រឿងរ៉ាវចម្លែកទាំង ៨ ក្នុងពិភពលោកដែលអាចធ្វើអោយអ្នកគិតមិនយល់ – Kalib9 ប្លែកៗ | Pelklas

រឿងរ៉ាវចម្លែកទាំង ៨ ក្នុងពិភពលោកដែលអាចធ្វើអោយអ្នកគិតមិនយល់

ហេតុអ្វីបានជាសត្វក្តាន់ញី មានប្រតិកម្មនៅពេលពួកគេលឺសំឡេងទារកយំ? ហេតុអ្វីពេលខ្លះយើងភ្លេចកន្លែងដែលយើងគ្រោងនឹងទៅ និងភ្លេចនូវអ្វីដែលយើងមានបំណងចង់ធ្វើ? ហេតុអ្វីបានជាស្តេច ផារ៉ាអុង ទី ២ ត្រូវការលិខិតឆ្លងដែន? តើអ្នកណាធ្លាប់លួចខោអាវទ្រនាប់របស់ព្រះនាង Victoria? មានសំណួរច្រើនណាស់! ដំណឹងល្អគឺថាយើងមានចម្លើយចំពោះសំណួរទាំងអស់នេះ!

ខាងក្រោមគឺជាការបកស្រាយរឿងរ៉ាវចម្លែកទាំង អស់នេះ៖

១ មនុស្សគ្រប់រូបមិនថាស្លាប់រឺរស់គួរតែមានលិខិតឆ្លងដែន ធ្វើដំណើរឆ្លងកាត់ប្រទេសបារាំង។

នោះហើយជាមូលហេតុដែលរដ្ឋាភិបាលអេហ្ស៊ីបត្រូវធ្វើលិខិតឆ្លងដែនសំរាប់ព្រះចៅផារ៉ាអុង Ramesses II ដូច្នេះពួកគេអាចនាំយកសពរបស់គាត់ទៅកាន់ប្រទេសបារាំងដើម្បីធ្វើការជួសជុលឡើងវិញ។ ក្រៅពីនេះនៅពេលយន្តហោះដឹក សពព្រះចៅផារ៉ាអុង Ramesses បានចុះចតនៅទីក្រុងប៉ារីសលោកត្រូវបានទទួលការស្វាគមន៍ជាកិត្តិយសទាំងអស់។

២. គ្រាមួយ មានក្មេងប្រុសម្នាក់ដែលរស់នៅក្នុងវិមាន Buckingham ធ្លាប់លួចខោអាវទ្រនាប់ របស់ព្រះនាង Victoria

នៅ ថ្ងៃទី ១៤ ខែធ្នូឆ្នាំ ១៨៣៨ អ្នកបំរើពេលយប់នៅបន្ទប់មួយ នៃវិមាន Buckingham បានចាប់ក្មេងប្រុសម្នាក់ដែលមា នធ្យូងប្រឡាក់ពេញខ្លួន ។ ក្មេងប្រុសនោះកំពុងស្លៀកខោ ជើងវែងហើយមានខោទ្រនាប់នារីជា ច្រើនដែលជ្រុះចេញពីហោប៉ៅរបស់គាត់។

វាអាចបញ្ជាក់ថា ក្មេងប្រុសនេះកំពុងលាក់ខ្លួននៅខាងក្រោយគ្រឿងសង្ហារិម ឬនៅខាងក្នុងនៃបំពង់ផ្សែងនៅពេលថ្ងៃហើយនឹងដើរជុំវិញវិមាននៅពេលយប់។ ពេលខ្លះគាត់បាន លាក់ខ្លួននៅក្រោមតុក្នុងអំឡុងពេលប្រជុំរាជវង្សនិងបាន លបស្តាប់ការសន្ទនារបស់ពួកគេ។ នៅពេលក្មេងប្រុសឃ្លានគាត់គ្រាន់តែយកម្ហូបពីផ្ទះបាយ ហើយថែមទាំងបោកសម្លៀកបំពាក់ក្នុងម៉ាស៊ីនបោកគក់ទៀតផង។ ក្មេងប្រុសនេះមានបំណងចង់រស់នៅក្នុងវិមានអោយបានមួយឆ្នាំ។ ក្រោយមកគាត់ត្រូវបានគេចាប់នៅក្នុងវិមានចំនួន ៣ ដងទៀត។

៣ ផ្ចិតរបស់មនុស្សម្នាក់ៗសុទ្ធតែខុសគ្នា។

មានបាក់តេរីប្រហែល ២.៤០០ ប្រភេទផ្សេងៗគ្នាដែលរស់នៅក្នុងផ្ចិតរបស់មនុស្សហើយច្រើនជាងពាក់កណ្តាលនៃពួកគេអាចជាប្រភេទថ្មីចំពោះអ្នកវិទ្យាសាស្ត្រ ។ ហើយ សមាសធាតុនៃបាក់តេរីទាំងនោះដែលធ្វើឱ្យផ្ចិតរបស់យើងមានលក្ខណៈប្លែកៗពីគ្នា។ នៅពេលដែលអ្នកវិទ្យាសាស្ត្របានរកឃើញតែបាក់តេរីបានរកឃើញនៅក្នុងដីនៃប្រទេសជប៉ុន នៅក្នុងផ្ចិតនៃមនុស្សម្នាក់ដែលមិនធ្លាប់បានមកលេងប្រទេសនេះ សោះ គាត់និងមិនមានទំនាក់ទំនងជាមួយប្រទេសនេះឡើយ។

៤. សត្វក្តាន់ញី រត់រកជំនួយ ប្រសិនបើពួកគេលឺសំលេងយំ របស់ក្មេង។

ហេតុផលសម្រាប់រឿងនេះគឺដោយសារតែសំឡេងយំរបស់ទារកនៅក្នុងចន្លោះប្រេកង់ដូចគ្នានឹងការយំរបស់កូនសត្វក្តាន់ដែរ។ រឿងដដែលនេះកើតឡើងក្នុងចំណោមថនិកសត្វជាច្រើនរួមទាំងមនុស្សផងដែរ។ នៅពេលយើងលឺសំលេងយំរបស់ទារកទើបនឹងកើតកូនក្មេង ឬកូនឆ្កែ ផ្នែកនៃខួរក្បាលរបស់យើងដែលមានតួនាទី ក្នុងការឆ្លើយតបនឹងវាត្រូវបានដំណើការហើយវាជំរុញឱ្យយើងប្រញាប់ការពារកូនតូចនោះ។

ទោះបីជាយ៉ាងណាក៏ដោយ ស៊ីរ៉ែននៃរថយន្តសង្គ្រោះបន្ទាន់ឬឡានប៉ូលីសបញ្ចេញសម្លេងនៅកម្រិតប្រេកង់ដូចគ្នាដែលជួយឱ្យដាស់អោយ ដឹងអំពីទំនួលខុសត្រូវក្នុងចំណោមប្រជាជន និងជំរុញឱ្យពួកគេធ្វើអ្វីដែលពួកគេអាចជួយបាន។

៥ មានមូលហេតុមួយដែលយើងភ្លេចថាហេតុអ្វីបានជាយើងចូលបន្ទប់ ។

យោងទៅតាមអ្នកចិត្តសាស្រ្តការឆ្លងកាត់ច្រកទ្វារ ធ្វើឱ្យដំណើរការអ្វីមួយដែលគេហៅថា "ឥទ្ធិពលនៃទ្វារចូល" - យន្តការដែលជួយបែងចែកការចងចាំមួយក្រុមចេញពីក្រុមមួយផ្សេងទៀត។

នៅពេលយើងឈានជើងចូលបន្ទប់មួយទៀតខួរក្បាលរបស់យើងទុកគំនិតដែលយើងមាននៅក្នុងបន្ទប់មុនហើយទុកចន្លោះទំនេរនិងចំណាប់អារម្មណ៍នៅក្នុងបន្ទប់ថ្មី។ ដោយសារតែ ឥទ្ធិពលនេះហើយទើប យើងអាចផ្លាស់ប្តូរទៅអនុវត្តការងារថ្មីបានយ៉ាងងាយស្រួលនិងរៀបចំព័ត៌មានដែលខួរក្បាលយើងទទួលបាន។

៦ សត្វក្អែកដឹងអំពីរឿងយុត្តិធម៌ច្រើនជាងមនុស្ស។.

សត្វក្អែកតែងតែធ្វើសកម្មភាពជាមួយក្អែកគ្នាវាចែករំលែកអាហារដែលពួកគេទទួលបានដើម្បីឱ្យក្អែកទាំងអស់ទទួលបានចំណែកស្មើៗគ្នា។ ប្រសិនបើសត្វក្អែកកត់សម្គាល់ថាមានក្អែកណាមួយក្នុងចំណោមពួកគេកេងចំណេញយកចំណែកច្រើនជាងអ្វីដែលក្អែកដ៏ទៃរំពឹងទុកនោះសត្វក្អែកដទៃទៀតនឹងបាត់បង់ការជឿទុកចិត្តលើសត្វនោះ ហើយឈប់សហការជាមួយវា។

៧ មានម្ហូបមួយប្រភេទនៅប្រទេសបារាំងដែលពេលបរិភោគ លុះត្រាតែក្បាលត្រូវបានគ្របដោយកន្សែង។

ម្ហូបនេះត្រូវបានធ្វើពីសត្វចាប មួយប្រភេទឈ្មោះ ortolan bunting ដែលមានខ្លួនតូច។ ដំបូងបក្សីត្រូវបានញាត់ក្នុងផ្លែល្វាទុករយៈពេលមួយខែណោះ។ បន្ទាប់មកវាត្រូវបានចៀនជាបំណែកទាំងមូលនៅលើភ្លើងខ្លាំងអស់រយៈពេលជាច្រើននាទី។ នៅពេលញ៉ាំម្ហូបនេះវាត្រូវបានគេណែនាំឱ្យគ្របកន្សែង។

អ្នកខ្លះនិយាយថាកន្សែងជួយឱ្យមានក្លិនក្រអូបខណៈពេលដែល អ្នកផ្សេងទៀតនិយាយថាវាមានន័យថាវាជាការញ៉ាំលាក់ខ្លួនពីខណៈរះពេលកំពុងបរិភោគ សត្វដ៏អស្ចារ្យបែបនេះ។

៨ អ្នកវិទ្យាសាស្ត្រជប៉ុនបានបង្កើតឧបករណ៍ រោទិ៍សំឡេងបញ្ជាក់អគ្គិភ័យ ពិសេស មួយដោយ មានផ្សែងរបស់ Wasabiសម្រាប់មនុស្សថ្លង់។

ក្រុមហ៊ុន Air Water Safety Service របស់ជប៉ុន បានបង្កើតសំឡេងរោទិ៍ផ្តល់ដំណឹងអគ្គិភ័យដែលប្រើក្លិន របស់ Wasabi ជំនួសសំឡេង។ នៅពេលមានបញ្ហាកើតឡើង  ឧបករណ៍នោះនឹង បញ្ចេញអ័ព្ទដែលអាចដើរតួនាទីជំនួសសំឡេងរោទិ៍ហើយមិនបង្កឱ្យមានផលប៉ះពាល់ដល់ភ្នែកឡើយ។ ឧបករណ៍នេះនឹងមានប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកដែលមិនអាចលឺសំលេងរោទិ៍បាន។

តើរឿងចម្លែក ណាមួយដែលធ្វើអោយអ្នកចាប់អារម្មណ៍ជាងគេ?

 

Preview photo credit depositphotos.com, Shutterstock.com

Translated by Geo

Source Bright Side