កុំអោយសោះ!​ បើអ្នកធ្វើរឿងទាំង ១០ នេះកូនៗរបស់អ្នកនិងធ្លាក់ទៅក្នុងរឿងអាក្រក់បំផុត

ម្តាយឳពុកគឺប្រៀបដូចជានិមិត្តរូបសំរាប់កូនៗ ពួកគាត់មានតួនាទីខ្ពស់បំផុតក្នុងការមើលថែ អប់រំផ្តល់ចំនេះដឺង និងសិលធម៌ក្នុងការរស់នៅរបស់កូនៗ។ កូនមានគំរូល្អរឺមិនល្អគឺដោយសារគ្រឺះអប់រំរបស់បន្ទុកគ្រួសារម៉ាក់ប៉ារបស់គាត់នេះឯង។

សមយ័កាលនេះមិនមែនជារឿងងាយក្នុងការដឹកនាំកូនៗអោយក្លាយជាបុគ្គលល្អរស់នៅក្នុងសង្គមយើងបច្ចុប្បន្នទេ។​ អ្នកគប្បីមានយុទ្ធសាស្ត្រក្នុងការអប់រំកូនៗអោយបានល្អបើពុំនោះទេការធ្វេសប្រហែសរបស់អ្នកថ្ងៃនេះអាចនឹងបណ្តាលអោយកូនអ្នកធ្លាក់ក្នុងអាបាយមុខផ្សេងៗ។

មានរឿងជាច្រើនដែលអ្នកគួរតែដឹងនិថត្រៀមខ្លួនដើម្បីប្រឈមនិងដោះស្រាយបញ្ហានិងពង្រឹងសតិបញ្ញាកូនៗរបស់អ្នក។ ថ្ងៃនេះ​​ Brightside សូមផ្តល់គមនិតមួយចំនួនជូនលោកប៉ាអ្នកម៉ាក់ក្នុងការអប់រំប្រៀនប្រដៅកូនអោយបានជោគជយ័។

1. មិនគួរបង្ខំកូនអោយធ្វើអ្វីមួយដោយកំហឹងឡើយ

អ្នកគប្បីលើកហេតុផលប្រាប់កូនលួងកូនដោយភាសាល្អៗ។

2.​​ អ្នកគួរអោយកូនស្វែងយល់ពីកំហុស

គប្បីអោយកូនៗរបស់អ្នករៀនដោះស្រាយបញ្ហាររបស់គេ អ្នកមិនគួរធ្វើជាអ្នកដោះស្រាយបញ្ហារបស់គាត់ឡើយ តែអ្នកមានសិទ្ធពន្យល់របៀបដោះស្រាយបញ្ហានោះបាន។

3. រាល់ពេលកូបមានបញ្ហាប៉ះពាររឺគ្រោះថ្នាក់

​ អ្នកគប្បីសួរនាំថាមានរឿងអ្វីកើតឡើងដោយពាក្យល្អៗ អ្នកមិនគួរ បន្ទោសរឺវាយដំបន្ថែមនោះឡើយ។​ ការបន្តោសថា​ វាយដំអាចធ្វើអោយប៉ះពាល់ដល់សតិអារម្មណ៍កូនដ៏ខ្លាំងបំផុត។

4. កុំព្យាយាមទំរើសកូនពេក

កូនរបស់អ្នកគេធំបន្តិចហើយគេអាចស្តាប់ហេតុផលការនិយាយល្អៗបាន ទោះបីថ្ងៃនេះគេមិនទាន់ធ្វើតាមអ្នក១០០ភាគរយក៏ដោយ វាគង់តែថ្ងៃណាមួយគេនិងយល់ពីភាសាល្អៗរបស់អ្នកមិនខាន។ អ្នកគួរតែបង្គាប់កូនអោយមានជំរើសតិចបំផុតមិនលោភលន់ពេកមិនថាការញ៉ាំរឺរបស់លេងឡើយ។

5. ការដាក់ពិន័យកូនទៅតាមអាយុកាលរបស់កូន

អ្នកកុំព្យាយាមប្រដៅកូននិងដាក់គំនាបកូនខ្លាំពេក កូនៗរបស់អ្នកអាចមិនទាន់មានការគិតដូចមនុស្សធំនៅឡើយ​ ចូរព្យាយាមនែនាំគេបន្តិចម្តងៗតាមពេលវេលា អោយពួកគេមិនគំលាតក្នុងការគិតនិងភាពរីករាយសប្បាយ។

6. កុំទំលាប់សំឡុតគំរាមកំហែងកូនៗរបស់អ្នកពេក

ការស្រែកគំរាមគំហកអាចធ្វើអោយប៉ះពាល់ដល់សតិអារម្មណ៍កូននាពេលអនាគ។​ ការដាក់បង្ហាញអត្តចរិករឹកពាររប់អ្នកអាចបណ្តាលអោយកូនៗរបស់អ្នកងាយទទួលយកជាគំរូ។ អ្នកគប្បីបង្រៀនកូនៗតាមរបៀបអោយកូនចេះដោះស្រាយតាមបែបសុជីវធម៌ជំនួស។ កូនៗត្រូវការ​ ការថ្នាក់ថ្នុមទឹកចិត្ត។

7.បង្ហាញកូនថាការគិតរបស់កូនអាចនឹងជួបបញ្ហារឺគ្រោះថ្នាក់

ទោះបីជាកូនៗរបស់អ្នកនៅតូចយ៉ាងណាក៏ដោយក៏ពួកគេមានគំនិតផ្ទាល់ខ្លួនផងដែរដោយពួកគេមានតំរ៉ូវការសម្រាប់ពួកគេជាចាំបាច់។​ ក្នុងនោះអ្នកប្រហែលជាពិបាកនិងទទួលយកនៅទង្វើររបស់កូន​ជាពិសេសនៅពេលកូនចង់ធ្វើរឿងអ្វីមួយ អ្នកត្រូវតែបង្វែរស្ថានការណ៍ដោយព្យាយាមរកគន្លិះអ្វីផ្សេងមកលួងកូន។

8. ម្តាយ​​ឪពុកមានតួនាទីជាគំរូល្អៗសម្រាប់កូនៗ

ភាពជាមាតាបិតាមានតួនាទីសំខាន់ក្នុងការប្រៀនប្រដៅកូនៗបើអ្នកជាមាតាបិតាដែលមានអត្តចរិកកោងកាចនោះកូនៗរបស់អ្នកក៏និងមានអនាគតដូចជារូបអ្នកមិនខានព្រោះគ្រប់ទង្វើរនិងរូបភាពដមបូងគេដែលកូនៗទទួលបានមុនគេគឺម្តាយឳពុកនេះហើយ។​ ចូលអ្នកធ្វើជាគំរូល្អសម្រាប់កូនៗរបស់អ្នកអោយបានច្រើន។

9. បង្ហាញកូនថាអ្នកជាចៅហ្វាយ​

មានន័យថាអ្នកមិនគួរបណ្តោយតាមចិត្តកូនគ្រប់ពេលវេលានោះឡើយពេលខ្លះអ្នកត្រូវចិត្តរឹងចំពោះកូនតែមិនមែនវាយដំបញ្ឈប់កូននោះឡើយ។

10. បង្ហាត់បង្ហាញកូនអោយពេញចិត្តនៅអ្វីៗដែលកូនៗមាន

ម៉ាក់ប៉ាតែងតែចង់បំពេញតំរ៉ូវការនិងបំណងកូនអោយខានតែបានតែពេលខ្លះកូនៗតែងតែធុញទ្រាន់នៅវរបស់របរទាំងនោះ​និងមិនអោយតំលៃលើរបស់របរដែលកូនមានលេងឡើយ។​ ការផ្តល់អោយកូនគ្រប់អ្វីៗដែលកូនចង់បានមិនមែនជារឿងល្អនោះទេ តែអ្នកកំពុងតែបង្រៀនកូនៗរបស់អ្នកអោយមានការខ្ជះខ្ជាយទៅវិញទេ។ ដូចនេះអ្នកគួរតែនាំកូនៗលេងនៅរបស់របរដែលមានស្រាប់ នាំគេលេងនិងផ្តល់ពេលវេលាសម្រាប់ពួកគេអោយបានច្រើន។

Untitled 1 7

អត្ថបទដោយ៖ kalib9