ស្អាតណាស់ ហើយមានសណ្តាប់ធ្នាប់ទៀត រូបគំរូអនាគតក្រុងព្រះសីហនុ​ នៅចុងឆ្នាំ ២០២០

ជាការពិតណាស់ ខេត្តព្រះសីហនុសព្វថ្ងៃមានការអភិវឌ្ឍន៍ខ្លាំងណាស់ ​ដោយសារតែមានសំរុកចូលនៃជនជាតិចិន ថែមទាំងមានការសាងសង់អគារជាច្រើនខ្នង ​ភោជនីយដ្ឋាន  និងកន្លែងកម្សាន្តជាច្រើនកន្លែងផងដែរ។

ដោយមើលឃើញពីសក្តានុពលនៃ ខេត្តព្រះសីហនុនាពេលអនាគត  ខេត្តព្រះសីហនុត្រូវបានគេដឹងថាគ្រោងនឹងកែប្រែហេដ្ឋារចនាសម្ព័ន្ធទីក្រុងទាំងមូលផងដែរ ​ដោយរូបភាពគំរូនៃខេត្តព្រះសីហនុត្រូវបានគេទម្លាយចេញ ​ឃើញថាពិតជាមានភាពស្រស់ស្អាតខ្លាំង ​ថែមទាំងមានសណ្តាប់ធ្នាប់រៀបរយល្អទៀតផង។

ក្រោយពីបានឃើញរូបភាពគំរូនៃទីក្រុងថ្មី នៃខេត្តព្រះសីហនុ ​មានអ្នកលេងបណ្តាញសង្គមជាច្រើនកោតសរសើរជាខ្លាំង ​ថែមទាំងចង់ឱ្យការកែប្រែទីក្រុងនេះឱ្យកាន់តែឆាប់ផងដែរ។

គួរឱ្យដឹងផងដែរថា រូបគំរូអនាគតក្រុងព្រះសីហនុ​ ត្រូវបានគេដឹងថាអាចនឹងសាងសង់សម្រេចជាស្ថាពរនៅចុងឆ្នាំ ២០២០ខាងមុខនេះ៕

ប្រភពរូបភាព៖ Kobe Phoun

73524549_10215549101508595_1147509218748661760_o

74157867_10215549102308615_6510525333828009984_o

74837826_10215549101908605_7727670132952006656_o

75392692_10215549101748601_5977105217596948480_o

75407784_10215549102908630_5526688342248259584_o