊ានជិះអត់បេីយន្ដហោះអាចមេីលធ្លុះបែបនេះនៅថ្ងៃអនាគត – Kalib9 ប្លែកៗ | Pelklas

ហ៊ានជិះអត់បេីយន្ដហោះអាចមេីលធ្លុះបែបនេះនៅថ្ងៃអនាគត

មជ្ឈមណ្ឌលនៃភាពច្នៃប្រឌិតដែលជាក្រុមហ៊ុនស្រាវជ្រាវបច្ចេកវិទ្យារបស់ប្រទេសអង់គ្លេស គិតថាពួកគេបានបោះជំហានដ៏ធំមួយ បន្ទាប់ពីរកឃេីញគំនិតនេះចំពោះការដឹកជញ្ជូនតាមផ្លូវអាកាស។ ពួកគេចង់ដកបង្អួចទាំងអស់ចេញពីយន្តហោះសំរាប់ដឹកអ្នកដំណើរ ហើយជំនួសមកវិញនូវអេក្រង់អេឡិចត្រូនិចប៉ះ OLED touch-screens ដែលលាតសន្ធឹងតាមបណ្តោយទាំងមូលរបស់យន្តហោះ និងបង្ហាញទិដ្ឋភាពពីខាងក្រៅតាមរយៈកាមេរ៉ាដែលបានតំឡើងនៅផ្នែកខាងក្រៅរបស់យន្តហោះ។

បេីយោងទៅតាមពួកគេ បង្អួចគឺជារបស់ដែលមិនសូវជាចាំបាច់ទេនៅក្នុងយន្តហោះដឹកអ្នកដំណើរ។ ជញ្ជាំងអាចនឹងមានភាពរឹងមាំជាងមុន និងអាចធ្វេីជញ្ជាំងស្តើងជាងមុនបានផងដែរ។ អេក្រង់ OLED ដែលជំនួសបង្អួចនឹងបង្ហាញទិដ្ឋភាពខាងក្រៅ និងអនុញ្ញាតឱ្យអ្នកដំណើរជ្រើសរើសការកម្សាន្តនិងសេវាកម្មផ្សេងៗបាន។

បច្ចេកវិទ្យានេះក៏មានអ្នករិះគន់ច្រេីនផងដែរ ទោះយ៉ាងណាអ្នកខ្លះមានការព្រួយបារម្ភអំពីការបំពុលដោយពន្លឺទៅខាងក្នុងកាប៊ីន ហើយទេសភាពទាំងនេះប្រហែលជាមិនចំនេញអ្វីច្រើននោះទេ ហេីយនេះក៏អាចធ្វេីឱ្យអ្នកដំណេីរមួយចំនួនមិនហ៊ានជិះផងដែរ។

ព័​ត៍​មាន​បន្ថែម៖ uk-cpi.com (h/t: mashable)

#1

Windowless Airplane 1

#2

Windowless Airplane 2

#3

Windowless Airplane 3

#4

Windowless Airplane 4

#5

Windowless Airplane 5

ប្រភព៖ BoredPanda