ស្ត្រីគ្រប់រូបគួរតែដឹង! អាហារដែលអ្នកគួរញ៉ាំ និងមិនគួរញ៉ាំកំឡុងពេលដែលអ្នកមករដូវ!

តម្រូវការអាហារូបត្ថម្ភរបស់ស្ត្រីមានការផ្លាស់ប្តូរពេញមួយវដ្តរដូវ ហើយការប្រែប្រួលអរម៉ូនមិនមែនជាហេតុផលតែមួយសម្រាប់បញ្ហានេះទេ។ ពួកវាបានធ្វើអោយអ្នកបាត់បង់សារធាតុរ៉ែ និងវីតាមីនតាមរយៈការហូរឈាម។ ដើម្បីស្តារការខាតបង់ទាំងនេះ អ្នកជំនាញបានណែនាំឱ្យមានរបបអាហារ មានតុល្យភាពស្របតាមរយៈពេលរបស់វា។ អាហារមួយចំនួនអាចជួយអ្នកក្នុងការរក្សាកម្រិតនៃធាតុដែលធ្វើអោយមានសុខភាពល្អ និងអាចប្រឆាំងនឹងស្ថានភាពដូចជា រមួល ក្រហាយ ហើម ឈឺក្បាល ចង្អោរ ឬអស់កម្លាំងជាដើម។

នៅទីនេះគេហទំព័រ kalib9 បានសំរេចធ្វើការស៊ើបអង្កេតលើផលិតផលដែលអ្នកគួរញ៉ាំ និងចៀសវាងក្នុងអំឡុងពេលមករដូវរបស់អ្នកដើម្បីទទួលបានអត្ថប្រយោជន៍ដល់សុខភាព។

អាហារដែលគួរបរិភោគកំឡុងពេលអ្នកមករដូវ

១. ផ្កាខាត់ណាខៀវ

1

ជាតិដែក គឺជាសារធាតុរ៉ែដែលអ្នកបានបាត់បង់ជាច្រើនក្នុងពេលមានឈាមរដូវ។ ផ្កាខាត់ណាខៀវនឹងជួយអ្នកក្នុងការទូទាត់សងសម្រាប់ការបាត់បង់នោះ។ ក្រៅពីជាតិដែក ខាត់ណាខៀវសម្បូរទៅដោយជាតិសរសៃម៉ាញ៉េស្យូម និងប៉ូតាស្យូមដែលនឹងជួយកាត់បន្ថយការហើមពោះ ជួសជុលការរំលាយអាហារ និងបន្ធូរសាច់ដុំ ប្រសិនបើអ្នករមួលក្រពើ។

២. ផ្លែចេក

2

ផ្លែចេកអាចជាជម្រើសដ៏ល្អបំផុតរបស់អ្នក សម្រាប់អាហារសម្រន់ក្នុងអំឡុងពេលមករដូវ។ ផ្លែឈើនេះពោរពេញទៅដោយប៉ូតាស្យូម ម៉ាញ៉េស្យូម និងជាតិសរសៃ។ ពួកវានឹងជួយអ្នកឱ្យគ្រប់គ្រងចលនាពោះវៀនមិនទៀងទាត់ ឬរាគរុសជាដើម។

៣. សូកូឡា​ខ្មៅ

3

សូកូឡាខ្មៅផ្ទុកនូវសារធាតុរ៉ែល្អៗជាច្រើន ដូចជាជាតិដែក ម៉ាញ៉េស្យូម សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារជាតិ flavanols ។ ក្រោយមកទៀតអាចផ្តល់អត្ថប្រយោជន៍ដល់លំហូរឈាម និងការសម្រាករបស់សរសៃឈាម។

៤.​ ត្រីសាម៉ុង

4

ត្រីសាម៉ុងគួរតែត្រូវបានរួមបញ្ចូលនៅក្នុងរបបអាហារណាមួយដែលត្រូវបានគេចាត់ទុកថាមានសុខភាពល្អ ព្រោះវាផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលធ្វើអោយមានសុខភាពល្អ និងជាប្រភពប្រូតេអ៊ីនដ៏សំបូរបែប។ បរិភោគត្រីសាល់ម៉ុនក្នុងពេលមករដូវដើម្បីកាត់បន្ថយការរលាក កាត់បន្ថយការរមួលក្រពើ និងគ្រប់គ្រងវដ្តរដូវបានល្អ។

៥. មើមខ្ញី

5

ខ្ញីគឺល្អក្នុងការគ្រប់គ្រងការរលាក ហើយវាក៏អាចជួយអ្នកកាត់បន្ថយការឈឺចាប់ពេលមករដូវបានដែរ។ បន្ថែមពីនេះទៀតនោះ អ្នកអាចដាក់ខ្ញីស្រស់ចូលទៅក្នុងទឹកតែរបស់អ្នកប្រសិនបើអ្នកមានបញ្ហាឈឺពោះ។

៦. ផ្លែក្រូចផ្អែម រឺក្រូចឆ្មា

6

ញ៉ាំផ្លែឈើឱ្យបានច្រើនដើម្បីបង្កើនវីតាមីន និងកាត់បន្ថយតម្រូវការជាតិស្ករក្នុងពេលមករដូវ។ ផ្លែក្រូចឆ្មារគឺពិសេសខ្លាំងណាស់។ ក្រៅពីវីតាមីនពួកវាមានជាតិសរសៃ និងជាតិទឹកច្រើន ដែលនឹងធ្វើឱ្យរាងកាយរបស់អ្នកមិនបាត់បង់ជាតិទឹក និងជួយដល់ការរំលាយអាហាររបស់អ្នក។ លើសពីនេះទៅទៀតផ្លែក្រូចគឺល្អក្នុងការកាត់បន្ថយការចង្អោរ និងស្ថានភាពមិនល្អដទៃទៀតដែលទាក់ទងនឹងការមករដូវ។

ពួកវាក៏អាចកាត់បន្ថយលំហូរឈាមបានដែរប្រសិនបើអ្នកហូរឈាមខ្លាំង។

អាហារដែលត្រូវជៀសវាងកំឡុងពេលមករដូវ

១. ទឹកដោះគោ

7

អ្នកគួរតែចៀសវាងផលិតផលទឹកដោះគោប្រសិនបើអ្នកជួបប្រទះការរមួលក្រពើ និងឈឺពោះជាប្រចាំ។ ទឹកដោះគោមានជាតិ lactose ដែលជាប្រភេទស្ករមួយដែលមនុស្សមួយចំនួនពិបាករំលាយ។ លើសពីនេះទៀត ជាតិ lactose អាចបណ្តាលឱ្យហើមពោះ ឈឺពោះ និងចង្អោរ។

២. ស្ករគ្រាប់ និងអាហារសម្រន់

8

អាហារសម្រន់ដែលអ្នកចូលចិត្តអាចធ្វើអោយអារម្មណ៍របស់អ្នកមានភាពប្រសើរឡើង ប៉ុន្តែវាក៏រួមចំណែកដល់ការហើមពោះ និងការរលាកផងដែរដោយសារតែបរិមាណជាតិស្ករដែលពួកវាមាន។ រាងកាយរបស់អ្នកកំពុងឆ្លងកាត់បញ្ហាក្នុងការបាត់បង់ឈាម និងសារធាតុរ៉ែសំខាន់ៗ។ ក្នុងករណីនេះអ្នកគួរតែលះបង់ស្ករសិប្បនិម្មិត ហើយចាប់យកអាហារប្រភេទផ្លែឈើធម្មជាតិវិញ។

៣. ជាតិកាហ្វេអ៊ីន

9

ការសិក្សាបានបង្ហាញថាការទទួលទានជាតិកាហ្វេអ៊ីននៅវដ្តរដូវរបស់អ្នកវាអាចពន្យាររយៈពេលរបស់វា ហើយក្នុងករណីខ្លះវាអាចនាំឱ្យមានជំងឺ amenorrhoea ទៀតផង។ លើសពីនេះ ជាតិកាហ្វេអ៊ីនបង្កើនរោគសញ្ញាមុនពេលមានរដូវ។ ក្នុងករណីដែលអ្នកមានទំនោរទទួលរងពីបញ្ហានេះអ្នកគួរតែចៀសវាងការផឹកកាហ្វេមុន និងក្រោយពេលមករដូវ។

៤. អាហារហឹរ

10

ការបរិភោគអាហារហឹរអាចបណ្តាលឱ្យមានការធុញថប់បន្ថែមទៀតនៅក្នុងក្រពះរបស់អ្នក។ ជាធម្មតាគ្រឿងទេសខ្លះពិតជាមានប្រយោជន៍សម្រាប់រាងកាយរបស់អ្នក។ ប៉ុន្តែកំឡុងពេលនេះអ្នកគួរតែជៀសវាង។

តើអាហារអ្វីផ្សេងទៀតដែលជួយអ្នកក្នុងការប្រឆាំងនឹងផលរំខានមិនល្អដែលទាក់ទងនឹងការមករដូវរបស់អ្នក? ហើយតើផលិតផលណាដែលគ្មានប្រយោជន៍? ចែករំលែកគន្លឹះរបស់អ្នកជាមួយពួកយើងនៅក្នុងមតិយោបល់ខាងក្រោម!

ប្រែសម្រួលដោយ៖ Crusher

ប្រភពដើម៖ Bright Side