តោះៗ ! ស៊ែរអោយម៉ាក់ៗប៉ាៗបានដឹងផង! តើការបណ្ដោយអោយកូនលេង…

នាពេលបច្ចុប្បន្ននេះ ឪពុកម្តាយភាគច្រើនបានទិញទូរស័ព្ទអោយកូនមើលតុក្កតា ឬមើលនេះមើលនោះដើម្បីកុំអោយកូនយំដោយសារតែខ្លួនមមាញញឹកក្នុងកិច្ចការងារច្រើនពេក។ ការបណ្តោយអោយកូនមើលទូរស័ព្ទនេះគឺចាប់តាំងពីពេលដែលកូនចេះមើល ពោលគឺតាំងពីអាយុ1ឆ្នាំជាង ហើយមើលជាច្រើនម៉ោងទាំងយប់ និងថ្ងៃ។

Photo_2019 10 24_09 09 18

ពេលកូនយំកាលណា ក្រោកកាលណាហុចទូរស័ព្ទអោយដើម្បីលួងលោមកូន។ តើការធ្វើបែបនេះ ផ្ដល់ផលអាក្រក់អ្វីខ្លះដល់កូន? និងប៉ះពាល់អ្វីខ្លះ? អង្គការសុខភាពពិភពលោកបានលើកឡើងថា ចំពោះក្មេងអាយុចាប់ពី ២ទៅ៤ឆ្នាំមិនគួរអោយមើលទូរស័ព្ទលើសពី១ម៉ោងក្នុងមួយថ្ងៃទេ ចំណែកក្មេងអាយុត្រឹមមួយឆ្នាំគឺហាមដាច់ខាតមិនអោយមើលសោះតែម្តង។ព្រោះហេតុអ្វី?

Photo_2019 10 24_09 09 18 (2)

តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានបង្ហាញថា ក្មេងក្រោមអាយុបួនឆ្នាំដែលមើលទូរស័ព្ទច្រើនជាងមួយម៉ោងក្នុងមួយថ្ងៃ នឹងធ្វើអោយខួរក្បាលរបស់ពួកគេចុះខ្សោយ ក្នុងការទទួលយកអ្វីដែលថ្មី ធ្លាក់ចុះសមត្ថភាពនៃការគិតនៅពេលដែលធំឡើង និងមានបញ្ហាភ្នែកដោយសារពន្លឺទូរស័ព្ទ បានប៉ះ និងឆ្លុះចូលទៅក្នុងកោសិកាភ្នែកខាងក្នុង ព្រោះជាកោសិកាតូចខ្ចី។ ក្រៅពីនេះការទំនាក់ទំនងក្នុងសង្គមនឹងមានការធ្លាក់ចុះ ការយល់ដឹងពីសង្គមក៏ធ្លាក់ចុះ និងជះផលអាក្រក់ដល់ខួរក្បាល សុខភាព និងការត្រិះរិះពិចារណា។

Photo_2019 10 24_09 09 17

អ្វីដែលសំខាន់គឺពន្លឺទូរស័ព្ទ អាចនឹងបំផ្លាញអោយខូចភ្នែក ឆាប់ចាស់មុនអាយុ ខូចសុខភាពខួរក្បាល ដោយសារការស្រូបនៃពន្លឺ និងបច្ចេកវិទ្យា៕

ប្រភព : ខ្មែរសុវណ្ណាភូមិ