កូនក្រមុំមីយ៉ាន់ម៉ា ​ហេតុតែស្រលាញ់សំលៀកបំពាក់រៀបការប្រពៃណីខ្មែរពេក ​សុខចិត្តមកខ្មែរថតរូបដើម្បីទុកតាំងមុខរោងការនៅប្រទេសខ្លួន – Kalib9 ជីវិតកម្សាន្ត | Pelklas

កូនក្រមុំមីយ៉ាន់ម៉ា ​ហេតុតែស្រលាញ់សំលៀកបំពាក់រៀបការប្រពៃណីខ្មែរពេក ​សុខចិត្តមកខ្មែរថតរូបដើម្បីទុកតាំងមុខរោងការនៅប្រទេសខ្លួន

ភ្នំពេញ៖ ​ដូចដែលយើងបានដឹងរួចមកហើយថា ​សិល្បៈ វប្បធម៌​ និងប្រពៃណីទំនៀមទម្លាប់ខ្មែរពីបុរាណ ពិតជាល្អផូផង់ណាស់  ជាពិសេសពីឈុតប្រពៃណីរៀបអាពាហ៍ពិពាហ៍ខ្មែរតែម្តង។

ជាក់ស្តែងមានបរទេសមួយចំនួនមិនតិចអ្នកទេ ​សុទ្ធតែប៉ងប្រាថ្នាចង់គ្រងឈុតបុរាណខ្មែរ​ ជាពិសេសគឺឈុតរៀបការតែម្តង  ព្រោះតែឈុតកូនកំលោះកូនក្រមុំខ្មែរយើង មើលទៅស្អាតប្លែកគួរឱ្យចាប់អារម្មណ៍ រហូតជនបរទេសប៉ែកអឺរ៉ុបមួយចំនួនសុខចិត្តមកថតរូបរៀបការនៅស្រុកខ្មែរទុកជាអនុស្សាវរីយ៍ទៀតផង

ថ្មីៗនេះផងដែរ ​ឈុតរៀបការប្រពៃណីខ្មែរ ត្រូវបានចាប់ចិត្តស្រលាញ់ពីប្រទេសក្បែរខាងយើងទៀតហើយ ​ដោយក្នុងនោះកូនក្រមុំជនជាតិមីយ៉ាន់ម៉ាមួយរូប ដែលជិតដល់ថ្ងៃរៀបការទៅហើយនោះ ​សុខចិត្តមកស្រុកខ្មែរ ​ដើម្បីថតឈុតរៀបការរបស់ខ្លួនក្នុងឈុតសំលៀកបំពាក់ប្រពៃណីខ្មែរទៅវិញ ​ធ្វើឱ្យមានការភ្ញាក់ផ្អើល ​និងកោតសរសើរពេញបណ្តាញសង្គមហ្វេសប៊ុក។

តាមរយៈគណនីហ្វេសប៊ុកផេកសម្អាងការមួយមានឈ្មោះថា Gold Embellishment and Salon បានបង្ហោះរូបកូនក្រមុំកូនកំលោះមីយ៉ាន់ម៉ា គ្រងឈុតរៀបការប្រពៃណីខ្មែរជាច្រើនសន្លឹក ​ថែមទាំងរៀបរាប់ថា៖ «កូនក្រមុំមីយ៉ានម៉ា👰🏻💍👑 គាត់ថាគាត់ស្រលាញ់សំលៀកបំពាក់ប្រពៃណីខ្មែរ ចឹងហើយគាត់ចង់ថតដើម្បីដាក់បង្ហាញក្នុងថ្ងៃកម្មវិធីគាត់នៅប្រទេសគាត់❤️❤️❤️ អរគុណដែលស្រលាញ់ប្រទេសកម្ពុជា និង សេវាកម្មរបស់ ហ្គោល សំអាងការ និង សាឡន (កំពង់សោម)....»។

នេះពិតជាមោទកភាពនៃប្រទេសខ្មែរប្រាកដមែន ​​ដែលសូម្បីតែប្រទេសជិតខាងភូមិផងរបង ក៏មានចិត្តស្រលាញ់ទំនៀមទម្លាប់ខ្មែរបែបនេះ។ ​ដូច្នេះក្នុននាមជាកូនខ្មែរ  ជាម្ចាស់វប្បធម៌ ​អរិយធម៌ ​និងទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួន ​គួរតែចេះថែរក្សា ​និងអភិរក្សរបស់ដែលយើងមានស្រាប់ឱ្យបានគង់វង្ស៕

S12455

75481653_2506927062734555_7661661575148732416_o

75552869_2506927349401193_8471288237866876928_o

75594411_2506927466067848_956854508082692096_o

75456815_2506927092734552_2896559947678482432_o

75311435_2506927206067874_6653870262469001216_o

74838734_2506927252734536_4214557150212521984_o

72670920_2506927382734523_6161238776338186240_o