ភ្នំពេញ៖ គូស្នេហ៍ប្រុសស្រលាញ់ប្រុស ចៅខ្មែរ ត្រូវបានគេដឹងថាជាគូស្នេហ៍ខុសធម្មជាតិមួយគូដ៏ល្បីមួយក្នុងចំណោមគូស្នេហ៍ស្រលាញ់ភេទដូចគ្នាជាច្រើនគូនៅស្រុកខ្មែរ ដែលគូស្នេហ៍ទាំងពីរនេះមិនត្រឹមតែមានស្នេហាស្មោះស្ម័គ្រជួយទុក្ខធុរៈគ្នាដូចគូស្នេហ៍ប្រុសស្រីធម្មតាទេ តែគូស្នេហ៍មួយគូនេះប្រឹងធ្វើការរកស៊ីតស៊ូជាមួយគ្នាតាំងពីបាតដៃ រហូតទទួលជោគជ័យយាងខ្លាំង។
បើទោះបីជាគូស្នេហ៍ទាំង២ បន្ទាប់ពីបានចាប់ដៃគ្នារៀបការ ទាំងត្រូវគេសើចយំ សើចចំអកមើលងាយយ៉ាងណា តែអ្នកទាំង២បែរជាខាំមាត់សង្កាត់ចិត្ត មិនខ្វល់ពីអ្វីទាំងអស់ ដោយយកកម្លាំងកាយចិត្តដាក់ទៅលើការរកស៊ីអនឡាញតាំងពីបាតដៃទទេរ ហើយពេលនេះគូស្នេហ៍ទាំង២ថែមទាំងបានក្លាយទៅជាម្ចាស់ប្រេននាំចូលផលិតផលដ៏ល្បីផងដែរមើលទៅពិតជាជោគជ័យណាស់។
គួរឱ្យដឹងផងដែរថា គូស្នេហ៍ចៅខ្មែរ ដែលធ្លាប់ត្រូវគេរិះគន់ស្អប់ខ្ពើមនោះ ពេលនេះអ្នកទាំង២បានប្រឹងប្រែងរហូតកែប្រែការរិះគន់ទៅជាការកោតសរសើរ បន្ទាប់ពី ចៅខ្មែរ និងស្វាមី បង្ហាញពីភាពរឹងមាំចំណងស្នេហ៍ ថែមទាំងអាចផ្លាស់ប្ដូរជីវភាពឱ្យក្លាយជាមនុស្សម្នាក់ថ្មីយ៉ាងជោគជ័យមិនធម្មតា៕