សកម្មភាពមួយចំនួន ដែលបង្ហាញថា អ្នកជាមនុស្សមានតម្លៃ នៅក្នុងកែវភ្នែក ដៃគូជីវិតរបស់អ្នក!

ការនិយាយពាក្យថាស្រឡាញ់គឺជារឿងងាយស្រួលបំផុតទៅកាន់មនុស្សដែលអ្នកស្រឡាញ់ ហើយវាដាច់ដោយឡែកពីគ្នាទៅតាមស្ថានភាពរបស់ដៃគូ។ អ្នកខ្លះបង្ហាញតាមការនិយាយ អ្នកខ្លះបង្ហាញតាមសកម្មភាព ឬកាយវិការ។

យោងទៅតាមគេហទំព័រ Bright Side នឹងធ្វើការបង្ហាញជូនលោកអ្នកពីសកម្មភាព ៦ យ៉ាងដែលជានិច្ចជាកាល ដៃគូលោកអ្នកឲ្យតម្លៃទៅលើជីវិតស្នេហារបស់អ្នក។

1. តែងតែស្តាប់រឿងរ៉ាវនៅជុំវិញដៃគូ

កាលដែលដៃគូភាគីបង្ហាញនិងស្តាប់រាល់សេចក្តីសប្បាយរីករាយ កើតទុក្ខ សេចក្តីលំបាក របស់ដៃគូ នោះមានន័យថាពួកគេទាំងពីរកំពុងតែផ្តល់តម្លៃទៅលើស្នេហារបស់ពួកគេ។ វាអាចឈានដល់សេចក្តីស្នេហាដែលមានចំនងរឹងមាំបាន។

2. ការឱបថ្នាក់ថ្នមតាមដែលអ្នកអាចធ្វើទៅបាន

នៅពេលដែលអ្នកមានសម្ព័ន្ធភាពស្នេហា ការឱបវាជារឿងមួយដែលធ្វើឲ្យគូភាគីមានភាពកក់ក្តៅ នៅពេលដែលគូស្នេហ៍របស់អ្នកចូលចិត្តទង្វើរបែបនេះផងដែរ។

វាជាសញ្ញាបង្ហាញថាគេពិតជាចង់មានសម្ព័ន្ធមេត្រីភាពនិងឲ្យតម្លៃអ្នកជាមនុស្សសំខាន់សម្រាប់គេ។

3. ដៃគូរបស់អ្នកតែងតែគាំទ្រដើម្បីឈានទៅរកគោលដៅដែលអ្នកចង់បាន

ការមានទំនាក់ទំនងជាមួយគ្នាមិនសំដៅថាលោកអ្នកត្រូវតែរស់នៅជាមួយគ្នា ៧/សប្តាហ៍ នោះទេ។ អ្នកទាំងពីរតែងតែមានគោលដៅរៀងៗខ្លួនដើម្បីបំពេញក្តីស្រម៉ៃរបស់ខ្លួន។ នៅពេលដែលដៃគូរបស់អ្នកព្យាយាមជំរុញទឹកចិត្តអ្នក នោះរឿងទាំងនោះនិងងាយសម្រេចជាជាងការស្តីបន្ទោសបង្អាប់។

4. ការជួយកិច្ចការងារផ្ទះដៃគូ

ជាធម្មតាការងារផ្ទះគឺជារឿងអត់តម្លៃដែលមនុស្សទូទៅបានគិត។ ដូចនេះការជួយគ្នាទៅវិញទៅមកនូវរឿងតូចតាចបំផុតគឺជាសញ្ញាបង្ហាញថាការឲ្យតម្លៃទៅលើដៃគូ។ ប្រសិនបើអ្នកបានជួបដៃគូបែបនេះសូមកុំលែងដៃគាត់។

5. គេមិនប្រកាន់នៅពេលអ្នកនិយាយរឿងស្នេហាអតីតរបស់អ្នក

សញ្ញាយ៉ាងច្បាស់ដែលបញ្ជាក់ថាដៃគូរបស់អ្នកមិនមែនល្ងង់ នៅពេលដែលគ្រួសារ ញាតិមិត្តបាននិយាយពីអតីតកាលនៃស្នេហារបស់អ្នក។ នៅពេលដែលអ្នកមិនខ្វាយខ្វល់អំពីការនិយាយរបស់ពួកគឺមានន័យថាអ្នកមានជំនឿចិត្តទៅលើដៃគូរបស់អ្នកយ៉ាងមុតមាំ។ អ្នកទាំងពីរនឹងមើលឃើញអនាគតជាមួយគ្នា។

6. ទំនាក់ទំនងស្និតស្នាលទៅតាមកាលៈទេសៈ

នៅក្នុងកម្មវិធីសាធារណៈពួកគេតែងតែបង្ហាញពីភាពស្និតស្នាលជាមួយគ្នា ប៉ុន្តែប្រសិនបើតែងតែស្និតស្នាលគ្រប់ពេលវារឿងមិនល្អនោះទេ។ ហើយវានឹងធ្វើអ្នកដទៃនិយាយរឿងប៉ះពាល់ទៅដល់គូភាគីរបស់អ្នក។

 

ប្រភព៖ BrightSide