ស្ទើរតែបាត់បង់អស់ហើយ! ​ប្រពៃណីរចនា គ្រែទេសន៍ ​ពោរពេញដោយក្បាច់ចម្លាក់ដ៏ល្អពិចិត្របែបនេះ – Kalib9 ជីវិតកម្សាន្ត ប្រវត្តិសាស្រ្ត ប្លែកៗ យល់ដឹង | Pelklas

ស្ទើរតែបាត់បង់អស់ហើយ! ​ប្រពៃណីរចនា គ្រែទេសន៍ ​ពោរពេញដោយក្បាច់ចម្លាក់ដ៏ល្អពិចិត្របែបនេះ

គ្រែទេសន៍ ​ត្រូវបានគេហៅសំដៅ ​ទៅលើកៅអីដែលទុកសម្រាប់ព្រះសង្ឃធ្វើការអង្គុយទេសន៍ ធម៌អាថ៌ជូនញាតិមិត្តបរិសទ ដែលទំនៀមទម្លាប់នេះជារបស់ខ្មែរជាយូរលង់ណាស់មកហើយ។

តែគ្រែទេសន៍ បុរាណខ្មែរពិត ស្ទើរតែត្រូវបានបាត់បង់ទៅហើយនៅក្នុងសង្គមខ្មែរបច្ចុប្បន្ននាពេលបច្ចុប្បន្ន ​ដោយសព្វថ្ងៃគ្រែទេសន៍ ​មានត្រឹមតែជាគ្រែឈើធម្មតាៗតែប៉ុណ្ណោះ។

ជាការពិតណាស់ តាមរយៈឯកសាររបស់ លោក មីសែលត្រាណេ វិចិត្រកម្មប្រភេទនេះ ខ្លះមានបន្តតាំងពីសម័យលង្វែកមកម្លេះ ហើយខ្លះកើតឡើងនាឆ្នាំ ១៩១០ និងក្នុងរជ្ជកាលព្រះបាទសម្តេច សុីសុវត្តិមុនីវង្ស និងរវាងឆ្នាំ ១៩២៥_១៩៣៨។

គ្រែទេសន៍ទាំងនេះត្រូវបានរចនាដោយក្បាច់បុរាណនិង មានទម្រលម្អទៅដោយ សត្វពាហនៈ ដែលសត្វទាំងនោះជាសត្វស្ថិតក្នុងប្រភេទដែលគេចាត់ទុកថាមានរិទ្ធអំណាច មានសត្វរាជសីហ៍ នាគរាជ គ្រុឌ ហនុមានជាដើម ។

ចំណែកឯ គ្រែទេសន៍ មួយចំនួនប្រើប្រាស់តាមរាជបព្វសិទ្ធ មានគ្រែទេសន៍សុវណ្ណរាជសីជាដើម។ បច្ចុប្បន្នយើងឃើញមានការប្រើប្រាស់ឡើងវិញ និងត្រូវបានប្រថាប់ដំបូងដោយសម្តេច ព្រះវ័នរតន៍ ណយច្រឹក។

ថ្វីត្បិតតែគ្មានឯកសារ ដែលបង្ហាញអំពីការនិយម សង់បង្កើតនូវគ្រែទេសន៍ទាំងឡាយ នាសម័យចតុមុខក្ដី ប៉ុន្ដែយើងជឿជាក់ថា គ្រែទេសន៍ទាំងនោះបានកើតមានតំាងតែនាសម័យលង្វែក និងឧត្តុង្គ រួចទៅហើយ ។

ដោយសារតែភាពចំណាស់នៃប្រពៃណីប្រើគ្រែទេសន៍ អាចគូសបញ្ជាក់ដោយប្រយោល តាមរយៈក្បាច់រចនាយ៉ាងល្អប្រណិតដូចជា សត្វគ្រុឌ, សត្វនាគ, រាជសី និង សត្វពពែជាដើម ដែលមានលក្ខណៈមិនខុសប៉ុន្មានទៅនឹងទីនំាងរបស់ព្រះមហាក្សត្រខ្មែរ នាសម័យអង្គរ ជាពិសេសត្រង់បង្កាន់ដៃ ដែលមានរាងជាសត្វនាគនោះទេ ។

ខាងលើនេះក៏ជាសញ្ញានៃវឌ្ឍនភាព នៃការរីកដុះដាលឡើងវិញខាងព្រះពុទ្ធសាសនា នៅកម្ពុជាផងដែរ ។ ក៏ប៉ុន្ដែជាការអភ័ព្វដែលកេរ្តិ៍ដំណែលខាងសិប្បកម្មទាំងនោះ ត្រូវបានបំផ្លិចបំផ្លាញអស់ទៅហើយ ដោយបន្សល់តែរូបភាពឯកសារប៉ុណ្ណោះដែលនំាឱ្យយើងមានសេចក្ដីសង្វេគជាខ្លាំង។

ប្រភព៖ ដកស្រង់ពីហ្វេសប៊ុក

10313141_865022736917006_3277453902303217656_n

74591317_139191560826580_2236833909948022784_n

74693502_139191647493238_2654799597251067904_n

74708919_139191597493243_751484432006774784_n

75116700_139191534159916_4252992219838939136_n

75392709_139191480826588_6570772884493434880_n (1)

 

76677534_139191500826586_7292406701087522816_n

10321569_1000025430135974_9119642011389217380_o

28056578_1000025450135972_8147847040086292577_n

28166677_1000025370135980_6760638327236349903_n

28423937_1000025543469296_2791855186048623037_o

28379112_1000025486802635_832026933065006940_n

28378882_1000025516802632_9204395749698538409_n

28276611_1000025333469317_8618361827844802400_n

28168383_1000025400135977_4939133102984308874_n