ឃើញអត់របស់អនឡាញកុំចេះតែជឿ! ​ជួបហើយ ​ម្សៅលាបមុខបានពាន ​មិនបានច្រកត្រឹមត្រូវ ទោះមកពីប្រទេសណាសុំប្រយ័ត្នទាំងអស់គ្នា (មានវីដេអូ) – Kalib9 ជីវិតកម្សាន្ត សម្រស់និងសុខភាព | Pelklas

ឃើញអត់របស់អនឡាញកុំចេះតែជឿ! ​ជួបហើយ ​ម្សៅលាបមុខបានពាន ​មិនបានច្រកត្រឹមត្រូវ ទោះមកពីប្រទេសណាសុំប្រយ័ត្នទាំងអស់គ្នា (មានវីដេអូ)

ដូចដែលយើងបានដឹងរួចមកហើយថា ​សព្វថ្ងៃជំនួញការជួញលក់ដូរតាមអនឡានមានភាពគគ្រឹកគគ្រេងមែនទែន ​ហើយក៏មានអ្នកលក់មិនតិចនាក់នោះទេ  បានកើបលុយក្លាយជាអ្នកមានដោយសារតែជំនួញមួយនេះ មានទាំងសំលៀកបំពាក់  ជាពិសេសគឺគ្រឿងសម្អាងតែម្តង។

ដោយសារតែការលក់អនឡានចំណេញច្រើន មានអ្នកលក់គ្រឿងសម្អាងមួយចំនួនបានប្រើវោហោស័ព្ទបញ្ចុះបញ្ចូលឱ្យមានអ្នកទិញកាន់តែច្រើនតាមជំនាញរៀងៗខ្លួន  បើចំផលិតផលល្អមិនអីទេ ​តែមានអ្នកលក់មួយចំនួនហ៊ានបញ្ជាទិញម្សៅ ​ឬឡេដោយមិនបានពិនិត្យត្រឹមត្រូវ ​និងគ្មានឃ្លុំបេដាក់ប្រអប់ត្រឹមត្រូវលក់ឱ្យអតិថិជនទៀតផង ​ដែលនេះពិតជាប្រឈមមុខនឹងហានិភ័យខ្ពស់ណាស់។

ជាក់ស្តែង ​ស្រាប់តែថ្មីៗនេះមានអ្នកលេងគណនីហ្វេសប៊ុកមួយរូប ​បានដាច់ចិត្តរៀបរាប់ការពិតមួយចំនួនទាក់ទងនឹងផលិតផលអនឡាញ ​ថែមទាំងផ្តាំផ្ញើសុភាពនារីទាំងឡាយកុំឱ្យជួបបញ្ហាដូចខ្លួនផងដែរ ​ដែលបញ្ហានេះត្រូវបានគេដឹងថាមិនមែនមានតែម្នាក់ទេ ​គឺច្រើននាក់មកហើយ ​គ្រាន់តែនារីមួយចំនួនមិនហ៊ាននិយាយ ​ឬបង្ហើបឱ្យដឹងខ្លាចខ្មាសគេប៉ុណ្ណោះ។

ដោយគណនី ​Tina Snow បានសរសេររៀបរាប់ថា៖ « ខ្ញុំជឿថា គាត់ដែលជាថៅកែដឹងច្បាស់ ព្រោះគាត់អ្នកលក់ ហុឹម នរកងាប់ហើយ បាបកម្មធ្លាក់ដល់កូនទៀត អត់អាសូកូនអ្នកទេឬ???? ហើយហៅគ្នាប្រគល់ពាន ពានចង់ដប់ពាន ធ្វើដូចមែនទែនចឹង!!!! ពានចង់បាន 100 ពានក៏បាន....អ្នកយកលុយពីការលក់លផិតផលមិនល្អទៅបើកកម្មវិធី ប្រគល់ពាន ព្រោះចង់អោយកាន់តែលក់ដាច់....អ្នកគឺជាស្រី អតិថិជនក៏ជាស្រី ហេតុអ្វីចិត្តអ្នកសាហាវព្រៃផ្សៃយ៉ាងនេះ ??????? រូបរាងស្អាតបាត ចិត្តជាបិសាច គ្មានមនុស្សអីតិចទេ😖

👉🏻លេដែលវេចខ្ចប់ដោយដៃ មិនមានឃ្លុំបេស្អាត គួប្រុងប្រយត្ន័!!!

_ ការធ្វើទីផ្សារបែបគគ្រឹតគគ្រេង 😱

_ប្រគល់ពាន🏆

_អ្នកលក់ស្អាត🥰

_ឃើញលុយរាប់ពាន់ រាប់មឺន សែន🤩

៚កុំស៊ូវជឿពេក ព្រោះមនុស្សល្អ មនុស្សដែលមានចក្ខុវិស័យវែងឆ្ងាយ គេមិនយកលុយ ឬ ការធ្វើទីផ្សារបែបបោកបញ្ឆោតអតិថិជនឡើយ ព្រោះមនសិកាជាមនុស្សល្អរបស់គេធ្វើទៅមិនរួច។

👉🏻ដោយលែក មនុស្សដែលស្រលាញ់លុយ ជាងអតិថិជន គេហ៊ាន ធ្វើគ្រប់បែបយ៉ាង អោយតែបានលុយ ទោះអ្នកណា កើតអី ក៏គេមិនខ្វល់ មិនតែប៉ុណ្ណោះ គេមានពាក្យសម្រាប់ការពា នៅទង្វើអាក្រក់ របស់គេទៀត ចិត្តគេ ស្រែកឃ្លានទឹកលុយ ហើយហ៊ានសំលាប់ទំនុកចិត្ត មនុស្សដែលជឿទុកគេ គ្មានញញើតឡើយ!!!!!!​»។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ ​សូមទស្សនាវីដេអូខាងក្រោមនេះ៖

S1

75539966_3172250836182934_594784354098479104_o