១២ ចំនុចនៃអាថ៌កំបាំងមហាសាលនៃការចិញ្ចឹមកូនដោយទឹកដោះទាំងម្តាយនិងកូន

យុគសមយ័កាន់តែជឿនលឿនបានធ្វើអោយម្តាយមួយចំនួនគិតថាការចិញ្ចឹមកូនដោយទឹកដោះគោម្សៅគឺល្អសំរាប់កូនៗរបស់ពួកគេ ដោយម្តាយភាគច្រើនតែងតែរបស់ជាមួយនិងេជីវភាពប្រចាំថ្ងៃរឺរកកំរ៉ៃសម្រាប់គ្រួសរទៅវិញ។ ពួកគាត់តែងតែជ្រើសរើសប្រភេទម្សៅទឹកដោះគោនានាដើម្បីបំពាក់បំប៉នកូនៗអោយឆាប់ធំទាំងផ្នែករូបរាងកាយនិងចិត្តគំនិតដោយពួកគាត់ពុំបានដឹងថាការបំបៅដោះកូនជាអាថ៌កំបាំងល្អបំផុតសំរាប់គាត់ព្រមទាំងកូនៗរបស់គាត់ផងដែរ។

តាមអត្ថបទស្រាវជ្រាវរបស់ Bright Side បានស្វែងរកឃើងនូវអាថ៌កំបាំងមហិមារទាំង ១២ ចំនុចដែលស្ទើរតែម្តាយគ្រប់គ្នាពុំបានដឹងពីមុនមក ។ តោះចូលមើលការលើកឡើងនូវចំនុចទាំងនោះទាំងអស់គ្នា៖ ការបំបៅដោះកូន

1. ជួយអោយម្តាយស្រកទំងន់ម្តាយ

ការផលិតទឹកដោះគោនិងការបំបៅកូនដោយទឹកដោះម្តាយគឺជាការងារដ៏លំបាកមួយសម្រាប់រាងកាយរបស់ស្ត្រី វាអាចដុតរោលកាឡូរី ៥០០ ក្រាមក្នុងមួយថ្ងៃបើយោងតាមគ្រូពេទ្យជំនាញខាងសម្ភពនិងរោគស្ត្រី។ នេះជាមូលហេតុដែលអ្នកម្តាយថ្មីៗជាច្រើនកត់សំគាល់ថាពួកគេចាប់ផ្តើមស្រកទំងន់ក្រោយពេលសម្រាលកូនរួច។

2. ការបំបៅដោះកូនអាចជួយអោយទឹកដោះម្តាយផ្លាស់ប្តូរក្លិននិងរស់ជាតិ

ការស្រាវជ្រាវបានបង្ហាញថាក្លិននិងរសជាតិនៃទឹកដោះម្តាយមានភាពខុសគ្នាអាស្រ័យលើអ្វីដែលម្តាយញ៉ាំ។ វាមានប្រយោជន៍ជាពិសេសព្រោះម្តាយអាចផ្តល់អោយកូនៗរបស់ពួកគាត់នូវរសជាតិខុសៗគ្នាក្នុងដំណើរនៃការបំបៅកូនដោយទឹកដោះម្តាយនេះ។ លើសពីនេះទៀតបើទោះបីជាទឹកដោះម្តាយមិនមានពណ៌ទេប៉ុន្តែវាផ្លាស់ប្តូរសារធាតុអាស្រ័យលើការទទួលទានអាហារនិងការទទួលទានវីតាមីនរបស់ម្តាយ។

3. រាងកាយរបស់ស្ត្រីផ្លាស់ប្តូរសមាសភាពទឹកដោះដើម្បីបំពេញសេចក្តីត្រូវការរបស់ទារក។

ទារកលូតលាស់លឿនហើយតែងតែត្រូវការប្រូតេអ៊ីនជាតិរ៉ែនិងវីតាមីនបន្ថែមអាស្រ័យលើដំណាក់កាលអភិវឌ្ឍន៍ដែលពួកគេហើយដើម្បីប្រយុទ្ធនឹងជំងឺមួយចំនួនដូចជាជំងឺផ្សេងៗ នោះហើយជាមូលហេតុដែលអាចនិយាយបានថាទឹកដោះម្តាយ "ឆ្លាត" ផ្លាស់ប្តូររូបមន្តរបស់វាដើម្បីបំពេញសេចក្តីត្រូវការរបស់កុមារ។ រឿងនេះអាចកើតឡើងពីមួយសប្តាហ៍ទៅមួយសប្តាហ៍រឺក៏ពីមួយថ្ងៃទៅមួយថ្ងៃ។

4. វាផ្តល់កោសិកាដើមដល់ទារក។

ទារកកំពុងលូតលាស់នៅតែត្រូវការជំនួយកោសិកាដើមពីម៉ាក់របស់ពួកគេដើម្បីបន្តអភិវឌ្ឍរាងកាយ។ ទឹកដោះម្តាយគឺជាកូនសោរសម្រាប់ដំណើរការលូតលាស់ចាំបាច់បំផុតនៃផ្នែកខួរក្បាលបេះដូងតម្រងនោមឬជាលិកាឆ្អឹង។

5. ធ្វើអោយសម្ព័ន្ធភាពរវាងម្តាយនិងកូនកាន់តែជិតស្និតនិងសប្បាយរីករាយ

ការបំបៅកូនដោយទឹកដោះអាចរំញោចប្រពន្ធ័ខួរក្បាលរវាងម្តាយនិងទារកឱ្យបញ្ចេញអុកស៊ីតូស៊ីនដែលជាអរម៉ូនឱ្យពួកគេទទួលបាននូវភាពកក់ក្តៅនិងសុវត្ថិភាព។ វាក៏ធ្វើឱ្យម្តាយកាត់បន្ថយស្ត្រេសរឺការថប់បារម្មណ៍ជាដើម។

6. វាជួយកាត់បន្ថយលទ្ធភាពនៃការកើតជំងឺមហារីកនិងជំងឺផ្សេងៗទៀត។

ស្ត្រីដែលបំបៅកូនមានហានិភ័យទាបក្នុងការវិវត្តទៅជាប្រភេទមហារីកមួយចំនួនដូចជាមហារីកសុដន់មហារីកអូវែរនិងជំងឺដទៃទៀតដូចជាជំងឺបេះដូងការធ្លាក់ទឹកចិត្តក្រោយឆ្លងទន្លេនិងលទ្ធភាពនៃជំងឺដាច់សរសៃឈាមខួរក្បាល។ ការបំបៅកូនដោយទឹកដោះម្តាយកាន់តែយូរនៅក្នុងជីវិតរបស់នាងកាន់តែមានការការពារកាន់តែច្រើន។

7. ការពារទារកពីជំងឺផងដែរ។

ជំងឺនិងការបង្ករោគរបស់ទារកទូទៅដូចជាការឆ្លងត្រចៀកការដកដង្ហើមនិងក្រពះពោះវៀនមានឱកាសតិចណាស់ចំពោះកុមារដែលបំបៅពីទឹកដោះម្តាយ។ ទឹកដោះម្តាយមានលក្ខណៈពិសេសអាចការពារកុមារគ្រប់វិធីតាំងពីការឆ្លងជាច្រើនប្រភេទ។

8. បង្កើនបញ្ញាស្មារតីអោយកាន់តែឆ្លាត

ទឹកដោះម្តាយក៏អាចជួយចិញ្ចឹមបីបាច់ក្មេងៗដែលឆ្លាតជាងមុនផងដែរ។ យោងតាមការសិក្សាបានបង្ហាញថាការបំបៅកូនដោយទឹកដោះម្តាយកាន់តែច្រើនជាពិសេសក្នុងរយៈពេល ២៨ ថ្ងៃបន្ទាប់ពីការផ្តល់កំណើត ការលូតលាស់និងការអភិវឌ្ឍខួរក្បាលដែលបង្កើនសមត្ថភាពនៃការយល់ដឹងនិងបង្កើនភាពវៃឆ្លាតរបស់ពួកគេ។

9. រាងកាយរបស់ស្ត្រីផលិតទឹកដោះដែលមានប្រូតេអ៊ីនច្រើនសម្រាប់ទារកមិនគ្រប់ខែ។

យោងតាមការសិក្សាបានអោយដឹងថាអ្នកម្តាយដែលមានកូនមិនគ្រប់ខែផលិតទឹកដោះដែលមានកំហាប់ប្រូតេអ៊ីនខ្ពស់ជាងមុនដើម្បីជួយឱ្យទារកលូតលាស់នៅខាងក្រៅស្បូន។ លើសពីនេះទៅទៀតពួកគេក៏ផលិតទឹកដោះគោដែលសំបូរទៅដោយជាតិខ្លាញ់កាល់ស្យូមនិងសារធាតុរ៉ែផ្សេងៗទៀតដែលជាគន្លឹះក្នុងការលូតលាស់ឆ្អឹងនិងខួរក្បាលនិងការពារជំងឺនិងការឆ្លងផ្សេងៗ។

10. ជួយឱ្យកុមារមានទំងន់មានសុខភាពល្អ។

ទឹកដោះម្តាយជួយឱ្យឡើងទម្ងន់ប្រកបដោយសុខភាពនិងក្រោយមកជំនួយក្នុងការការពារការធាត់ចំពោះកុមារ។ ការសិក្សាស្រាវជ្រាវបានរកឃើញថាទារកដែលបំបៅកូនដោយទឹកដោះម្តាយមានការថយចុះហានិភ័យដល់ទៅ ៣០ ភាគរយក្នុងការវិវត្តទៅជាជំងឺធាត់។ ជារៀងរាល់ខែទារកញ៉ាំទឹកដោះរបស់ម្តាយហានិភ័យរបស់ពួកគេថយចុះ ៤% ។

11. ផ្សារភ្ជាប់ជាមួយទារក។

ការស្រាវជ្រាវបានបង្ហាញថាការបំបៅកូនដោយទឹកដោះគឺជាវិធីមួយក្នុងចំណោមវិធីសំខាន់ៗដែលម្ដាយនិងទារកផ្សារភ្ជាប់គ្នាដោយអុកស៊ីតូស៊ីនយពួកគេទាំងពីរមានអារម្មណ៍រួបរួមនិងស្រឡាញ់គ្នា។ វាក៏ជួយឱ្យម៉ាក់អភិវឌ្ឍភាពប្រែប្រួលរបស់ម្តាយកាន់តែច្រើនដែលនឹងមានរយៈពេលជាច្រើនឆ្នាំ។ នេះនឹងជួយឱ្យនាងឆ្លើយតបយ៉ាងឆាប់រហ័សចំពោះកូនរបស់នាងមានភាពបត់បែនក្នុងឥរិយាបថរបស់នាងនិងយល់ពីគំនិតរបស់កូន ៗ នាងប្រកបដោយជំនាញ។ ម៉្យាងទៀតវានឹងធ្វើឱ្យទារកមានអារម្មណ៍ថាមានសុវត្ថិភាពនិងស្និតស្នាលជាងមុន។

12. ធ្វើអោយឆ្អឹងម្តាយកាន់តែរឹងមាំ។

ប្រសិនបើអ្នកព្រួយបារម្ភថាទារកអាចបឺតជាតិកាល់ស្យូមទាំងអស់ចេញពីខ្លួនអ្នកកុំបន្តការគិតទៀតអី។ការមានផ្ទៃពោះនិងការបំបៅកូនដោយទឹកដោះម្តាយអាចបណ្តាលឱ្យរាងកាយស្ត្រីប្រមូលផ្តុំជាតិកាល់ស្យូមកាន់តែមានប្រសិទ្ធភាពដូច្នេះនៅពេលទារកមានអាយុទើបតែ ៦ ខែឆ្អឹងរបស់ម៉ាក់កាន់តែក្រាស់ជាងមុនពេលដែលនាងដឹងថានាងមានផ្ទៃពោះ។

អត្ថបទដោយ៖​ កាលីប៩