ជាធម្មតាស្នេហា បង្កើតឡើងរមែងកើតឡើងដោយសារតែចំណងមិត្តភាព បន្ទាប់មកទើបក្លាយជាគូស្នេហា ឬគូសង្សារ ហើយក៏អាចបន្តចំណងស្នេហាក្លាយជាគូដណ្តឺង ឬជាប្តីប្រពន្ធស្របច្បាប់នាពេលអនាគត។
តែថ្មីៗនេះ គូស្នេហ៍មួយគូស្នេហ៍ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើល ថែមទាំងចម្លែកចិត្តផងដែរ ដោយសារតែគូស្នេហ៍មួយគូនេះស្គាល់គ្នាដល់ទៅ ៩ឆ្នាំ តែមិនដែលនិយាយថាស្រលាញ់គ្នា ឬក្លាយជាសង្សារគ្នាឡើយ ដោយខាងប្រុសជាអ្នកព្យាយាមដោយខ្លួនឯង។ តែទីបំផុត គូស្នេហ៍មួយគូនេះ រយៈពេល ៩ឆ្នាំទីបំផុតបានក្លាយទៅជាគូណ្តឺងនឹងគ្នាទៅវិញ។
តាមរយៈគណនី Ya Ti FoTo Cambodia បានសរសេររៀបរាប់ថា៖ « 💞៩ឆ្នាំចាំស្នេហ៍💞
Pn Sam-ol & Ji Vit ✍🏻៩ឆ្នាំមកនេះរឿងរ៉ាវស្នេហារបស់ខ្ញុំហាក់ដូចជាសោះក៏ក្រោះ😌រកត្រេីយមិនចង់ឃើញ រយ:ពេលកន្លងមកនេះមិនដឹងជាអ្វីនិងគ្នាអោយពិតប្រាកដ😒មិនដែលចេះស្វីតដូចគូរគេ សូម្បីតែលេខទូរសព្ទក៏មិនសូវចាប់អារមណ្ម៍ដែលបានខល បានត្រឹមតែលេងឆាតដូចមិត្តភ័ក្ដដទៃ🤒សុំគេធ្វើជាសង្សារក៏គេមិនព្រម សួរថាស្រឡាញ់ក៏គេថាអត់ តែទីបំផុតក៏ក្លាយជាគួដណ្ដឹងនិងគ្នា💞ហើយក៏សូមអរគុណគាត់ដែលរង់ចាំខ្ញុំអស់រយ:ពេលជាច្រើនឆ្នាំ ថ្ងៃខាងមុខខ្ញុំនិងធ្វើអោយគេមានស្នាមញញឹមជារៀងរហូត👩❤️💋👩👫💞 »។
ចុះប្រិយមិត្តយល់យ៉ាងណាដែរ?