៩ ឧបសគ្គ​ជិវិត ដែលបង្រៀនអ្នក ឲ្យប្រែក្លាយជាមនុស្សរឹងមាំ

មេរៀនជីវិតគឺមិនមែនជាមេរៀនដែលពួកយើងបានរៀនពីសាលានោះទេ វាជាខ្សែរឿងពិតក្នុងសង្គមនៃការរស់នៅរបស់មនុស្ស។ ពេលខ្លះគេត្រូវជួបរឿងរ៉ាវគ្រោធគ្រាធ ប៉ុន្តែក្រោយពីជួបរឿងទាំងនេះ ពួកគេនឹងអាចស្វែងយល់ពីបញ្ហាឬក៏ពួកគេអាចប្រៀងចិត្តអោយរឹងមាំ។

ចង់ដឹងពីភាពជំនះនៃទុក្ខលំបាកក្លាយជាមនុស្សរឹងមាំបាន យោងតាមគេហទំព័រ Bright Side សូមលើកយក ៩ ចំនុចមកបង្ហាញលោកអ្នក។

1.តួនាទីជាម្តាយឪពុកមិនមែនជារឿងងាយ

ការបង្កេីតកូនហើយបីបាច់ថែររក្សាកូនមិនមែនជារឿងងាយស្រួលទេដេីម្បីអោយគាត់ក្លាយជាមនុស្សល្អបាន។ នៅពេលដែលកូនៗដល់កាលវេលាហេីយគឺពួកគេមិនត្រូវការមេីលថែរគ្រប់គ្រងពីម្តាយឪពុកគេឡេីយ។

ពេលនោះនឹងមានគំលាតរវាងកូនៗនិងម្តាយឪពុក មធ្យោបាយដល់ល្អដែលអាចរក្សារទំនាក់ទំនងជិតស្និតជាមួយកូនៗបាន​ គឺម្តាយឪពុកត្រូវតែលេីកទឹកចិត្តកូនដោយយកចិត្តទុកដាក់និងផ្តល់ពេលវេលាចំពោះកូនជានិច្ច។ បង្ហាញថាកូនៗតែងតែមានអ្នកជាម្តាយឪពុកនៅពីក្រោយនិងតាមការពារគេរហូតតទៅ។

2.កុំរង់ចាំភាពល្អឥតខ្ចោះ

ការសំរេចចិត្តនូវរឿងសំខាន់អ្វីមួយវាជារឿងដែលគួរអោយភយ័ខ្លាច​ យេីងតែងតែពន្យារពេល​ ហេីយតែងតែគិតថាវាមិនទាន់ដល់ពេលដែលត្រូវធ្វេីរឿងនោះ។ បេីអ្នកចង់ក្លាយជាមនុស្សជោគជ័យសូមបញ្ឈប់ការភ័យខ្លាចហេីយចាប់ផ្តេីមធ្វេីវាឲ្យអស់ពីកំលាំងកាយចិត្ត។

3.រឿងឈឺចាប់ពេលអ្នកធំឡេីង

អត់មានអ្នកណាអាចរស់នៅរហូតមិនស្លាប់ទេ​ ហេីយក៏អត់មានការជួបជុំណាដែលមិនបែកគ្នាដែរ​ ដល់ពេលអ្នកលូតលាស់ធំឡេីងអ្នកនិងស្វែងរកអ្វីមួយជារបស់ខ្លួន​ ដូចនេះទោះបីអ្នកឈឺចាប់ក្នុងការបែកបាក់ពីមនុស្សអ្នកស្រលាញ់រឺត្រូវដេីរចេញពីពួកគេក៏ពិតមែនតែថ្ងៃក្រោយអ្នកនឹងក្លាយជាមនុស្សរឹងមាំនិងមានម្ចាស់ការលេីខ្លួនឯង។

4.ជៀសវាងការរស់នៅដែលជាប់កង្វល់តែរឿងអត់បានការ

អ្នកមិនចាំបាច់ខ្វល់ខ្វាយរឿងទាំងឡាយដែលមិនមែនជាតួនាទីរបស់អ្នក​ គិតតែរឿងអ្វីមួយដែលអ្នកត្រូវធ្វេីដោយខានពុំបាន។

5.កុំខ្លាចរាល់កំហុសកេីតមានឡេីង

កុំបោះបង់ក្តីសង្ឃឹមទោះអ្នកបរាជ័យក៏ដោយ ត្រូវចាត់ទុកថាវាជាមេរៀនរបស់អ្នក​ ហេីយបន្តរដំណេីរទៅមុខជានិច្ចដើម្បីឆ្ពោះទៅរកគោលដៅរបស់អ្នក។

6. ដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់អ្នក

ទោះបីរឿងកន្លងមកគ្រួសារអ្នកបានជួយអ្នកពិតមែនតែរឿងខ្លះអ្នកត្រូវតែហ៊ានដោះស្រាយដោយខ្លួនអ្នក​ អ្នកមិនគួររត់ចោលបញ្ហាឲ្យអ្នកដទៃដោះស្រាយជំនួសអ្នកឡេីយ។

7. ជីវិតជួបការលំបាកច្រេីនតែងនាំទៅរកភាពជោគជ័យ

រឿងរ៉ាវលំបាកជាច្រេីនដែលអ្នកជួបប្រទះនិងជំនះរាល់បញ្ហារទាំងនោះមាននយ័ថាអ្នកកំពុងតែទៅកាន់ភាពជោគជយ័ដ៏ធំធេង។

8. ដាក់ការរំពឹងទុកឲ្យតូចដេីម្បីជៀសវាងការបាក់ទឹកចិត្ត

នៅពេលអ្នកដាក់ចិត្តរឺរំពឹងលេីអ្វីខ្លាំងពេកបេីរឿងនោះជោគជយ័នោះវានិងធ្វេីអោយអ្នកសប្បាយចិត្ត ប៉ុន្តែផ្ទុយទៅវិញបេីការរំពឹងអ្វីមួយខ្លាំងពេកហេីយវាមិនកេីតដូចដែលអ្នកប៉ងនោះវានឹងធ្វេីអោយអ្នកជួបការលំបាកក្នុងការទទួលយករឺអន់ចិត្តជាខ្លាំង​ ដូចនេះអ្នកគប្បីរៀនធ្វេីចិត្តអោយតូចពីការប្រថ្នាអ្វីមួយ។

9. បង្កេីនការអត់ធន់អោយច្រេីនដេីម្បីឆ្ពោះទៅរកភាពជោគជ័យ

ធ្វើអ្វីក៏ដោយតែងតែមានការតស៊ូអត់ធ្មត់រត់ទទឹមគ្នា​ ដូចពាក្យចាស់ថា​ "សន្សឹមៗកុំបំបោល​ ក្រែងមិនដល់ដូចប្រាថ្នា"​ ពាក្យនេះមាននយ័ណាស់ព្រោះបង្រៀនមនុស្សអោយចេះអត់ទ្រាំនៅស្ថានការណ៍ណាមួយបានកេីតឡេីង មិនថាតែក្នុងកិច្ចការរឺការស់នៅ។

ច្បាស់ហេីយឬនៅចំពោះបញ្ហារកេីតឡេីងក្នុងជីវិតរបស់អ្នក? តេីអ្នកទទួលយកវាបានទេ​ និងធ្វេីយ៉ាងណាអោយវាប្រែក្លាយទៅជាមេរៀនសំរាប់ជីវិតរបស់អ្នក​។ សូមសរសេរខាំមិននៅខាងក្រោមនេះ!

 

ប្រភព៖ BrightSide