ការធ្វើដំណើរកម្សាន្តធ្វើឲ្យមានសុភមង្គលច្រើនជាងការរៀបការ បើយោងតាមការសិក្សា – Kalib9 ជីវិតកម្សាន្ត | Pelklas

ការធ្វើដំណើរកម្សាន្តធ្វើឲ្យមានសុភមង្គលច្រើនជាងការរៀបការ បើយោងតាមការសិក្សា

វាមិនមែនជាបញ្ហាអ្វីឡើយប្រសិនបើអ្នកធ្វើដំណើរដោយគ្មានអ្វីនោះ ប៉ុន្តែកាតាបស្ពាយ និងការកក់សណ្ឋាគារដ៏ប្រណិតមួយ និងការធ្វើដំណើរទាំងអស់នឹងផ្ដល់ផលវិជ្ជមានដល់សុខភាពរបស់អ្នក និងផ្តល់អោយអ្នកនូវអារម្មណ៍ភ្ញាក់ផ្អើលដ៏អស្ចារ្យមួយ។ សម្រាប់មនុស្សមួយចំនួន ភាពរីករាយបានមកពីព្រឹត្តិការណ៍សំខាន់ៗនៃជីវិតរបស់ពួកគេដូចជាការរៀបការ និងការមានកូន។ ផ្ទុយមកវិញ ការណែនាំដោយ Booking.com បានបញ្ជាក់ថាមនុស្សឲ្យតម្លៃលើការធ្វើដំណើរយ៉ាងខ្លាំងរហូតដល់វាជាប់ក្នុងបញ្ជីនៃអ្វីៗដែលនាំឲ្យពួកគេមានសុភមង្គលបំផុតក្នុងជីវិត។

Bright Side បានសង្ខេបលទ្ធផលនៃការសិក្សាចង់ដឹងនេះ ហើយយើងចង់ពិភាក្សាអ្វីទាំងនេះជាមួយអ្នក។

  • ការធ្វើដំណើរផ្តល់ឲ្យអ្នកនូវសុភមង្គលដ៏ភ្ញាក់ផ្អើលមួយភ្លាមៗ

1

ដើម្បីទទួលបានលទ្ធផលត្រឹមត្រូវ Booking.com បានសម្ភាសន៍ជាមួយមនុស្សចំនួន ១៧០០០នាក់ដែលមកពី ១៧ប្រទេសផ្សេងៗគ្នា ដូចនេះពួកគេមានឥរិយាបទប្លែកៗពីគ្នាចំពោះការធ្វើដំណើរ។ ដោយក្រុមអ្នកធ្វើដំណើរបានបញ្ជាក់ថា មានរឿងតិចតួចណាស់ដែលអាចផ្ដល់សុភមង្គលជំនួសការធ្វើដំណើរវិស្សមកាល។ ឧ. ៧៧% នៃមនុស្សផ្សេងៗគ្នាបាននិយាយថា ពួកគេកក់ថ្ងៃឈប់សម្រាកនៅពេលណាដែលពួកគេត្រូវការលំហែអារម្មណ៍ភ្លាមៗ។

  • ការធ្វើដំណើរកំសាន្តផ្តល់នូវសុភនមង្គលច្រើនជាងព្រឹត្តិការណ៍សំខាន់ៗដទៃទៀតនៃជីវិត

2

ផ្នែកដែលគួរឲ្យចាប់អារម្មណ៍បំផុតនៃការសិក្សានេះគឺថា ប្រជាជនបានអះអាងថាពួកគេឲ្យតម្លៃលើជីវិតធ្វើដំណើរច្រើនជាងពួកគេធ្វើកិច្ចការសំខាន់ៗដទៃទៀត ឬទោះជាព្រឹត្តិការណ៍រីករាយនៅក្នុងជីវិតរបស់ពួកគេក៏ដោយ។ ៤៩% នៃអ្នកឆ្លើយសំណួរបាននិយាយថា ពួកគេមានអារម្មណ៍ថាកម្រិតនៃសុភមង្គលមានភាពប្រសើរខ្លាំងនៅពេលពួកគេបានរៀបគម្រោង និងបានទៅវិស្សមកាល ជាងអ្វីដែលពួកគេបានធ្វើនៅថ្ងៃពិធីមង្គលការរបស់ពួកគេទៀត។

3

ច្រើនជាងពាក់កណ្តាលនៃមនុស្សដែលត្រូវបានសម្ភាសបានបង្ហាញអារម្មណ៍ថា ការណាត់ជាមួយឪពុកម្តាយរបស់ពួកគេមិនបានធ្វើអោយពួកគេមានអារម្មណ៍ភ្ញាក់ផ្អើលដូចជាការធ្វើដំណើរកម្សាន្តឡើយ។ ៤៥% បានអះអាងថា ការភ្ជាប់ពាក្យក៏មិនបានធ្វើឲ្យពួកគេមានអារម្មណ៍រីករាយ ឬរំភើបដូចជាការធ្វើដំណើរនោះទេ។ ២៩%ទៀតបានលើកឡើងថា សូម្បីតែការមានកូនក៏មិនរំភើបជាងការធ្វើដំណើរទេសចរណ៍ដែរ។

  • ការទិញរបស់ប្រើប្រាស់មិនអាចផ្តល់ឲ្យអ្នកនូវភាពរីករាយណាស់ណាទេ

4

វាក៏បានបង្ហាញថាមនុស្សពេញចិត្តក្នុងការទទួលយកបទពិសោធន៍ថ្មីៗ ច្រើនជាការមានទ្រព្យសម្បត្តិច្រើន។ ៧០% នៃអ្នកឆ្លើយតបបាននិយាយថា ការទៅវិស្សមកាលផ្តល់ឲ្យពួកគេនូវការពេញចិត្តដែលមានរយៈពេលវែងច្រើនជាងសុភមង្គលដែលពួកគេទទួលបានពីការទិញរបស់របរ។

5

វាមើលទៅហាក់ដូចជាមនុស្សបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ភាពសុខស្រួលរបស់គេចំពោះការដំណើរដើម្បីទទួលបានបទពិសោធន៍ថ្មីៗ។ ឧទាហរណ៍ ៥៦% នៃអ្នកឆ្លើយសំណួរចូលចិត្តទៅវិស្សមកាលជាជាងទិញសម្លៀកបំពាក់ ឬឧបករណ៍ថ្មីៗ។ ហើយ ៤៨% នៃពួកគេបានត្រៀមផ្អាកការកែលំអផ្ទះ ដើម្បីទៅលេងកន្លែងថ្មីៗដទៃទៀត។

  • សូម្បីតែការរៀបចំផែនការវិស្សមកាលក៏ធ្វើអោយអារម្មណ៍ផ្លូវចិត្តរបស់យើងកាន់តែប្រសើរដែរ

6

គួរអោយភ្ញាក់ផ្អើល ដោយ ៧២%នៃមនុស្សដែលត្រូវបានសម្ភាសបានអះអាងថា វាគ្រប់គ្រាន់ដោយគ្រាន់តែរៀបចំគម្រោងវិស្សមកាលក៏ធ្វើអោយអារម្មណ៍ល្អប្រសើរដែរ។ ឧទាហរណ៍ ៨០%នៃពួកគេមានអារម្មណ៍ថារំភើប និងសប្បាយរីករាយ នៅពេលដែលពួកគេគ្រាន់តែមើលផែនទីមួយ និងជ្រើសរើសកន្លែងដែលគេចង់ទៅ។

7

៦ ក្នុងចំណោមមនុស្ស ១០នាក់បានបង្ហាញជាមួយអារម្មណ៍យ៉ាងត្រេកត្រអាលរបស់ពួកគេ នៅពេលគេបានមើលពីសណ្ឋាគារ និងតំបន់ជាច្រើនទៀតឡើងវិញពីសៀវភៅគម្រោង និងនឹកស្រម៉ៃទៅដល់ការធ្វើដំណើរកម្សាន្តនាពេលខាងមុខរបស់ពួកគេក៏អស្ចារ្យដែរ។ ម្យ៉ាងវិញទៀត ច្រើនជាងពាក់កណ្តាលនៃអ្នកធ្វើដំណើរបាននិយាយថា ការទិញវត្ថុអនុស្សាវរីយ៍ និងសម្លៀបំពាក់សម្រាប់វិស្សមកាលក៏ជារឿងមួយដ៏អស្ចារ្យបំផុតសម្រាប់ពួកគេផងដែរ។

Translated by: Ly Hout

Edited by: Serpent

Source in English: Brightside.me