តើត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យផលិតភាពការងារមានភាពរលូនរៀងរាល់សប្តាហ៍?

 

1

ជាធម្មតាមានយុទ្ធសាស្ត្រច្រើន ដើម្បីបង្កើនផលិតភាពការងាររបស់អ្នកដូចជា ការគ្រប់គ្រងពេលវេលា និងការប្រើប្រាស់ធនធានឲ្យបានត្រឹមត្រូវ។ មួយវិញទៀត វាក៏ត្រូវបានទាក់ទងដោយផ្ទាល់ជាមួយសុខភាព កម្រិតស្ត្រេស និងការព្រួយបារម្ភរបស់អ្នកផងដែរ។ អត្ថបទនេះនឹងបង្ហាញពីចំនុចមួយចំនួនដែលជួយឲ្យការងាររបស់អ្នកមានភាពរលូន និងទម្លាប់ល្អៗដែលអ្នកគួរយកមកពិចារណា។

  • គោលដៅប្រចាំសប្តាហ៍

2

ចូរកំណត់គោលដៅតូចៗមួយចំនួនក្នុងសកម្មភាពប្រចាំថ្ងៃរបស់លោកអ្នកដែលទាក់ទង ឬឈានទៅរកគោលដៅនៃសប្តាហ៍ដែលយើងបានសរសេរទុកក្នុងគម្រោង យ៉ាងហោចណាស់មួយក៏បាន។ ប្រព្រឹត្តសកម្មភាពនោះតាមធម្មតា ទាក់ទងនឹងលទ្ធផលជាក់ស្តែង និងបានវាស់វែងជាមួយនឹងគោលដៅយើង។ ឧទាហរណ៍ដូចជា ការងារ ការសិក្សា ឬអ្វីដែលអ្នកកំពុងធ្វើនៅពេលនេះក្តីដែលជាប់ទាក់ទងនឹងគោលដៅសប្តាហ៍របស់អ្នក ដែលអ្នកចង់សម្រេចក្នុងសប្តាហ៍នីមួយៗ។

  • រៀបចំផែនការ

3

សរសេរផែនការនីមួយៗចូលទៅក្នុងសៀវភៅកត់ចំណាំរបស់អ្នករាល់កិច្ចការទាំងអស់ដែលត្រូវបំពេញ។ អ្នកអាចប្រើប្រាស់ប៊ិចហាយឡាយ ប៊ិចដែលសរសេរមានចេញទឹកងាយស្រួលចំណាំ និងប្រើជារូបភាព ឬអ្វីផ្សេងដែលជួយដាស់តឿន ឬងាយក្រឡេកឃើញចំណុចដែលបានចំណាំថាជាចំណុចចាំបាច់ត្រូវធ្វើមុនគេ។

  • ទុកពេលវេលាសម្រាក

4

អ្នកគួរទុកពេលវេលាឲ្យខួរក្បាលរបស់អ្នកសម្រាកផងដែរ ពីព្រោះនៅពេលខួរក្បាលស្ពឹក ផលិតភាពការងារអាចនឹងមានភាពយឺតយ៉ាវដូចគ្នា ដូចនេះគួរទុកពេលសម្រាកសម្រាប់ខួរក្បាល និងសារពាង្គកាយតាមលទ្ធភាពដែលអ្នកមាន ឬយ៉ាងហោចណាស់ ៥ទៅ១៥នាទីប្រសិនបើអ្នកអង្គុយធ្វើការអស់រយៈពេល ២ទៅ៣ម៉ោងមកហើយ។ ធ្វើបែបនេះជួយឲ្យខួរក្បាលស្រឡះ និងមានកម្លាំងឡើងវិញ ហើយជួយឲ្យនឹកឃើញគំនិតថ្មីៗផងដែរ។

  • ចំណុចអាទិភាព

5

រៀបចំបញ្ជីកិច្ចការទាំងអស់របស់អ្នកទៅតាមលំដាប់លំដោយនៃកិច្ចសំខាន់ៗ។ រួចចាប់ផ្តើមការងារសំខាន់ ឬចាំបាច់បំផុតដែលត្រូវធ្វើមុនគេ។ ទោះបីអ្នកមិនអាចសម្រេចបានទាំងស្រុងក្នុងចំណុចចំណាំកិច្ចការទាំងអស់ក៏ដោយ ប៉ុន្តែបង្ហាញថាអ្នកបានបំពេញភារកិច្ចសំខាន់ៗរបស់អ្នកបន្ថែមទៀត ទោះបីអ្នកមិនអាចសម្រេចបញ្ជីការងារដែលត្រូវធ្វើទាំងមូលក៏ដោយ។

  • កាលវិភាគសម្រាប់បំពេញភារកិច្ច

6

អ្នកក៏អាចប្រើប្រាស់កម្មវិធីក្នុងទូរស័ព្ទដៃ ឬកុំព្យូទ័រររបស់អ្នកក៏បាន ឬកម្មវិធី Google Calendar ដើម្បីកំណត់កិច្ចការប្រចាំសប្តាហ៍របស់អ្នក។ ដាក់ម៉ោងកំណត់តាមរយៈម៉ោងកំណត់ ឬអង្គចងចាំប្រាប់ពេលនៅក្នុងទូរស័ព្ទដៃរបស់អ្នក ដើម្បីរំលឹកអ្នកពីកិច្ចការសំខាន់ដែលកំណត់ថ្ងៃខែក្នុងការបំពេញ។

  • ផ្លាស់ប្តូរបរិយាកាស

7

វាពិតជាងាយស្រួលណាស់ដែលអ្នកអាចត្រូវបានរំខានដោយបរិយាកាសអ៊ូអរជុំវិញខ្លួនរបស់អ្នក។ បែបនេះអ្នកគួរត្រូវរកកន្លែងដែលមានបរិយាកាសស្ងាត់ស្ងៀមបន្តិចហើយទើបល្អ ដូចជាបណ្ណាល័យ ឬកន្លែងដែលស្ងាត់ល្អដើម្បីផ្តោតអារម្មណ៍លើការងារ។

  • លើកទឹកចិត្តខ្លួនឯង

9

គ្រប់គ្នាគួរតែទទួលបានការលើកទឹកចិត្ត ឬការផ្តល់ឲ្យតិចតួចបន្ទាប់ពីបំពេញការងារដែលលំបាកអស់ជាច្រើនម៉ោង។ ការលើកទឹកចិត្ត ឬផ្តល់រង្វាន់ឲ្យខ្លួនឯងគឺពិតជាសំខាន់ក៏ដូចជាដើម្បីផលិតភាពការងាររបស់យើងដូចគ្នា។ ផ្តល់ឲ្យខ្លួនឯងជាមួយនឹងរង្វាន់តូចៗនៅពេលខ្លួនបានធ្វើកិច្ចការដូចដែលបានព្រាងទុកក្នុងកាលវិភាគ។ អ្នកអាចសម្រាកលំហែខួរក្បាលនៅកន្លែងដែលអ្នកចូលចិត្ត ឬកន្លែងមានខ្យល់បរិសុទ្ធក៏បាន។ល។ អ្នកអាចលើកទឹកចិត្ត ឬផ្តល់រង្វាន់ឲ្យខ្លួនឯងនៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃសម្រាកពីការងាររបស់អ្នក។

 

Translated by: Ly Hout

Edited by: Serpent

Cited by: happylearnnews.com

Source in English: printerest

https://www.pinterest.com/pin/223913412711505043/?nic=1