តើអ្នកអាចប្រឈមនឹងបញ្ហាអ្វីខ្លះបើមិនមានការលើកទឹកចិត្ត?

 

Asxc

ឪពុកម្តាយគ្រប់រូបតែងប្រាថ្នាចង់ឃើញកូនទទួលបានជោគជ័យមិនថាការសិក្សា ឬមុខជំនួញក៏ដោយ។ និយាយមកដល់ចំណុចនេះឃើញថាភាពជោគជ័យរបស់មនុស្សគ្រប់រូបកើតចញពីការខំប្រឹងប្រែងដោយសមត្ថភាព ទេពកោសល្យរៀងៗខ្លួន ហើយភាពជោគជ័យទាំងនោះក៏មានការចូលរួមយ៉ាងសំខាន់តាមរយៈការលើកទឹកចិត្តផងដែរ។ ការលើកទឹកចិត្តគឺជាផ្នែកមួយយ៉ាងសំខាន់ដែលធ្វើឲ្យយើងកាន់តែមានទំនុកចិត្តក្នុងការធ្វើអ្វីមួយ ឬអាចនិយាយបានថាជាកម្លាំងចលករក្នុងការបំបែកកំផែងឧបសគ្គនៃជីវិត។ ការលើកទឹកចិត្តមានប្រភពមកពី គ្រួសារ ឪពុកម្តាយ មិត្តភក្កិ បងប្អូន ជាដើម។

តែផ្ទុយទៅវិញមនុស្សដែលមិនទទួលបានការលើកទឹកចិត្តនឹងប្រឈមមុខនឹងបញ្ហាក្នុងជីវិតដូចជា៖

  • ភាពឯកា៖ មានអារម្មណ៍ថាគ្មាននរណាចូលរួមដើរផ្លូវដែលខ្លួនបានជ្រើសរើស គ្មានអ្នកបារម្ភ មានភាពតែលតោល។

Kyle Broad P9rQn2qcEV0 Unsplash

Source: Whatsaap status

  • ខ្វះទំនុកចិត្ត៖ មិនជឿជាក់លើអ្វីដែលខ្លួនកំពុងធ្វើ បង្កើនភាពព្រួយបារម្ភច្រើន។
  • ងាយចុះចាញ់នឹងបញ្ហា៖ នៅពេលជួបបញ្ហា អ្នកអាចកើតមានភាពស្មុគស្មាញខ្លាំង ប្រសិនបើគ្មានអ្នកប្រឹក្សាយោបល់ និងគិតថាចង់បោះបង់វាចោលទាំងកណ្តាលទី។
  • ងាយបាក់ទឹកចិតុ្ត៖​ ជំងឺបាក់ទឹកចិត្តងាយនឹងវាយប្រហារអ្នកបានគ្រប់ពេល

Romantic Women Left Behind From Trip Care Package Spa Ideas

  • ខ្វះភាពក្លាហាន៖ នៅមានភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត​ព្រោះខ្លាចភាពបរាជ័យ។
  • ពិបាកស្វែងរកគោលដៅ៖ ផ្លូវដើរមានច្រើន ឯភាពបរាជ័យក៏មានច្រើន ព្រោះអ្នកគ្មានអ្នកជួយបង្ហាញផ្លូវដែលគួរដើរ។

ទោះបីជាយ៉ាងនេះក្ដី វាអាចបង្កើតជាទម្លាប់ឯករាជ្យក្នុងការសម្រេចចិត្តធ្វើអ្វីមួយ ឬជ្រើសរើសផ្លូវដើរដោយខ្លួនឯងមិនចាំបាច់សុំការអនុញ្ញាតពីនរណាម្នាក់ឡើយ តែត្រូវប្រាកដថាទង្វើដែលកើតចេញពីការសម្រេចចិត្តដោយខ្លួនឯងនោះគឺត្រឹមត្រូវ។

GGIA SelfCompassion_473_315_s_c1

 

ដោយ៖ Srey Nang

សម្រួលដោយ៖ Serpent