ការរស់នៅ និងរបបអាហារប្រចាំថ្ងៃមិនល្អ អាចធ្វើឱ្យរាងកាយរបស់អ្នកមានបញ្ហា និងពោរពេញដោយជាតិពុល ថែមទាំងអាចបង្កឱ្យកោតរោគ និងជំងឺផ្សេងៗបានដោយងាយ។
មានវិធីបណ្តេញជាតិពុលជាច្រើនតាមរយៈការទទួលទានអាហារ និងភេសជ្ជៈ តែថ្ងៃនេះយើងខ្ញុំនឹងលើកឡើងពីវិធីបណ្តេញជាតិពុលចេញពីរាងកាយតាមរយៈបាតជើងវិញម្តង តាមប្រពៃណីជប៉ុន។
តោះ! មកមើលពីវិធីអនុវត្ត និងគុណប្រយោជន៍របស់វាដូចខាងក្រោមទាំងអស់គ្នា ៖
គ្រឿងផ្សំ
- ខ្ញី ចិញ្ច្រាំ ១ស្លាបព្រា
- ខ្ទឹមបារាំង ចិញ្ច្រាំ ១ស្លាបព្រា
- ទឹកខ្មេះប៉ោម (Apple cider vinegar) ¼ ពែង
(អាចរកទិញបាននៅផ្សារទំនើប)
- បន្ទះស្បៃស្តើងៗជូតរបួស រាង៤ជ្រុង ( ឬអាចយកស្បៃរុំរបួស សុំៗវាកាត់ជារាង ៤ជ្រុងក៏បាន)
(អាចរកបាននៅឱសថស្ថាននានា)
- ស្រោមជើងស្អាត ១គូ
ការអនុវត្ត៖
- យកទឹកខ្មេះប៉ោមទៅដាំឱ្យពុះ សឹមចាក់ខ្ញីចិញ្ច្រាំ និងខ្ទឹមបារាំងចិញ្ច្រាំចូល រួចរំងាស់រយៈពេល ១០នាទី។ បន្ទាប់មកទុកឱ្យវាត្រជាក់រយៈពេល ២០នាទីបន្ថែមទៀត។
- យកបន្ទះស្បៃ ៤ជ្រុង ទៅជ្រលក់ក្នុងគ្រឿងផ្សំដែលទើបតែធ្វើរួចនោះ។ តែកុំឱ្យវាជោគជាំទាំងអស់ ជ្រលក់ត្រឹមតែម្ខាងទៅបានហើយ។
- រួចយកស្បៃនោះមកបិទជាប់នឹងបាតជើងទាំងសងខាង រកយកស្រោមជើងស្អាតមកពាក់ពីលើ ឬយកស្បៃមករុំពីលើក៏បាន ហើយចូលគេងជាការស្រេច។
- ពេលព្រឹកភ្ញាក់ពីដំណេកអ្នកអាចដកស្បៃនោះចេញមកបាន ពេលនោះលើស្បៃដែលដកចេញពីបាតជើង អ្នកនឹងឃើញជាតិពុលខ្មៅៗបានចេញពីរាងកាយរបស់អ្នកហើយ។
- អ្នកគួរតែអនុវត្តវិធីបែបនេះរាល់យប់មុនចូលគេងជាប្រចាំទើបមានប្រសិទ្ធភាពខ្ពស់។
- ជំនួយប្រព័ន្ធសសៃប្រសាទឱ្យដំណើរការ និងមានសុខភាពល្អ
- ជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ
- ជួយលាងសម្អាតតម្រងនោម ថ្លើម និងឈាម
- ជួយបង្កើនថាមពល និងសុខភាពរាងកាយ
- ជួយឱ្យគេងលក់ស្រួលស្កប់ស្កល់
- ជួយដោះស្រាយបញ្ហាផ្លូវអារម្មណ៍ និងផ្លូវចិត្តទាំងឡាយដូចជា ធុញថប់ ស្ត្រេស មួរម៉ៅ និងជំងឺធ្លាក់ទឹកចិត្ត
- ជួយបំបាត់អាការឈឺចាប់តាមរាងកាយ ដូចជាឈឺឆ្អឹងឆ្អែង ឈឺចាប់ត្រង់សាច់ដុំ ឈឺក្បាលប្រកាំង ឈឺចាប់រ៉ាំរ៉ៃ និងជំនួយប្រព័ន្ធ សរីរាង្គរាងកាយទាំងមូល៕