តើសកម្មភាពអ្វីខ្លះដែលមនុស្សជោគជ័យចូលចិត្តធ្វើនៅថ្ងៃចុងសប្តាហ៍?

តើអ្នកចូលចិត្តធ្វើអ្វីខ្លះនៅថ្ងៃចុងសប្តាហ៍? ដើរលេងកម្សាន្ត ជជែកលែងជាមួយមិត្តភក្តិ សិក្សាស្រាវជ្រាវអ្វីថ្មីៗ អង្គុយស្ងៀមស្ងាត់ម្នាក់ឯង ហាត់ប្រាណដើម្បីសុខភាព ឬសកម្មភាពផ្សេងៗទៀត! តើអ្នកគិតថាទាំងអស់នេះមានសារៈសំខាន់ដែរឬទេ? អត្ថបទនេះនឹងបង្ហាញពីសកម្មភាពមួយចំនួនដែលមនុស្សជោគជ័យភាគច្រើនតែងតែធ្វើនៅថ្ងៃចុងសប្តាហ៍របស់ពួកគេ។

អានសៀវភៅនៅពេលទំនេរ

C1

មនុស្សមួយចំនួនចូលចិត្តស្តាប់តន្តី្រកម្សាន្តអារម្មណ៍ ឬលេងកីឡា ប៉ុន្តែការអានសៀវភៅក៏ជាផ្នែកនៃចំណង់ចំណូលចិត្តរបស់មនុស្សជោគជ័យដែរ ពីព្រោះពួកគេអាចនឹងយល់ថាការអានជួយឲ្យអារម្មណ៍បានធូរស្រាល បាត់បង់ភាពនឿយហត់ បន្ទាប់ពីបានបំពេញការងារស្ទើរពេញមួយសប្តាហ៍កន្លងមក។ ម្យ៉ាងទៀត ការអាននឹងជួយពង្រឹង និងពង្រីកចំណេះដឹងថ្មីៗបន្ថែមទៀតផងដែរ ព្រមទាំងជៀងវាងការចាយពេលវេលាលើសកម្មភាពឥតបានការច្រើន

ជួបជុំក្រុមគ្រួសារ ដើម្បីបង្កើតឲ្យមានភាពកក់ក្តៅ

C2

ការជួបជុំគ្រួសារជាផ្នែកមួយដ៏សំខាន់នៃជីវិត។ គ្រប់គ្នាត្រូវការសេចក្តីស្រលាញ់ ភាពកក់ក្តៅ ការបារម្ភ ហើយការចំនាយពេលជាមួយគ្រួសារ កូនប្រុសស្រី ជួយឲ្យអារម្មណ៍មានភាពកក់ក្តៅ និងបង្កើនកម្លាំងចិត្តសម្រាប់បំពេញកិច្ចការបន្ថែមទៀត បន្សាបភាពតានតឹងពីការងារ និងធ្វើឲ្យសមាជិកគ្រួសារយល់ថា អ្នកបានបំពេញតួនាទីយ៉ាងពេញទំហឹង និងជាគំរូដ៏ល្អសម្រាប់គ្រួសារ។ ឧ. ប្រសិនបើអ្នកជាឪពុក ហើយបានចំណាយពេលចុងសប្តាហ៍ជាមួយគ្រួសារក្នុងដំណើរកម្សាន្តណាមួយ នោះគឺជាការផ្ដល់ឲ្យនូវភាពកក់ក្ដៅ និងភាពរីករាយដល់គ្រួសារ។

ហាត់ប្រាណ ដើម្បីធានាដល់សុខភាពរាងកាយ និងភាពរស់រវើកនៃជីវិត

C3

សុខភាព ជារឿងចម្បងនៃជីវិត ដូចនេះការចេះថែរក្សាសុខភាព ជាទម្លាប់មួយដែលមនុស្សជោគជ័យតែងតែប្រព្រឹត្ត។ ប្រសិនបើអ្នកមានបញ្ហាសុខភាព ការងាររបស់អ្នកប្រាកដជាធ្លាក់ចុះ។ អ្នកអាចចំនាយពេលរត់ហាត់ប្រាណជាមួយកូនៗ មិត្តភក្តិ ឬមនុស្សសំខាន់របស់អ្នកក៏បាន ហើយនេះជារឿងល្អដែលអ្នករឹតតែស្វែងយល់ពីគ្នាកាន់តែច្បាស់ជាងមុន និងបង្កើនភាពស្និទ្ធិស្នាលដូចគ្នា អ្វីដែលសំខាន់អ្នកបានលំហែអារម្មណ៍ ខួរក្បាល និងល្អដល់សុខភាពនៅពេលរាងកាយបានបញ្ចេញញើស

ធ្វើរឿងអ្វីដែលពួកគេចូលចិត្ត ខណៈការងារមិនមែនជារឿងសំខាន់បំផុតក្នុងជីវិត

C4

ការងារ ជារឿងសំខាន់ក្នុងការប្រតិបត្តិ ប៉ុន្តែពួកគេមិនចូលចិត្តចំណាយពេលលើការងារគ្រប់ពេលឡើយ។ ការងារជួយអ្នកឲ្យក្លាយជាអ្នកមានបាន ប៉ុន្តែប្រសិនអ្នកមិនបានគិតដល់សុខភាព និងអ្វីដែលអ្នកស្រលាញ់ ហើយអ្នកមិនបានធ្វើវាទាល់តែសោះ ខ្ញុំជឿថាអ្នកនឹងស្តាយក្រោយ នៅពេលអ្នកគេងលើគ្រែ ឬស្ថិតក្នុងវ័យជរា

ពួកគេមានកម្រិតបរិភោគត្រឹមត្រូវ និងការលើកទឹកចិត្តខ្លួនឯង

C5

ការកំណត់របបអាហារ គឺជារឿងសំខាន់ដែលមនុស្សជោគជ័យប្រុងប្រយ័ត្ន ព្រោះប្រសិនបើការញុំាប៉ះពាល់ដល់សុខភាព អាចបង្កជារឿងធំដល់មុខជំនាញរបស់ពួកគេ។ ការញុំាអាហារទៀងទាត់ ជារឿងសំខាន់ដែលអ្នកគួរពិចារណាឡើងវិញ បើសិនអ្នកមិនទាន់បានកំណត់ការញុំាអាហាររបស់អ្នកបានទៀងទាត់។ មនុស្សភាពច្រើនដែលធ្វើការហត់នឿយ នៅពេលដែលការងារសម្រេចលទ្ធផលល្អ ពួកគេតែងតែញុំាអាហារដែលពួកគេចូលចិត្ត ដើម្បីជាការលើកទឹកចិត្ត និងផ្តល់រង្វាន់ដល់ខ្លួនឯង។

ការភ្ញាក់ពីគេងព្រឹកព្រលឹមជាអ្វីដែលគេត្រូវធ្វើ ដើម្បីជម្រះភាពខ្ជិល និងបំភ្លឺគំនិតថ្មី

C6

អ្នកមិនអាចគេងបានតិច និងរឹតតែមិនអាចគេងស្ពឹករហូតដល់ជ្រុលម៉ោងដែរ។ ការគេងគ្រប់គ្រាន់ជារឿងសំខាន់ដែលគ្រប់គ្នាគួរមាន ហើយមនុស្សជោគជ័យយល់ថាការគេងបានគ្រប់គ្រាន់នឹងជួយជំរុញសកម្មភាពការងារឲ្យមានភាពរលូត និងជួយឲ្យរាងកាយរឹងមាំ ព្រមទាំងជួយឲ្យខួរក្បាលសម្រាកបានគ្រប់ និងធ្វើឲ្យនឹកឃើញគំនិតថ្មីៗសម្រាប់ផែនការ ឬគម្រោងការក្រោយៗ។ នៅពេលអ្នកភ្ញាក់ពីព្រឹកព្រលឹម អ្នកនឹងយល់ថាប្រាកដជាអាចសម្រេចបានកិច្ចបានច្រើនជាងមនុស្សដែលគេងស្ពឹក និងជួយអ្នកមើលឃើញពន្លឺថ្ងៃបានមុនអ្នកដទៃ។

រៀនពីរឿងថ្មីៗ ដើម្បីអភិវឌ្ឍគំនិតអោយប្រសើរឡើង

C7

បច្ចេកវិទ្យា និងរឿងថ្មីៗតែងតែកើតឡើងប្រចាំថ្ងៃ ដូចនេះពួកគេត្រូវតែរៀនអ្វីថ្មីៗដែលកើតឡើងជុំវិញខ្លួនរបស់គេជារៀងរាល់ថ្ងៃ ដើម្បីពង្រឹង និងពង្រីកចំណេះដឹងថ្មីក្នុងការទប់ស្កាត់ និងដោះស្រាយបញ្ហាផ្សេងៗដែលអាចកើតមានឡើងមិនថា ខាងបច្ចេកវិទ្យា ការសិក្សាអប់រំ ឬការគ្រប់គ្រងក្នុងស្ថាប័នណាមួយនោះឡើយ។

ស្វែងរកកន្លែងធម្មជាតិ ដើម្បីលំហែអារម្មណ៍ និងខួរក្បាល

C8

កន្លែងស្ងប់ស្ងាត់មានទេសភាពធម្មជាតិល្អជួយអោយពួកគេលំហែអារម្មណ៍ភ្លេចគិតដល់ការងារមួយរយៈ និងធ្វើអោយខួរក្បាលមានពេលសម្រាក ព្រមទាំងបង្កើនការនឹកគិតទៅដល់គំនិតថ្មីៗក្នុងការអភិវឌ្ឍន៍ខ្លួន។

ផ្តាច់ការទំនាក់ទំនង និងចំណាយពេលនៅម្នាក់ឯង

C9

មនុស្សជោគជ័យមួយផ្នែកទៀតចូលចិត្តចំណាយពេលនៅម្នាក់ឯង ព្រមទាំងផ្តាច់ការទាក់ទងមួយរយៈ បន្ទាប់ពីបំពេញការងារ និងចំណាយពេលវេលាឲ្យក្រុមគ្រួសាររួច ព្រោះការចំណាយពេលនៅម្នាក់ឯងអាចជួយឲ្យពួកគេនឹកឃើញអ្វីថ្មីមួយដែលនឹកស្មានមិនដល់ ឬដោយសារតែពួកគេចង់ស្ថិតនៅស្ងប់ស្ងៀមក្រោយពេលបំពេញកិច្ចការស្មុគស្មាញណាមួយរួច ឬពួកគេគ្រាន់តែចង់រៀបចំពេលវេលា ដើម្បីសម្រេចគម្រោង ឬគោលដៅណាមួយនាពេលខាងមុខតែប៉ុណ្ណោះ។

 

Translated by: Ly Hout

Edited by: Serpent

Source in English: pinterest.com

https://www.pinterest.com/pin/24769866681601052/