ហេតុអ្វីបានជាអ្នកគួរភ្ញាក់ពីគេងនៅម៉ោង ៤:៣០នាទីព្រឹក?

ការគេងគ្រប់គ្រាន់ និងភ្ញាក់ឡើងពីព្រលឹម ជាកត្តាមួយដែលជួយជំរុញសកម្មភាពយើងម្នាក់ៗធ្វើការងារបានរហ័ស មានថាមពលពេញលេញក្នុងការគិត ប៉ុន្តែមានមនុស្សមួយចំនួនបានមើលរំលងការគេងភ្ញាក់ពីព្រឹកព្រលឹមបែបនេះ។ តើអ្នកដឹងទេថា មនុស្សជោគជ័យភាគច្រើនតែងតែភ្ញាក់ពីព្រឹក ហើយចាប់ផ្តើមធ្វើសកម្មភាពដើម្បីសម្រេចគោលដៅប្រចាំថ្ងៃរបស់ពួកគេ។ ហេតុអ្វីបានជាយើងត្រូវក្រោកពីដំណេកមុនថ្ងៃរះ ហើយចាប់ផ្តើមបំពេញការងារ?

Were

អត្ថបទនេះនឹងបង្ហាញពីមូលហេតុសំខាន់ៗដែលអ្នកគួរតែភ្ញាក់ពីដំណេកនៅម៉ោង ៤:៣០ព្រឹក សម្រាប់បំពេញការងារ៖

  • ការភ្ញាក់ពីគេងពេលព្រឹកព្រលឹមជាជំហានដ៏សំខាន់មួយរបស់មនុស្សជោគជ័យនៅជុំវិញពិភពលោកនេះ

មនុស្សជោគជ័យតែងតែឲ្យតម្លៃពេលវេលារបស់គេជានិច្ច បើទោះបីជាគេមានកិច្ចការច្រើនយ៉ាងណាក្តី ប៉ុន្តែពួកគេបានបង្ហាញថា អ្នកមិនអាចធ្វើការងារច្រើនក្នុងពេលតែមួយឡើយ តែអ្នកអាចបែងចែកការងារជាផ្នែកៗ ហើយព្យាយាមសម្រេចពីមួយទៅមួយ ដោយការឲ្យតម្លៃនៃពេលវេលារបស់អ្នក។ បំបែកជាជំហានតូចៗ ហើយចាប់ផ្តើមធ្វើ ដោយការភ្ញាក់ពីគេងព្រឹកពីព្រលឹម ហើយនេះជាកត្តាដែលជួយជំរុញទឹកចិត្តឲ្យខិតខំប្រឹងប្រែងឆ្ពោះទៅរកគោលដៅ នៅពេលអ្នកភ្ញាក់មុនអ្នកដទៃ។

  • ប្រសិនបើអ្នកចាប់ផ្តើមធ្វើការងារបស់អ្នកលឿន អ្នកក៏ងាយបញ្ចាប់ការងារបានឆាប់រហ័ស

Wasd

មនុស្សគ្រប់រូបមានពេលវេលា២៤ម៉ោងដូចគ្នាដែលជាច្បាប់ធម្មជាតិបានផ្តលឲ្យ។ ប្រសិនបើអ្នកចាប់ផ្តើមបំពេញកិច្ចការសំខាន់ៗរបស់អ្នកបានមុនអ្នកដទៃ ជំហាននៃភាពជោគជ័យនឹងកាន់តែដើរជិតអ្នក ហើយអ្នកនឹងមានពេលវេលាជាច្រើន ដើម្បីបំពេញ និងសម្រេចវាជាផ្នែកតូចៗ។ នៅពេលអ្នកចាប់ផ្តើមបានលឿន អ្នកនឹងងាយស្រួលក្នុងការធ្វើការ រកដំណោះស្រាយបញ្ហា និងងាយបញ្ចាប់ការងារបានឆាប់រហ័សដូចគ្នា។

  • ភាពស្ងប់ស្ងៀម គ្មានសម្លេងក្មេងយំ គ្មានសម្លេងទូរស័ព្ទ

Aswe

ពេលវេលានេះ ជាពេលដ៏ល្អសម្រាប់អ្នកក្នុងការអង្គុយនឹកគិត ស្វែងរកដំណោះស្រាយ និងគន្លឹះល្អៗ ដើម្បីសម្រេចសកម្មភាពផ្សេងៗដែលស្ថិតក្នុងគោលដៅ ឬផែនការដែលយើងបានកំណត់ទុក ឬសរសេរទុកក្នុងសៀវភៅ។ អ្នកនឹងមិនត្រូវបានរំខានដោយសារសំលេងដែលនៅជុំវិញខ្លួនអ្នកឡើយ ហើយវាជាពេលដ៏ល្អក្នុងការគូសបញ្ជាក់សកម្មភាពការងារដែលបានធ្វើ និងមិនទាន់បានធ្វើ។

  • នៅពេលអ្នកភ្ញាក់ពីដំណេកបានមុន កំឡុងពេលអ្នកដទៃកំពុងគេង នោះសកម្មភាពរបស់អ្នកនឹងបង្ហាញថាជាអ្នកគឺជាអ្នកដឹកនាំម្នាក់ នេះនឹងជួយជំរុញកម្លាំងចិត្ត អាកប្បកិរិយា និងការបំពេញការងារបានល្អប្រសើរ

Wer

ពេលអ្នកចាប់ផ្តើមធ្វើការបានមុនគេ អំឡុងពេលដែលអ្នកដទៃស្ថិតលង់លក់ក្នុងដំណេក អ្នកនឹងផ្តើមដាស់តឿនខ្លួនឯងថា ឱកាសខ្លួនមានច្រើនជាងអ្នកដទៃ ខណៈពេលដែលអ្នកបានឲ្យតម្លៃនៃពេលវេលារបស់អ្នក។ ការឲ្យតម្លៃពេលវេលាជាកត្តាជំរុញអ្នកអោយក្លាយជាអ្នកដឹកនាំ ព្រមទាំងជួយពន្លឿនការងារ បង្កើនកម្លាំងចិត្ត និងការប្រព្រឹត្តការងារបានត្រឹមត្រូវតាមពេលកំណត់។

តើអ្នកធ្លាប់មានក្តីស្រម៉ៃចង់ក្លាយជាអ្នកដឹកនាំក្រុមទេ? បើមាន អ្នកអាចពិចារណាចំនុចខាងលើជាមួយនឹងការអោយតម្លៃពេលវេលានៃការគេងរបស់អ្នក។

 

Translated by: Ly Hout

Edited by: Serpent

https://www.instagram.com/p/BrQkxVdhieg/