ទីបំផុតអ្នកនាង ឱក ​សុគន្ធកញ្ញា ​បង្ហាញមុខមាត់កូនប្រុសតូច ​ឆលី មើលទៅគួរឱ្យខ្នាញ់ខ្លាំងណាស់!

ថៃ៖ ​ដូចដែលយើងបានដឹងរួចមកហើយថា ​អ្នកនាង  ឱក ​សុគន្ធកញ្ញា បានដឹកដៃ ប្អូនប្រុសថៅកែផលិតកម្មរស្មីហង្សមាស លោក ​អ៊ឹង ​សុខលី ចូលរោងការតាមប្រពៃណីយ៉ាងអធិកអធម កាលពីប៉ុន្មានខែមុនពេញដោយភាពរីករាយក្រោយពីបានមើលចិត្តមើលថ្លើមគ្នាជាច្រើនឆ្នាំ។

ក្រោយពីបានរៀបការ ​និងពរពោះកូនប្រុស ធ្វើឱ្យគូស្វាមីភរិយាមួយគូនេះរឹតតែមានសុភមង្គលទ្វេដង  ក្រោមការថែរក្សាពីសំណាក់ស្វាមីយ៉ាងយកចិត្តទុកដាក់មើលទៅគួរឱ្យមានក្តីសុខខ្លាំងណាស់ ​ជាពិសេសអ្នកនាង ​ថែមទាំងទទួលការងារមិនចេះដាច់រហូតដល់ថ្ងៃជិតសម្រាល ​ពោលថែមទាំងបានបញ្ចប់ការងារក្នុងកម្មវិធិ  X-Factor  យ៉ាងជោគជ័យទៀតផង។

ក្រោយបញ្ចប់កម្មវិធីបែបលំដាប់ពិភពលោករួច ​ស្វាមីកំពូលដួងចិត្តរបស់អ្នកនាង ​ឱក ​សុគន្ធកញ្ញា ​បានដឹកដៃភរិយា ​ទៅរង់ចាំសម្រាលនៅប្រទេសថៃតែម្តង ​ជាពិសេសនោះអ្នកនាងបានសម្រាលបុត្រប្រកបដោយសុវត្ថិភាពចំថ្ងៃពិសេសទៀតផង ​នោះគឺថ្ងៃ ​ទី ​១១ ​ខែ ​១១​(វិច្ឆិកា) ឆ្នាំ ​២០១៩​វេលាម៉ោង  ១ និង ៣១នាទីថ្ងៃត្រង់ ក្នុងទម្ងន់ ទម្ងន់​ 3.75kg នៅមន្ទីរពេទ្យអន្តរជាតិ បំរ៉ុងរ៉ាត់ ប្រទេសថៃ ក្រោមភាពរីករាយពីសំណាក់គ្រួសារទាំងសងខាង និងការអបអរពីអ្នកគាំទ្រពីចម្ងាយផងដែរ។

មិននឹកស្មានសោះថា ​ទីបំផុតក្រោយសម្រាលបុត្ររួចប៉ុន្មានថ្ងៃ ពេលនេះ ​អ្នកនាង  ឱក ​សុគន្ធកញ្ញា  បានបញ្ចេញរូបថតកូនប្រុសជាទីស្រលាញ់ជាផ្លូវការហើយ ​នៅលើគណនីហ្វេសប៊ុកផេករបស់អ្នកនាងផ្ទាល់ ​មើលទៅគួរស្រលាញ់ និងខ្នាញ់ជាខ្លាំង ​ដោយកូនប្រុសតូចសំណព្វម្នាក់នេះត្រូវបានដាក់់ឈ្មោះថា ​Charlie  (ឆលី) ។

ដើម្បីឱ្យជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖

Photo_2019 11 13_20 55 03

73357333_10156374874580124_2239594182349946880_n

75057917_10156374874805124_4414690132146257920_o

75485962_10156374875200124_1134060864396066816_o

75586128_10156374875315124_6512752235716280320_n

75418176_10156374875375124_1540566629765611520_n

73370537_10156374874275124_4781458250207854592_o

75474190_10156374874050124_2335106455352377344_o