[Hot News] សូមចូលរួមរំលែកទុក្ខចំពោះប្រទេសអូស្រ្តាលីដែលកំពុងជួបគ្រោះធម្មជាតិភ្លើងឆេះព្រៃ ឆាបឆេះដល់ផ្ទះប្រជាជនរាប់សិបខ្នង

អូស្ត្រាលី៖ មួយរយៈពេលនេះ ពិភពលោកហាក់ជួបគ្រោះធម្មជាតិជាប់ៗគ្នាជាច្រើន អស់ពីទឹកជំនន់នៅជប៉ុន ពេលនេះប្រទេសអូស្រ្តាលីបាននឹងកំពុងតែជួបគ្រោះធម្មជាតិភ្លើងឆេះព្រៃ រហូតរាលដាលទៅឆាបឆេះផ្ទះប្រជាជនរាប់សិនខ្នងយ៉ាងគួរឱ្យរន្ធត់នៅទូទាំងរដ្ឋ New South Wales និង Queensland ។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ​នៅពេលនេះ ប្រជាជននៅក្នុងតំពន់ទាំងនោះ ​កំពុងតែត្រូវបានជម្លៀសចេញជាបន្ទាន់ ព្រោះមានការប្រកាសអាសន្នជាកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ដែលមិនធ្លាប់មានពីមុនមក រហូតអាចឈានទៅរកការគំរាមកំហែងភ្លើងឆេះដល់ទីក្រុងស៊ីដនីផងដែរ។ ដោយសារតែករណីនេះមានសភាពធ្ងន់ធ្ងរពេក សូម្បីតែក្រុមពន្លត់អគ្គីភ័យប្រចាំទីក្រុង ក៏មិនមានរថយន្តពន្លត់អគ្គីភ័យគ្រប់គ្រាន់សម្រាប់ចូលជួយសង្គ្រោះគ្រប់គេហដ្ឋាននោះដែរ។

ក្នុងនោះផងដែរ ប្រភពព័ត៌មានបានឱ្យដឹងថា  មានប្រជាជនជាច្រើនប្រមាណជាជាង ៣១.៥០០ នាក់ កំពុងស្ថិតនៅភាគខាងជើងច្រាំងខាងជើងបានរងគ្រោះនឹងហានិភ័យមួយនេះ ជាពិសេស ​សាលារៀន ៤០០ បានបិទទ្វារ រួមទាំងសាលារដ្ឋចំនួន ៣០០ និងសាលាយោធាកាតូលិក និងឯករាជ្យ ១០០ ទៀតគឺ Angus Campbell ក៏បានចេញបទបញ្ជាឱ្យមេបញ្ជាការមូលដ្ឋានប្រើប្រាស់ធនធានដើម្បីការពារប្រឆាំង និងប្រុងប្រយ័ត្នបានខ្ពស់បន្ថែមទៀតផងដែរ ដោយពត៌មានបានឱ្យដឹងបន្ថែមទៀតថា មានអ្នកពន្លត់អគ្គិភ័យ ៣ នាក់បានស្លាប់នៅទីនោះរួចមកហើយ។

ដោយហេតុការណ៍ដ៏រន្ធត់មួយនេះ ​ពេលនេះមនុស្សរាប់ពាន់នាក់ត្រូវបានផ្លាស់ទីលំនៅដោយភ្លើងឆេះព្រៃនៅទូទាំងររដ្ឋ New South Wales និង Queensland  តែម្តង។ តាំងនាមជំនួសឱ្យប្រទេសកម្ពុជា យើងខ្ញុំសូមចូលរួមរំលែកទុក្ខ ដ៏ដូចជាបួងសួងសូមឱ្យប្រជាជននៅអូស្រ្តាលីគេចផុតពីគ្រោះធម្មជាតិដ៏កាចសាហាវនេះផង៕

72133534_10157865593226095_6562439067391229952_n

72461525_10157865593246095_4807567678522785792_n

72484049_10157865593206095_5053374760021393408_n

74364998_10157865593161095_4867599608945049600_n

74620901_10157865593371095_4414389480140570624_n

75349038_10157865593441095_6658564902241697792_n

75492473_10157865593281095_9034707742882791424_n

75649378_10157865593411095_2923689203092946944_n