មិនធម្មតាមែន! ​ស្រីស្រលាញ់ស្រីក៏អាចមានកូនបានដែរ ដោយប្រើវិធីពិសេសបែបនេះសោះ!

ភ្នំពេញ៖  ត្បិតតែសព្វថ្ងៃ  ការស្រលាញ់ភេទដូចដូចគ្នារវាងស្រីនិងស្រី ​ប្រុងនិងប្រុងត្រូវបានសង្គមមានការទទួលស្កាល់ និងបើកចិត្តទទួលយកក៏ពិតមែន ​ជាធម្មតាការស្រលាញ់សាងអនាគតរួមគ្នា ក្រៅពីចង់ឆ្លងក្រាបផ្ទឹមចូលរោងការ ​ការមានកូនមានចៅបន្តពូជពង្សក៏ជារឿងមួយដែលត្រូវគិតគូផងដែរ។

តែពេលនេះមិនមែនជាបញ្ហានោះទៀតទេ ​ដោយសម័យនេះកាន់តែជឿនលឿន ​បច្ចេកវិទ្យាកាន់តែទំនើប  ការចង់បានកូនស្នងពូជពង្សនៃគូស្នេហ៍ស្រលាញ់ភេទដូចគ្នាប្រាកដជាអាចទៅរួច។

ដោយថ្មីៗនេះមានគណនេយ្យហ្វេសប៊ុកមួយមានឈ្មោះថា Bong Ta ដែលគេគ្រប់គ្នាស្គាល់ថាជាគូស្នេហ៍ស្រលាញ់ភេទដូចគ្នាតំណាងខាងប្រុស បានបង្ហោះសារដ៏គួឱ្យភ្ញាក់ផ្អើលថាគូស្នេហ៍របស់លោកមានផ្ទៃពោះលើកដំបូង ដោយបានរៀបរាប់ថា ៖

« នេះជាកាដូដ៏ធំបំផុតក្នុងជីវិត​ខ្ញុំ ជាសុភមង្គលដ៏ពិតប្រាកដ​ ជាគ្រួសារដ៏ពេញលេញដូចគេឯង​ ​អរគុណអូនដែល​លះបង់​រូបសម្រស់​ លះបង់សុខភាព​ ផ្ញេីរអនាគតជាមួយបង​ ការលះបង់នេះវាធំខ្លាំងណាស់​ ស្ទេីរតែគ្មានមនុស្សស្រីណាហ៊ានលះបង់បែបនេះដូចអូនឡេីយ។​

ខំប្រឹងទៅពេទ្យធ្វេីកំណកំណេីតក្នុងកែវរយះពេល1ឆ្នាំជាងនេះ​ ឥឡូវបានលទ្ធផលហេីយ​ អស់លុយច្រេីនប៉ុនណាក៏មិនស្តាយដែរ​ ព្រោះឥឡូវនេះជីវិតខ្ញុំមានន័យណាស់​ ខ្ញុំជិតក្លាយជាប៉ាៗគេហេីយ​ សុំពាក្យជូនពរម្នាក់1ម៉ាត់មកបងប្អូន​»។

បន្ទាប់ពីបានដឹងរឿងរ៉ាវបែបនៅក្រៅភ្ញាក់ផ្អើល ​ក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកភាគច្រើនមានចម្ងល់ខ្លះទាក់ទងនឹងការកំណកំណើតបែបនេះ ​ដូច្នេះដោយចង់បកស្រាយឱ្យអសចម្ងល់ ​និងចង់ណែនាំប្រឹក្សាអ្នកដែលស្រលាញ់ភេទដូចគ្នាចង់បានកូនដែរនោះ ​គណនី Bong Ta ដដែលបានសរសេររៀបរាប់លម្អិតបន្ថែមថា៖ ​« ថ្ងៃនេះសុំធ្វេីការបកស្រាយចំពោះចម្ងល់របស់បងប្អូ​ន​ ដែលគាត់បានចោទជាសំនួរដូចខាងក្រោម​ :

👉🏻 ស្រី​ និង​ ស្រី​ មានកូនតាមណា?

👉🏻 តេីគេចាក់មេជីវិតឈ្មោលចូលស្បូនមែនទេ?

👉🏻 តេីកូនក្នុងផ្ទៃមានជាប់សាច់ឈាមខ្ញុំទេ?

👉🏻 អ្វីទៅដែលហៅថាបង្ករកំណេីតក្នុងកែវ?

👉🏻 តំលៃ?

ខ្ញុំសូមបកស្រាយសាច់រឿងខ្ញុំផ្ទាល់​៖ ស្រី​ និង​ ស្រី​ ពិតជាអាចមានកូនជាមួយគ្នាមែន​ តែត្រូវមានការបង្ករជាមួយមេជីវិតឈ្មោល។ វិធីរបស់ខ្ញុំគឺមិនមែនជាការចាក់មេជីវិតឈ្មោលចូលទៅក្នុងស្បូនប្រពន្ធខ្ញុំទេ​។ ខ្ញុំធ្វេីការបង្ករកំណេីតក្នុងកែវ​ (IFV) ដោយតម្រូវអោយខ្ញុំរកទិញមេជីវិតឈ្មោលដេីម្បីបង្កកទុកបង្កាត់​ រួចគេចាប់ផ្តេីមអោយថ្នាំខ្ញុំលេប​ ពិនិត្យសុខភាព​ និងចាក់ថ្នាំដេីម្បីភ្ញាស់អោយមេជីវិតញីរបស់ខ្ញុំទុំ(ពងញី)​ ខ្ញុំផ្ទាល់ធ្វេីការចាក់ថ្នាំ​ ពិនិត្យសុខភាពនិងលេបថ្នាំ​អស់ប្រហែលជា4-5ខែ​ ទេីបមេជីវិតញីខ្ញុំទុំ​។

បន្ទាប់មកទៀតគេបានប៊ូមមេជីវិតញីរបស់ខ្ញុំចេញមកក្រៅ​ រួចយកទៅបង្កាត់ជាមួយមេជីវិតឈ្មោលដែលខ្ញុំបានទិញមក​ ការបង្កាត់បានជោគជ័យ​ តែត្រូវប្រេីរយះពេល12ថ្ងៃទៀតដេីម្បីពិនិត្យចំនួនកូនដែលមានសុខភាពល្អ​។ កូនខ្ញុំដែលបង្កាត់ម្តងមានចំនួន9កូនដែលមានសុខភាពល្អ​ ដូចនេះខ្ញុំសំរេចចិត្តថាដក2កូនយកមកទុកប្រេី ដេីម្បីបានកូនភ្លោះ​ នៅសល់7កូនទៀតត្រូវបង្កកទុកប្រេីពេលក្រោយនៅពេលដែលចង់បានកូនទៀត។

បន្ទាប់ពីបង្កាត់កូនរួចរាល់​ ពេទ្យគាត់ចាប់ផ្តេីមអោយថ្នាំប្រពន្ធខ្ញុំលេប​ និងធ្វេីការចាក់ថ្នាំអោយបេីកមាត់ស្បូន​ ចំណាយរយះពេល10ថ្ងៃ ពេលដែលពិនិត្យទៅថាដល់វេលាដែលអាចដាក់កូនចូលស្បូនគាត់បាន​ ពេទ្យក៏ចាប់យកកោសិកាកូនដែលបង្កាត់រួចចំនួន2​ ដេីម្បីដាក់ចូលស្បូនប្រពន្ធខ្ញុំអោយពពោះជំនួស។

កូននេះគឺមានហ្សេនរបស់មេជីវិតឈ្មោល​40%​ ហ្សេនរបស់ខ្ញុំ40%(ម្ចាស់មេជីវិតញី)​ និងហ្សេនប្រពន្ធខ្ញុំមានតែ20%ប៉ុននោះ​ ព្រោះពេលដែលដាក់កូនចូលពោះគាត់​ កូនខ្ញុំមានអាយុ12ថ្ងៃរួចទៅហេីយ​ គ្រាន់តែវាត្រូវការជីវជាតិពីសារពាង្គកាយពីខ្លួនប្រពន្ធខ្ញុំដេីម្បីលូតលាស់។ ចុងក្រោយការពិនិត្យផ្ទៃពោះគឺជោគជ័យ​ តែសោកស្តាយដោយសារមិនជាប់កូនភ្លោះទេ​ គឺជាប់បានតែ1​ កូនខ្ញុំគឺកូនប្រុស​ 😍

✅​ ទោះបីជាកូនក្នុងពោះប្រពន្ធខ្ញុំជាកូនរបស់ខ្ញុំ​ មិនមែនជាកូនគាត់​ តែគាត់ជាអ្នកពពោះជំនួសខ្ញុំ​រហូតដល់ទៅ9ខែ10ថ្ងៃ​ វាប្រៀបដូចគាត់ក៏ជាម្តាយក្មេងនេះ​

✅ ឯខ្ញុំទោះបីជាមិនបានពពោះដោយខ្លួនឯង​ តែក្មេងនេះកេីតមានជីវិតដោយសារមេជីវិតញីរបស់ខ្ញុំ​ ប្រៀបដូចជាខ្ញុំជាឪពុកម្នាក់ចឹងដែរ។ ចំណែកឯម្ចាស់មេជីវិតឈ្មោល​ គឺកូនថៃកាត់ចិន​ មានតែរូបថត​តែមិនដែលជួបគ្នាឡេីយ❗️តំលៃ​សរុប​ អស់ប្រែហែល23000$​ 😅 ធ្វេីនៅប្រទេសថៃ​ »។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

S1

72483254_271666837fsa8384605_4603554893716783104_o

72722452_2348946835234507_5fsa565556026750533632_o

72558554_2716668fdsa015051308_2726489172721270784_o

72548976_271677694504fdsa0415_7039566430253088768_o

72636643_271666807838463fsa5_4533225968180920320_o

72831108_2716667741718002_3fsd51466592694960128_n

73091775_2718110131573763_8838439381111930880_n

73537344_2716668321717944_55fsa89613543029735424_o

72615136_271666819838fsa4623_5746530443772035072_o