អត្ថប្រយោជន៍ដ៏អស្ចារ្យទាំង ៥ យ៉ាងនៃគ្រាប់ឪឡឹក

 

ប្រាកដណាស់ថា នៅពេលបរិភោគផ្លែឪឡឹកអ្នកនឹងខ្ជាក់គ្រាប់វាចេញ ឬក៏ឆ្កឹះគ្រាប់វាហើយទើបបរិភោគ។ ប៉ុន្ដែអត្ថប្រយោជន៍ដ៏សំខាន់នៃគ្រាប់ឪឡឹកនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលជាក់ជាមិនខាន។

Cut_watermelon.jpg.653x0_q80_crop Smart

គ្រាប់ឪឡឹកមានកម្រិតកាឡូរីទាប និងផ្ទុកទៅដោយសារធាតុចិញ្ចឹមខ្ពស់។ នៅពេលយើងលីង វាមានរសជាតិស្រួយឆ្ងាញ់ និងអាចញុំាជំនួសអាហារសម្រន់ផ្សេងៗទៀតដែលមិនផ្ដល់នូវគុណសម្បត្តិដល់សុខភាពផងដែរ។

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំង ៥យ៉ាងនៃគ្រាប់ឪឡឹក៖

១. មានកម្រិតកាឡូរីទាប

64587256

២៨ ក្រាមនៃគ្រាប់ឪឡឹកផ្ទុកកាឡូរីប្រហែលជា ១៥៨ ដែលនោះគឺមិនតិចជាងបន្ទះដំឡូងបារាំងបំពងក្នុងបរិមាណដូចគ្នានោះទេ ដែលមានកាឡូរី ១៦០។

មួយក្ដាប់ធំនៃគ្រាប់ឪឡឹកមានទម្ងន់ប្រហែលជា ៤ក្រាម និងផ្ទុកកាឡូរីប្រហែលជា ២៣ ដែលតិចណាស់ជាងបន្ទះដំឡូងបារាំងមួយថង់។

២. ម៉ាញ៉េស្យូម

Watermelon Seeds Benefits

មួយក្នុងចំណោមសារធាតុខនិចដែលរកឃើញក្នុងគ្រាប់ឪឡឹកគឺម៉ាញ៉េស្យូម។ ការបរិភោគក្នុងបរិមាណ ៤ក្រាម អ្នកនឹងទទួលបាន ម៉ាញ៉េស្យូម ២១មីលីក្រាម ដែលស្មើនឹង ៥ភាគរយនៃសារធាតុចិញ្ចឹមចាំបាច់ប្រចាំថ្ងៃ។

អង្គការសុខភាពថ្នាក់ជាតិ (NIH) ណែនាំឲ្យមនុស្សពេញវ័យគ្រប់រូបត្រូវមានកម្រិតខនិច ៤២០មីលីក្រាមរៀងរាល់ថ្ងៃ។ ម៉ាញ៉េស្យូមចាំបាច់ណាស់សម្រាប់ដំណើរការផ្សេងៗនៃការរំលាយអាហាររបស់សារពាង្គកាយ។ វាក៏ចំបាច់ដើម្បីរក្សាស្ថេរភាពនៃដំណើរការសាច់ដុំ និងសរសៃឈាម ក៏ដូចជាភាពសុំា បេះដូង និងសុខភាពឆ្អឹងផងដែរ។

៣. សារធាតុដែក

Tyrantfarms Cooked Watermelon Seeds Fi

គ្រាប់ឪឡឹកមួយក្ដាប់ផ្ទុកសារធាតុដែកប្រហែល ០.២៩មីលីក្រាម ឬប្រហែល ១.៦ភាគរយនៃសារធាតុចិញ្ចឹមចាំបាច់ប្រចាំថ្ងៃ។ វាទំនងដូចជាមិនច្រើនទេ ប៉ុន្តែអង្គការសុខភាពថ្នាក់ជាតិ (NIH) ណែនាំឲ្យមានកម្រិតសារធាតុដែកតែ ១៨មីលីក្រាមប៉ុណ្ណោះក្នុងមួយថ្ងៃ។

សារធាតុដែកគឺជាសមាសភាពនៃឈាមក្រហមដ៏សំខាន់ដែលមានមុខងារបញ្ជូនអុកស៊ីសែនទៅកាន់ផ្នែកផ្សេងៗនៃសារពាង្គកាយ។ វាក៏ជួយសារពាង្គកាយរបស់អ្នកឲ្យបំលែងកាឡូរីទៅជាថាមពលផងដែរ។

៤. ខ្លាញ់ដែលមានប្រយោជន៍

68374702.cms

គ្រាប់ឪឡឹកក៏ផ្ដល់នូវប្រភពដ៏សំខាន់នៃអាស៊ីតខ្លាញ់ដែលគេរកឃើញក្នុងគ្រាប់ធញ្ញជាតិ និងបន្លែដែលមិនធ្វើឲ្យមានការកើនឡើងនៃកូលេស្តេរ៉ុលឡើយ។យោងតាមសមាគមន៍សុខភាពអាមេរិច ខ្លាញ់ទាំងនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការប្រឆាំងនឹងជំងឺគាំងបេះដូង និងដាច់សរសៃឈាម និងថែមទាំងជួយកាត់បន្ថយកម្រិតនៃកូលេស្តេរ៉ុលមិនល្អក្នុងឈាមទៀតផង។

៥. សារធាតុស័ង្កសី

Ss

គ្រាប់ឪឡឹកក៏ជាប្រភពដ៏ល្អនៃសារធាតុស័ង្កសីផងដែរ។ វាផ្ដល់ឲ្យប្រហែលជា ២៦ភាគរយនៃសារធាតុចិញ្ចឹមចាំបាច់ប្រចាំថ្ងៃ ក្នុងកម្រិត ២៨ក្រាម ឬ ៤ភាគរយក្នុងមួយក្ដាប់ធំ (ស្មើនឹង ៤ក្រាម)។

ស័ង្កសីគឺជាសារធាតុចិញ្ចឹមដ៏សំខាន់ណាស់ចំពោះប្រព័ន្ធភាពសុំា។ វាចំបាច់សម្រាប់៖

  • ប្រព័ន្ធរំលាយអាហារ និងសរសៃឈាមនៃរាងកាយ
  • ការលូតលាស់ជាថ្មី និងការបំបែកនៃកោសិកា
  • ការដឹងរសជាតិ និងក្លិន

 

By: Serpent

Source​ in English: healthline

Cited by: happylearnnews.com