បិសាចក្រហម និង ហង្សក្រហម ស្មើគ្នា លទ្ធផល ១-១ យកម្នាក់ ១ពិន្ទុទៅវគ្គបន្ត – Kalib9 កីទ្បា | Pelklas

បិសាចក្រហម និង ហង្សក្រហម ស្មើគ្នា លទ្ធផល ១-១ យកម្នាក់ ១ពិន្ទុទៅវគ្គបន្ត

ក្រុម Manchester United បានប្រកួតស្មើជាមួយក្រុម Liverpool ក្នុងលទ្ធផល ១-១​ កាលពីថ្ងៃអាទិត្យទឹកដី Old Trafford

លោក Jurgen Klopp បានទិតៀនក្រុម Manchester United ព្រោះគាត់ជឿជាក់ថាពួកគេគ្រាន់តែត្រៀមប្រព័ន្ធការពារនៅពេលណាដែលពួកគេលេងជាមួយ Liverpool តែប៉ុណ្ណោះ

 ក្រុមហង្សក្រហម Liverpool បំណងចង់យកឈ្នះក្រុម Manchester United ហើយរក្សាពាក្យថាមិនដែលចាញ់របស់ពួកគេដដែល។ ប៉ុន្តែគ្រាប់បាល់បើកឆាកតង់ទីមួយរបស់ Rashford បានបង្អាក់ដំណើរការ ក្រុមហង្សក្រហម រហូតដល់តង់ទីពីរទើប កីឡាករ Adam Lallana ស៊ុតបញ្ចូលទីតាមស្មើនៅចុងតង់។ 

_109306377_klopp

គ្រាប់បាល់របស់ Rashford កើតឡើងដោយសារ ការឈ្លោះប្រកែកគ្នានៅពេលដែល កីឡាករ Divock Origi ត្រូវបានកីឡាករ Victor Lindelof ដណ្តើមបាល់ហើយធ្វើឱ្យដួល ប៉ុន្តែ អាជ្ញាកណ្តាលមិន ពិន័យហើយអោយបន្តការប្រកួត។

 ក្រុមហង្សក្រហម Liverpool ដែលកំពុងឈរលំដាប់លេខ១នាំមុខគេ បានបញ្ចប់ការប្រកួតដោយលទ្ធផល ល្អប្រសើរ ដោយគ្រប់គ្រងបាល់ ៦៨ ភាគរយបើទោះបីជាមានឳកាសស៊ុតត្រឹមតែ ៣ ជើងច្រើនជាងក្រុមម្ចាស់ផ្ទះក៏ដោយ។

 

ប្រែសម្រួល Geo