មានរឿងរ៉ាវជាច្រើនអំពីលក្ខណៈពិសេសនៃជីវិតរបស់ប្រជាជនជប៉ុន។ ហើយប្រសិនបើអ្នកធ្លាប់បានទៅលេងប្រទេសដែលព្រះអាទិត្យរះមុនគេបង្អស់នេះ ចូរត្រៀមខ្លួនទទួលយកវិធាននៃការរស់នៅ៖ កុំមានគម្រោងទៅលេងនរណាម្នាក់ក្នុងនាមជាភ្ញៀវ ត្រូវយកសំរាមរបស់ខ្លួនឯងពីខាងក្រៅមកផ្ទះ ហើយកុំក្រដាស់នៅទីសាធារណៈដោយមិនពាក់ម៉ាស់។
យោងតាម Bright Side បានធ្វើការប្រៀបធៀបរបៀបរស់នៅរបស់ជនជាតិជប៉ុនជាមួយនឹងវប្បធម៌ខាងប្រទេសដទៃហើយវាហាក់ដូចជាខុសប្លែកពីគ្នាឆ្ងាយ។
© AFP / East News © FaceToFace / REPORTER / East News
កាលពីប៉ុន្មានឆ្នាំមុន ក្មេងស្រីជប៉ុនក៏ដូចជាក្មេងស្រីដទៃផ្សេងទៀតនៅលើពិភពលោកដែរ ស្ត្រីជនជាតិជប៉ុនតែងតែលាបសក់ពណ៌ត្នោត ប៉ុន្តែនៅពេលឥឡូវនេះសក់ខ្មៅបែបធម្មជាតិកំពុងពេញនិយម។ សិស្សវិទ្យាល័យនិងមហាវិទ្យាល័យត្រូវមានពណ៌សក់ធម្មជាតិ។ ហើយប្រសិនបើសក់មិនខ្មៅទេពួកគេត្រូវបង្ហាញរូបថតដែលបញ្ជាក់ថាវាជាពណ៌ធម្មជាតិរបស់ពួកគេឧទាហរណ៍រូបថតកុមារភាព។
ចុះចំពោះពណ៌សក់ប្លែកៗវិញ ? មានតែអ្នកគាំទ្រ Anime និងអ្នកសម្តែង Cosplays ប៉ុណ្ណោះដែលលាបពណ៌សក់នៅក្នុងប្រទេសជប៉ុន។
© East News © deandrobot / easyfotostock / East News
ជនជាតិជប៉ុនមិនងាយអញ្ជើញនរណាម្នាក់ទៅផ្ទះរបស់ពួកគេទេ សូម្បីតែមនុស្សជិតស្និត។ ការជួបជុំគ្នាត្រូវធ្វើឡើងទៅខាងក្រៅផ្ទះ។
© Gaz Shirley, PacificCoastNews.com / East News © East News
ជនជាតិជប៉ុនមិនញ៉ាំក្នុងពេលដើរទេ បើសិនជាពួកគេទិញភេជ្ជះនៅតាមផ្លូវដោយម៉ាស៊ីនលក់ភេជ្ជះពួកគេនឹងញ៉ាំអោយអស់ភ្លាមៗ។ មានការធ្វើដំណើររយៈចម្ងាយឆ្ងាយតាមរថភ្លើងទើបពួកគេញ៉ាំអាហារនៅលើរថភ្លើង។
© Justek16 / depositphotos © Vera_Petrunina / depositphotos
សូម្បីតែនៅពេលមានស្ថានភាពផ្លូវស្ទះចរាចរណ៍បំផុតក៏ដោយក៏អ្នកនឹងមិនលឺសំឡេងស៊ីផ្លេរដែរនៅកណ្តាលទីក្រុងតូក្យូ។ ពួកគេពិតជាគួរសម ពួកគេមានការអត់ធ្មត់ ហើយពួកគេមិនចង់រំខានអ្នកណាម្នាក់នៅតាមផ្លូវទេ។
© fudio / depositphotos © Andrzej Zbraniecki / East News
ម្ហូបរបស់ជប៉ុនភាគច្រើនបំផុតគឺសុទ្ធតែផ្សំឡើងពីសាច់។
© East News © leungchopan / depositphotos
ប្រសិនបើអ្នកផ្តាសាយហើយអ្នកក្រដាស់ មានន័យថាអ្នកបានចម្លងទៅកាន់នរណាម្នាក់ជាមិនខាន។ ជនជាតិជប៉ុនគឺតែងតែពាក់ម៉ាស់ជានិច្ចនៅពេលដែលពួកគេផ្តាសាយ ដោយសារតែពួកគេមិនចង់ចម្លងជំងឺផ្តាសាយនេះទៅកាន់អ្នកដទៃ។
© Kyodo / East News © swisshippo / easyfotostock / East News
ដោយសារតែជនជាតិនេះមមាញឹកខ្លាំង ពួកគេមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើអ្វីដែលពួកគេចូលចិត្តទេ ដូចជាលេងកីឡាឬធ្វើដំណើរកម្សាន្ត។ ជនជាតិជប៉ុនជាអ្នកធ្វើការមនសិការពួកគេធ្វើការលើសពី ៦០ ម៉ោងក្នុងមួយសប្តាហ៍ដូច្នេះពួកគេស្ទើរតែគ្មានពេលទំនេរ។ នៅប្រទេសផ្សេងទៀតមនុស្សអាចចំណាយពេលល្ងាចរបស់គេធ្វើអ្វីមួយដែលគេចូលចិត្ត។
© ASSOCIATED PRESS / East News © Soft_light69 / depositphotos
កុំជួយធ្វើការងាររបស់អ្នកដទៃនៅប្រទេសជប៉ុន។ នៅប្រទេសនេះការងារធ្វើឱ្យអ្នកក្លាយជាសមាជិកពិតនៃសង្គមហើយប្រសិនបើអ្នករើសសំរាមសម្រាប់អ្នកយាមឬជួយអ្នកយាមទេ វាមិនត្រូវបានគេចាត់ទុកជាការជួយទេ ប៉ុន្តែជាសញ្ញាមួយដែលបង្ហាញថាអ្នកកំពុងព្យាយាមយកការងាររបស់ពួកគេ។
© anirut / depositphotos © MUST READ - Anthony Taafe / Coleman-Rayner / East News
នៅទីក្រុងតូក្យូស្ទើរតែមិនមានធុងសំរាមទេហើយប្រជាជនគ្រាន់តែយកសំរាមរបស់ពួកគេនៅកន្លែងដាក់សំរាម ក្រោយមកត្រូវបានប្រមូលដោយសេវាកម្មពិសេស។ នេះក៏ព្រោះតែនៅដើមទសវត្សឆ្នាំ ២០០០ ធុងសំរាមត្រូវបានគេបង្កៃគ្រាប់បែកជាញឹកញាប់ហើយជាលទ្ធផលនៃការវាយប្រហារភេរវកម្មដែលធ្វើឲ្យមានមនុស្សស្លាប់។
ប្រជាជនជប៉ុនជាច្រើនពិតជាយកសំរាមរបស់ពួកគេទៅផ្ទះ។ ពួកគេក៏ជក់បារីតែនៅកន្លែងដែលបានកំណត់ដូច្នេះមិនមានបញ្ហាអ្វីជាមួយបារីទេ។
© belchonock / depositphotos © valphoto / depositphotos
© Muk_Photo / easyfotostock / Eastnews © East News
ការគ្រប់គ្រងមានភាពតឹងរឹងណាស់នៅក្នុងប្រទេសនេះ។ គ្មាននរណាម្នាក់ផ្សព្វផ្សាយវាជាផ្លូវការទេប៉ុន្តែមនុស្សគ្រប់គ្នាដឹងថាស្ត្រីគួរតែនៅផ្ទះនិងមើលថែកុមារ។ ហើយប្រសិនបើពួកគេសំរេចចិត្តកសាងអាជីពនោះពួកគេត្រូវតែទទួលស្គាល់ការពិតដែលថាពួកគេនឹងរកប្រាក់បានតិចជាងបុរសដែលធ្វើការដូចគ្នា។ នេះជាមូលហេតុដែលស្រ្តីខ្លះបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនដោយប្រើច្បាប់ផ្ទាល់ខ្លួន។
© East News © VadimGuzhva / easyfotostock / East News
Bar hopping ពិភាក្សាជាមួយថៅកែរបស់ពួកគេគឺជាប្រពៃណីសម្រាប់និយោជិកជនជាតិជប៉ុន។ នេះជាវិធីដែលពួកគេកសាងទំនាក់ទំនងប្រកបដោយស្ថេរភាពលើក្រុមការងាររបស់ពួកគេ។
© ASSOCIATED PRESS / East News © East News
ប្រសិនបើបុគ្គលិកនៅក្នុងក្រុមហ៊ុនជាក់លាក់ហើយធ្វើការលើសម៉ោងរហូតដល់ដេកក្នុងការិយាល័យ ពួកគេមិនយកចិត្តទុកដាក់។ ប្រាក់ខែរបស់បុគ្គលិកការិយាល័យត្រូវបានតំឡើងអាស្រ័យលើរយៈពេលដែលពួកគេបានធ្វើការជាមួយក្រុមហ៊ុនហើយមិនមែនថាតើពួកគេធ្វើការបានល្អប៉ុណ្ណានោះទេ។
តើអ្នកគិតថាអ្នកនឹងអាចទទួលយកបទបញ្ញត្តិទាំងនេះហើយរស់នៅដោយរបៀបនេះបានដែរឬទេ?
Preview photo credit Kyodo / East News