ចំណុចស្នូល ដែលធ្វើឱ្យមនុស្សភាគច្រើនមានភាគជោគជ័យនោះគឺ « ភាពស្រេកឃ្លាន​»

លោក Tony Robbins គឺជាសេដ្ឋីអាមេរិក និងជាអ្នកពូកែនិយាយលើកទឹកចិត្តមនុស្សឲ្យស្វែងរកភាពជោគជ័យ ដោយលោកថែមទាំងជាអ្នកនិពន្ធសៀវភៅផងនោះ បានលើកឡើងថា « ចំណុចស្នូលដ៏សំខាន់ ដែលតែងតែជួយមនុស្សភាគច្រើនឲ្យជោគជ័យគឺ ភាពស្រេកឃ្លានរបស់ពួកគេ »

លោក Tony Robbins បានលើកឡើងថា ភាពស្រេឃ្លាន គឺជាកម្លាំងចលករដ៏ខ្លាំងមួយ ដែលធ្វើឲ្យមនុស្សភាគច្រើនប្ដេជ្ញាធ្វើឲ្យសម្រេចបាននូវអ្វីដែលពួកគេចង់បាន ជាពិសេសនោះគឺ ភាពស្រេកឃ្លាននេះ ធ្វើឲ្យមនុស្សតែងតែនិយាយក្នុងចិត្តថា « ខ្ញុំនឹងមិនបញ្ឈប់ ខ្ញុំនឹងមិនបោះបង់ជាដាច់ខាត » ។

HYWVCBNH2JADLHGZUVWA5JGBAI

លោកក៏បានលើកឡើងពី សហគ្រិនជោគជ័យល្បីៗ មួយចំនួនដូចជា លោក Richard Branson លោក Bill Gates និង លោក Steve Jobs ដែលអ្នកទាំង៣នេះ គឺសុទ្ធតែមានភាពស្រេកឃ្លាន ចង់បាន ពោលគឺ ពួកគាត់ស្រេកឃ្លាននូវមហិច្ឆតារបស់ខ្លួនដែលបានកំណត់ ដូច្នេះទើបពួកគាត់​ប្រឹងប្រែងប្ដេជ្ញាចិត្ត ធ្វើឲ្យសម្រេចនូវមហិច្ឆតាដែលពួកគាត់មាន រហូតក្លាយជាបុគ្គលជោគជ័យដល់សព្វថ្ងៃនេះ។

លោក ក៏បានផ្ដល់ដំបូន្មានថា​ បើលោកអ្នកចង់ជោគជ័យ នោះលោកអ្នកត្រូវមានភាពស្រេកឃ្លាន គឺស្រេកឃ្លានក្នុងការស្រេចមហិច្ឆតារបស់ខ្លួន៕

ប្រភពអត្ថបទ៖ នួន អក Nourn Ork

Richard Branson

Getty_543265518_406045

100496736 Steve Jobs March 2011 Getty