ពិធីបុណ្យកឋិនទាន

ក្រោយពេលបុណ្យភ្ជុំបិណ្ឌបានប្រហែលជាងកន្លះខែយើងឃើញមានបុណ្យមួយទៀតក៏បានឈានចូលមកដល់នោះគឺបុណ្យ កឋិនទាន។ ចំណែកឯក្នុងពិធីបុណ្យនេះផងដែរគេឃើញមានរបាំមួយបានរំលេចខ្លួនឡើងធ្វើឲ្យអ្នកទស្សនាសប្បាយចិត្តរីករាយ រីកូនក្មេងតូចៗខ្លះភ័យខ្លាចនឹងតួទីងមោងដែលរាំ ធ្វើខ្លួនប្លែកៗដែលខ្មែរយើងបានស្គាល់ថាជា របាំឆៃយ៉ាំ។

Katinn

យោងតាម everyday.com.kh បានឲ្យដឹងថា បុណ្យនេះមានអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះវិស័យព្រះពុទ្ធសាសនា ហើយក៏បានផ្សារភ្ជាប់ជាមួយនឹងប្រជាជនផងដែរ។ ​ចំពោះពេលនៃបុណ្យកឋិនមានរយៈពេល១ខែ (២៩ថ្ងៃ)ចាប់ពី១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើតខែកត្តិក។ បុណ្យកឋិនពុំអាចធ្វើតាមតែចិត្តបានទេ ត្រូវធ្វើឲ្យចំសម័យកាលទើបអាចហៅថា កឋិនបាន។ វត្តដែលពុំអាចហែរកឋិនចូលបាន ប្រសិនបើក្នុងវត្តនោះពុំមានភិក្ខុសង្ឃគង់ចាំព្រះវស្សាសោះ ព្រោះសាមណេរពុំអាចគ្រងកឋិនបានឡើយ យ៉ាងហោចណាស់ត្រូវមានភិក្ខុ១អង្គដែរ ក្នុងការចាំវស្សាអស់រយៈពេល ៣ខែបានត្រឹមត្រូវទើបហែរកឋិនចូលបាន។ កឋិនទានអាចធ្វើបានទាំងបព្វជិត​ និងគ្រហស្ថ។ ព្រះពុទ្ធជាម្ចាស់ទ្រង់អនុញ្ញាតឲ្យភិក្ខុសង្ឃទទួលកឋិនទាន ហើយភិក្ខុធ្វើកឋិនត្ថារកិច្ចគឺ ក្រាលគ្រង អនុមោទនាកឋិននោះដើម្បីសម្រាលទុក្ខលំបាក ក្នុងការប្រើប្រាស់បច្ច័យមួយចំនួនដូចជា ត្រៃចីវរ អាហារភោគជន ​និងលាភសក្ការៈផ្សេងៗដែលកើតមានដល់ព្រះសង្ឃ ឯទុក្ខនេះទៀតសោតមានរយៈពេលតែ៥ខែនិងបានតែចំពោះភិក្ខុដែលចូលបុរិមិកាវស្សាអស់ត្រីមាសបានត្រឹមត្រូវមិនដាច់វស្សា។

602329_119051881589207_951804290_n

ការធ្វើកឋិនសំដៅលើតែ ចីវរបច្ច័យគឺអ្នកធ្វើកឋិនមានសំពត់ត្រឹមតែអាចធ្វើស្បង់១ក៏អាចធ្វើកឋិនបានព្រោះលោកទទួលក្រាលកឋិនក្នុងចំណោមត្រៃចីវរ(ស្បង់១ ចីវរ១ សង្ឃាដី១) ក្រាលបានតែ១មុខគត់។ ​តែបើអ្នកមានសទ្ធាជាអ្នកធូរធាអាចនាំសម្ភារៈដូចជា៖ ចីវរ១ ត្រៃ២ ឬត្រៃ៣ឬលើសពីនេះ។ ឯផ្នែកបដិគ្គាហក គឺភិក្ខុសង្ឃទទួលបានត្រឹមត្រូវក៏ទទួលបានអានិសង្សដែរគឺបាន ​អានិសង្ស៥យ៉ាង មិនថាកឋិននោះតូចតិច ​ឬច្រើនក្តី។

 

រៀបរៀងដោយ៖ ស្រីណាង

កែសម្រួលដោយ៖ Serpent