ទម្រើសកូនខ្លាំងពេក​ចុងក្រោយទឹកភ្នែកខ្លួនឯង! ១២ ចំនុចពីការចិញ្ចឹមកូនខុសអាចបណ្តាលអោយកូនទំនើង

គ្មានម្តាយឪពុកណាចង់ចិញ្ចឹមកូនអោយក្លាយជាមនុស្សអាក្រក់នោះទេ។ ប៉ុន្តែឪពុកម្តាយគ្រាន់តែចង់អោយកូនរស់នៅប្រកបដោយសេចក្តីសុខ ហើយកត្តទាំងនេះទើបជំរុញអោយពួកគេមានទំលាប់មិនល្អនៅពេលគេធំឡើង ហើយដើរខុសពីអ្វីដែលម្តាយឪពុកចង់បាន។

១. កូនចេះប្រើពាក្យអរគុណជាមួយអ្នកដទៃតែមិនដែលនិយាយទៅរកអ្នក

កូនៗតែងតែបង្ហាញទង្វើរល្អដូចជាការអរគុណចំពោះអ្នកដទៃប៉ុន្តែពួកគេមិនបានអោយតំលៃអ្នកនៅក្នុងផ្ទះនោះមានន័យថាពួកគេគឺជាក្មេងទទួលការអប់រំមិនបានត្រឹមត្រូវ ដោយក្រុមគ្រួសារពួកគេទំរើសគេខ្លាំងពេក។

យើងជឿជាក់ថាអាកប្បកិរិយាបែបនេះអាចបង្កឱ្យមានបញ្ហាក្នុងការបង្កើតទំនាក់ទំនងរវាងបុគ្គលនាពេលអនាគតពីព្រោះឪពុកម្តាយមិនបានបង្រៀនកូនឱ្យដឹងគុណដល់អ្នកដែលនៅជិតបំផុតនិងមនុស្សជាទីស្រឡាញ់បំផុត។

២. កូនមិនចេះធ្វើកិច្ចការផ្ទះ

បើទោះបីជាយើងចង់អោយកូនក្លាយជាមនុស្សសាច់ការផ្ទាល់ខ្លួនក៏ដោយ ក៏អ្នកត្រូវតែដាស់តឿនកូនមិនមែនព្យាយាមធ្វើកិច្ចការជំនួសគាត់ទាំងស្រុងនោះទេ។ នៅអាយុប្រមាណជា​៣ ឆ្នាំក្មេងចេះលេងរបស់របរបស់គេ ហើយពួកគេចេះរៀបចំទុកដាក់ប្រដាប់ប្រដារ ហើយធំបន្តិចទៀតពួកគេនឹងចេះចំអិនម្ហូបអាហារ។ ប៉ុន្តែបើអ្នកដឹកនាំគេអោយខ្ជិលមិនចេះធ្វើអ្វីនោះ នៅពេលធំឡើងកូនៗរបស់អ្នកនឹងក្លាយជាមនុស្សខ្ជិលនិងចាំតែមើលប៉ុណ្ណោះ។

យោងតាមស្ថិតិកុមារសម័យទំនើបនៅអាយុ 3-12 ចំណាយពេលប្រហែល 3 ម៉ោងក្នុងមួយសប្តាហ៍ជួយបំពេញភារកិច្ចគ្រួសារ (ដោយវិធីនេះពួកគេចំណាយពេលមិនតិចជាង 14 ម៉ោងអង្គុយនៅពីមុខកុំព្យូទ័រ) ។ ប៉ុន្តែប្រសិនបើកុមារមិនមានទំនួលខុសត្រូវតើពួកគេអាចដោះស្រាយជាមួយនឹងជីវិតមនុស្សពេញវ័យយ៉ាងដូចម្តេច?

៣. កូនៗមិនចុះសម្រុងនិងក្មេងមានវ័យដំណាលគ្នា នេះបង្ហាញអោយឃើញថាពួកគេមានអត្តចរិតដាច់ស្រឡះពីគ្នា

© Richard Drury / Gettyimages

នៅពេលប្រាស្រ័យទាក់ទងជាមួយកុមារដទៃទៀតក្មេងដែលខូចតែងតែយករបស់ក្មេងដទៃដោយមិនអោយរបស់នោះទៅម្ចាស់ដើមវិញទេ។ ព្រោះគេមិនអាចចែករំលែកសេចក្តីស្រលាញ់អោយគ្នាឡើយ គិតតែចង់ឈ្នះចាញ់តែប៉ុណ្ណោះ។ បន្ថែមពីនេះវាកាន់តែអោយពួកគេឈ្លោះគ្នាកាន់តែខ្លាំងឡើង។

៤. កូនតែងតែគុបចោលនៅរបស់របរដែលគេមិនចង់បាន

© Shannon Fagan / Gettyimages

ម្តាយឪពុកមិនគួរព្រងើយកន្តើយនៅអកប្បកិរិយាដែលកូនបញ្ចេញមកនោះទេជាពិសេសនៅពេលគេធ្វើខុស ដូចជាការគុបរបស់របរដែលគេមិនពេញចិត្តចោល នេះជាទង្វើអាក្រក់បំផុត។ អ្នកគួរតែលួងលោមគេនិងអប់រំនែណែនាំកុំអោយវាក្លាយទៅជាទំលាប់មិនល្អ។

 

៥. កុមារមិនចូលចិត្តសកម្មភាពដែលពាក់ព័ន្ធនឹងការប្រកួតប្រជែងទេ។

តាមការសិក្សាបានបង្ហាញថាការចិញ្ចឹមកូនអោយចេះប្រគួតប្រជែងគ្នាក្នុងការរស់នៅជារឿងល្អបំផុត។ នៅពេលគេបរាជ័យអ្នកជាអាណាព្យាបាលគប្បីលើកទឹកចិត្តនិងជំរុញគេបន្តថែមទៀត។

អាណាព្យាបាលងាយនិងបណ្តាលអោយកូនដើរផ្លូវខុសបើពួកគេមិនបង្រៀនអោយកូនចូលរូមការប្រគួតនានា​ដូចនេះនៅពេលគេដឹងថាជីវិតរស់នៅគឺត្រូវមានការប្រគួតប្រជែងពួកគេនិងខិតខំកសាងជីវិតពួក។

៦. កូននិយាយទៅកាន់អាណាព្យាបាលដោយមិនមានការគោរព

ជាការពិតកូនក្លាយជាទំលាប់មិនល្អមិនមែនជាកំហុសរបស់កូនឡើយតែវាជាកំហុសរបស់អាណាព្យាបាលទៅវិញទេ។ មូលហេតុមកពីអ្នកមិនមានផែនការនៃការចិញ្ចឹមកូនបានល្អ ហើយធ្វើអោយគេមិនមានការកោតខ្លាចអាណាព្យាបាល។

៧. កូនខ្លាចគេ មិនហ៊ានប្រឈមនិងសង្គម

© Gettyimages

តើអ្នកដែលធ្លាប់បង្ហាញថាកូនជាមនុស្សសំខាន់អស្ចារ្យរឺទេ អ្នកដែលបង្រៀនកូនកុំអោយខ្លាចគេ​អោយកូនចេះដោះស្រាយបញ្ហាររស់នៅ អោយគេក្លាយជាម្ចាស់ជីវិតរបស់គេ។ នៅពេលដែលអ្នកដឹកនាំអោយកូនរឹងមាំមានន័យថាគេហ៊ានប្រឈមរាល់បញ្ហារមិនថាតូចក្តីរឺធំក្តី។

៨. កូនដែលរឹងរុស ចង់ជ្រៀតជ្រែកពេលវេលារបស់អ្នកគ្រប់ពេល។

ក្មេងឈ្លើយតែងមានចរិតកោងកាចដោយពួកគេទទួលបានគ្រប់តម្រូវការពីក្រុមគ្រួសាររបស់ពួកគេ។ ប៉ុន្តែអ្នកគប្បីមិនបណ្តែតបណ្តោយទំរើសកូនតាមតែចិត្តរបស់ពួកគេខ្លាំងពេកទេ។ បង្រៀនអោយពួកគេដឹងថាអ្នកក៏ហត់នឿយនិងត្រូវការពេលវេលាសំរាប់ខ្លួឯងដែរ។ បើរវល់តែតាមកូនពេក កូននិងទំនើងយ៉ាងពិតប្រាកដ។

៩. ក្មេងមិនស្គាល់សិទ្ធិអំណាចហើយតែងតែឈ្លោះប្រកែកជាមួយមនុស្សធំ។

អ្នកដែលជួបប្រទះនៅក្នុងក្រុមគ្រួសារណាដែលតែងតែកាន់ជើងកូនរបស់ពួកគេទាំងដែលកូនៗរបស់ពួកគេមានកំហុសឬទេ? នេះជារឿងមិនល្អដែលអាណាព្យាបាលមិនបានអប់រំកូនអោយក្លាយជាមនុស្សល្អ បែជាទំលាក់បន្ទុកអោយទៅលោកគ្រូអ្នកគ្រូទៅវិញ។ កត្តាទាំងនេះហើយដែលធ្វើអោយកូនមិនដែលដឹងថាខ្លួនមានកំហុស គឺដឹងតែត្រូវរហូត ហើយអ្នកដទៃគឺខុសទាំងអស់។ បន្ថែមពីនេះគឺបណ្តាលអោយអាណាព្យាបាលបាត់បង់អំណាចដឹកនាំកូន ហើយកូនៗលែងគោរពអ្នកណាទាំងអស់។

១០. កូនៗមិនយល់តំលៃនៃលុយ

អ្នកជំនាញផ្នែកទីផ្សារទំនើបដឹងថាមានវិធីជាច្រើនដើម្បីធ្វើឱ្យកុមារជឿថាពួកគេត្រូវការអ្វីមួយ។ ការផ្សាយពាណិជ្ជកម្មជះឥទ្ធិពលអវិជ្ជមានដល់កុមារច្រើនជាងបើប្រៀបធៀបនឹងមនុស្សពេញវ័យ។ នោះហើយជាមូលហេតុដែលវាសំខាន់ក្នុងការបង្រៀនពួកគេពីរបៀបដែលពួកគេអាចទប់ទល់នឹងសម្ពាធសង្គម។ កុមារគួរតែយល់ថាលុយមិនមាននៅកន្លែងណាទេហើយឪពុកម្តាយត្រូវប្រឹងប្រែងដើម្បីរកប្រាក់។

១១. កូនតែងតែនិយាយថាធុញ​ដោយសារតែកូនមិនអាចបញ្ជារអារម្មណ៍ខ្លួនឯងបាន

ក្មេងខ្លះតែងតែឆាប់ធុញនៅពេលដែលគេមានរបស់របរច្រើនសំរាប់លេង។ ប្រសិនបើកូនៗមិនដឹងនិងទប់ស្កាត់អារម្មណ៍ធុញទ្រាន់នេះទេ​មានន័យថាពួកគេកំពុងតែជិតក្លាយជាក្មេងទំនើងហើយ។