ព្រះ! ​​គ្រាន់តែក្រដាស ​CV ដាក់ការងាររបស់លោក Steve Jobs ​កាលពីមុន ​មានតម្លៃថ្លៃដល់ម្លឹងផង?

ព្រះ! ​​គ្រាន់តែក្រដាស ​CV ដាក់ការងាររបស់លោក Steve Jobs ​កាលពីមុន ​មានតម្លៃថ្លៃដល់ម្លឹងផង?

ការលក់ដេញថ្លៃមួយដែលមានតម្លៃស្ទើរតែមិនគួរឱ្យជឿមួយត្រូវបានគេដឹងថា ​វាគ្រាន់តែជាក្រដាសមួយសន្លឹកតែប៉ុណ្ណោះ ​នោះគឺជាក្រដាសការងារដំបូងបំផុត របស់ស្ថាបនិកនៃក្រុមហ៊ុន Apple នៅក្នុងឆ្នាំ 1973 គឺលោក ​Steve Jobs ដែលតម្លៃគឺច្រើនស្ទើរតែមិននឹកស្មានមិនដល់។

ឯកសារមួយនេះ ​ត្រូវបានគេដឹងថាមានហត្ថលេខារបស់លោក Steve Jobs កាលពីលោកមានអាយុ 18 ឆ្នាំ និងការបំពេញនូវព័ត៌មានជាច្រើនកន្លែងទៀតនោះគឺអាចលក់នៅក្នុងតម្លៃខ្ពស់ជាងអ្វីដែលរំពឹងទុកដល់ទៅ 3 ដង។

ឯកសារនេះផងដែរមានទំហំ 8.5 x 11-inch ដែលមានអក្សររបស់លោក Steve Jobs អំពីសមត្ថភាព ការចាប់អារម្មណ៍ និងបទពិសោធន៍ការងារបស់លោក ហើយនៅក្នុងផ្នែកការងារអតីតកាល មិនមានសរសេរអ្វីនោះទេ។

ដោយឯកសារនេះត្រូវបានគេដឹងថា បានបំពេញដោយលោក Steve Jobs នៅក្នុងឆ្នាំ 1973 បន្ទាប់ពីលោកឈប់ពីសកលវិទ្យាល័យ Reed College ដែលជាកន្លែងលោកចូលរៀនបានរយៈពេលត្រឹមតែ 6 ខែប៉ុណ្ណោះ បន្ទាប់ពីនោះលោកបានស្វែងរកការងារមួយនៅក្រុមហ៊ុន Atari និងធ្វើការជាមួយនឹង Steve Wozniak ហើយទីបំផុតលោកក៏ក្លាយជាស្ថាបនិករបស់ក្រុមហ៊ុន Apple នៅឆ្នាំ 1976 ផងដែរ។

ឯកសារ ​CV  នេះដំបូងឡើយគេយល់ថាអាចនឹងលក់បានក្នុងតម្លៃត្រឹមតែ $50,000 ប៉ុណ្ណោះ ​តែបែរជាអាចលក់នៅក្នុងតម្លៃខ្ពស់ជាងអ្វីដែលរំពឹងទុកដល់ទៅ 3 ដង ដោយមានជាសហគ្រិនអ៊ីនធើរណិតមកពីទីក្រុងឡុងដ៏អនាមិកម្នាក់បានចំណាយទឹកប្រាក់ $174,757 សម្រាប់ក្រដាស ​CV មួយនេះ។

គួរឱ្យដឹងផងដែរថា រហូតមកទល់ពេលនេះក្រុមហ៊ុន RR Auction ដែលជាអ្នកទទួលរ៉ាប់រងដេញថ្លៃរបស់នេះ ​បានលក់នូវវត្ថុពីរមុខបន្ថែមទៀតហើយ ដែលមានហត្ថលេខារបស់លោក Steve Jobs ដោយវត្ថុទីមួយនោះគឺសៀវភៅ 2001 Mac OS X technical manual ដែលលក់នៅក្នុងតម្លៃ $41,806 ដែលដំបូងឡើយគេប៉ាន់ស្មានថាប្រហែលជាអាចលក់បានត្រឹម $15,000 ប៉ុណ្ណោះ។

ចំណែកឯវត្ថុមួយទៀតគឺកាសែតឆ្នាំ 2008 ដែលជាព័ត៌មាននៃការសម្ពោធនូវទូរស័ព្ទ iPhone 3G ដែលមានការចុះហត្ថលេខាដោយ Jobs និង Tony Fadell ហើយលក់នៅក្នុងតម្លៃដល់ទៅ $26,950 ដែលតម្លៃរំពឹងទុកដំបូង គឺត្រឹមតែ $15,000 ប៉ុណ្ណោះ៕

Steve_jobs

Steve_job

Stevejobsquestionnaire2

Stevejobsmanual 567x720

Loading...