ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ការធ្វើដំណើរកម្សាន្តធ្វើឲ្យយើងមានសុភមង្គលច្រើនជាងសកម្មភាពដទៃផ្សេងទៀត – Kalib9 ជីវិតកម្សាន្ត | Pelklas

ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ការធ្វើដំណើរកម្សាន្តធ្វើឲ្យយើងមានសុភមង្គលច្រើនជាងសកម្មភាពដទៃផ្សេងទៀត

ហេតុអ្វីបានជាមនុស្សមួយចំនួនចូលចិត្តដើរផ្សារទិញរបស់ នៅពេលដែលពួកគេមានលុយនៅក្នុងកាបូប? ទោះបីជា អ្វីដែលមានតម្លៃទាំងនោះ អាចនឹងធ្វើអោយអ្នកមានសេចក្តីសុខពិតមែន ប៉ុន្តែវាគ្រាន់តែជាសេចក្តីសុខបណ្តោះអាសន្នតែប៉ុណ្ណោះ។ វាអាចនឹងធ្វើអោយអ្នករីករាយ សប្បាយចិត្ត ឬរំភើបត្រឹមរយៈពេលពីរ ឬបីថ្ងៃមុនដំបូង តែក្រោយមកអ្នកនឹងចាប់ផ្តើមមានអារម្មណ៍ធូរស្រាលជាមួយរបស់ទាំងនោះ។

Qwe

Source: TravelTriangle

ភ្លាមៗនោះ វានឹងបង្ហាញថាអ្នកចាប់ផ្តើមនឿយណាយនឹងរបស់ថ្មីទាំងអស់នោះ និងលែងផ្តោតសំខាន់ទៅលើវាដូចមុនពេលដំបូង អារម្មណ៍រំភើបរបស់អ្នកនឹងផ្តើមកាត់បន្ថយ ហើយអ្នកនឹងនឹកគិតដល់ការទិញគ្រឿងលម្អខ្លួន ឬសម្ភារៈថ្មីៗផ្សេងទៀត នៅពេលអ្នកដើរផ្សារលើកក្រោយ។ ពេលនោះវានឹងក្លាយជាទម្លាប់អាក្រក់នៃការដើរផ្សាររបស់អ្នកម្តងហើយម្តងទៀត។

ទម្លាប់នៃការទិញប្រភេទនេះមិនមែនជារឿងល្អឡើយ វាប្រៀបដូចការទិញសុភមង្គលអញ្ចឹង។ តែគួរឲ្យស្តាយ ការដើរផ្សារទិញគ្រឿងតុបតែង ឬសម្ភារៈទាំងនេះ អាចធ្វើអោយជីវិតអ្នកមានភាពងាយស្រួល និងភាពតានតឹងតិចក៏ពិតមែន ប៉ុន្តែវាមិនបានផ្តល់នូវសេចក្តីសុខ និងការបំពេញចិត្តរបស់អ្នកក្នុងរយៈពេលយូរអង្វែងឡើយ។

  • ការទិញរបស់ដោយមិនបានគិតច្បាស់លាស់នឹងមិនជួយឲ្យអ្នកនូវផលប្រយោជន៍អ្វីឡើយ

យោងតាមការស្រាវជ្រាវនៃសាកលវិទ្យាល័យ ខនណែល បានបញ្ជាក់ថា ទម្លាប់នៃការទិញបែបនេះ វាមិនផ្តល់អត្ថប្រយោជន៍ដល់អ្នកច្រើនទេ ពេលខ្លះវាជាការខាតបង់ទៅវិញ។ លោក Thomas Gilovich សាស្រ្តាចារ្យចិត្តវិទ្យានៅសាកលវិទ្យាល័យបានបង្ហើបឲ្យដឹងថា មនុស្សទទួលបានអារម្មណ៍រំភើប រីករាយដូចគ្នា កំឡុងពេលធ្វើការទិញអ្វីដែលពួកគេចង់បាន និងពេលធ្វើដំណើរ។ តែអ្វីដែលសំខាន់នោះ ការទិញរបស់របរ គ្រឿងលម្អ ឬសម្ភារៈនៅពេលដើរផ្សារគ្រាន់តែជួយអ្នកឲ្យមានភាពរីករាយក្នុងរយៈពេលខ្លីប៉ុណ្ណោះ បើប្រៀបធៀបការធ្វើដំណើរកម្សាន្ត (ទេសចរណ៍)។ ព្រោះបទពិសោធន៍ និងអារម្មណ៍ល្អពេលអ្នកធ្វើដំណើរនឹងក្លាយជាការចងចាំដ៏ល្អដែលមិនងាយនឹងបំភ្លេច ហើយវាជាអារម្មណ៍ដែលនាំនូវសេចក្តីសុខមួយយូរអង្វែង។

Asw

Source: Tui

ហេតុអ្វីបានជាមានការអះអាងបែបនេះ?

លោក Gilovich ពន្យល់ថាការសម្របខ្លួនគឺជា “សត្រូវមួយក្នុងចំណោមសត្រូវនៃសុភមង្គល” ។ អ្នកទិញរបស់របរដើម្បីធ្វើឲ្យខ្លួនអ្នករីករាយ ហើយអ្នកជោគជ័យតែមួយរយៈខ្លីប៉ុណ្ណោះ។ មិនយូរប៉ុន្មាន អ្នកនឹងសម្របខ្លួនជាមួយរបស់ដែលធ្លាប់ប្រើដើម្បីនាំសុភមង្គលដល់អ្នក។

បើពិតជាដូច្នេះមែន តើមានអ្វីសំខាន់ដែលធ្វើអោយអារម្មណ៍យើងពិតជាមានសុភមង្គល់បានយូរមែន!

  • បទពិសោធន៍

ទោះបីជាការទិញរបស់ថ្មីៗអាចផ្តល់ឲ្យអ្នកនូវភាពថ្មីថ្មោង ប៉ុន្តែវាប្រៀបដូចជាខ្វះអ្វីដែលសំខាន់សម្រាប់រក្សាសុភមង្គល។ Dr. Gilovich បទពិសោធន៍ ជាផ្នែកល្អមួយដ៏ធំរបស់អ្នក និងសំខាន់ជាងសម្ភារៈល្អៗរបស់អ្នក។ អ្នកអាចប្រហែលជាចូលចិត្តការទិញរបស់អ្នក ប៉ុន្តែមានមនុស្សជាច្រើនបានយល់ខុសពីអ្នក។ មួយវិញទៀត បទពិសោធន៍នៃការធ្វើដំណើរ គឺជាផ្នែកមួយដែលធ្វើអោយអ្នកស្គាល់ពីខ្លួនឯងច្បាស់។

Featured Image For The Goa Trip

Source: 9ightout.com

ការចងចាំដែលល្អ រីករាយ និងមានសេចក្តីសុខបំផុតរបស់អ្នកមិនមែនមកពីទំនិញសម្ភារៈដែលអ្នកបានទិញទេ។ ផ្ទុយមកវិញ វាគ្រាន់តែជាផ្នែកតូចមួយនៃបទពិសោធន៍ជីវិតដែលអ្នកមានតែប៉ុណ្ណោះ។

  • ប្រភពសុភមង្គលបានមកពីការតភ្ជាប់

ការធ្វើដំណើរកម្សាន្តផ្តល់ឲ្យអ្នកយល់ដឹងពីវប្បធម៌ និងកន្លែងថ្មីជាច្រើន។ នៅពេលអ្នកស្ថិតនៅកន្លែងនោះ អារម្មណ៍របស់អ្នកនឹងរីករាយ និងទទួលបានភាពរីកចម្រើនជាងមុន។ ម្យ៉ាងទៀត រាងកាយ នឹងខួរក្បាលចាប់ផ្តើមផ្តោតលើទិដ្ឋភាពល្អដែលអ្នកមិនធ្លាប់បានជួបពីមុន ហើយជំរុញឲ្យអ្នកចង់ដឹងអ្វីថ្មីនៅទីនោះ។

នៅពេលដែលអ្នកស្ថិតនៅទីតាំងដែលអ្នកមិនចង់ឃ្លាតចេញ វាជាការចងចាំដែលធ្វើឲ្យអ្នកមានសុភមង្គល ក្តីនឹករលឹកដែលមិនអាចបំភ្លេច ឬជំនួសបាន។

លោក Robert Waldinger (អាយុ ៨០ឆ្នាំ) ជាប្រធាននៃការស្រាវជ្រាវមួយនៅសាកលវិទ្យាល័យហាវ៉ាដ ដឹងច្បាស់អំពី សុភមង្គល។ លទ្ធផលនៃការសិក្សាមួយបានបង្ហាញថា បុគ្គលដែលមានទំនាក់ទំនងជាមួយគ្រួសារ មិត្តភក្តិ សហគមន៍ និងមនុស្សដទៃទៀត ជាមនុស្សដែលមានសុខភាពល្អ និងសុភមង្គលខ្លាំងបំផុត។ គាត់បានបន្តទៀតថា អ្នកត្រូវពង្រឹងទំនាក់ទំនងរបស់អ្នកឲ្យកាន់តែស៊ីជម្រៅ ដោយធ្វើអ្វីៗថ្មីៗរួមគ្នាជាមួយមនុស្សក្នុងជីវិតរបស់អ្នក។ បែបនេះនឹងធ្វើអោយអ្នកមានភាពកក់ក្តៅជាមួយពួកគេ ហើយអ្វីទាំងនេះមានតម្លៃជាងសម្ភារៈដែលយើងមាន។ ចំពោះលោក Waldinger បទពិសោធន៍សំខាន់ៗមួយចំនួននៅក្នុងជីវិតរបស់គាត់គឺ ការធ្វើដំណើរ។ ការធ្វើដំណើរជាមួយគ្រួសារបាននាំគាត់ឲ្យកាន់តែជិតស្និទ្ធិ បង្កើតភាពកក់ក្តៅ និងសុភមង្គលជាមួយគ្រួសាររបស់គាត់ជាងមុនៗ។

មានអ្វីជាច្រើនទៀតដែលអ្នកអាចធ្វើ ដើម្បីជួយឲ្យអ្នកមានការចងចាំល្អ ឬមានសេចក្តីសុខបានយូរអង្វែង!

ការចូលរួម ឬលេងកីឡាដែលអ្នកចូលចិត្តខ្លាំង រៀនជំនាញថ្មីណាមួយដែលអ្នកចង់ចេះដឹង ឬធ្វើអ្វីដែលនឹងជួយឲ្យខ្លួនអ្នកមានភាពរីករាយ។ អ្វីទាំងអស់នេះដែលអ្នកធ្វើនឹងក្លាយជាការចងចាំល្អៗនៅក្នុងជីវិត ហើយវាជាប្រភពនៃសុភមង្គលយ៉ាងពិតប្រាកដ។

As

Source: Accor Hotels

ដូចនេះចូរវិនិយោគលុយរបស់អ្នកប្រកបដោយការគិត និងចូលរួមធ្វើអ្វីដែលនាំឲ្យខ្លួនមានសុភមង្គលរយៈពេលយូរ ឬបង្កើតអនុស្សាវរីយ៍ដ៏ស្រស់បំព្រងសម្រាប់ជីវិត។

 

Translated by: Ly Hout

Edited by: Serpent

Source in English: dailyhealthpost

https://dailyhealthpost.com/traveling-happier-experiences-than-buying/?utm_source=fb&utm_medium=pp&utm_campaign=travel