គួរឱ្យអាណិតណាស់! តារាចម្រៀងជេីងចាស់​ សែម​ សង្វាត ពេលនេះធ្លាក់ខ្លួន​ឈឺធ្ងន់ខ្លាំង​  – Kalib9 ជីវិតកម្សាន្ត | Pelklas

គួរឱ្យអាណិតណាស់! តារាចម្រៀងជេីងចាស់​ សែម​ សង្វាត ពេលនេះធ្លាក់ខ្លួន​ឈឺធ្ងន់ខ្លាំង​ 

ប្រិយមិត្តច្បាស់ជាស្គាល់ហេីយអំពីតារាចម្រៀងជេីងចាស់លោក​ ពូ​ សែម​ សង្វាត​ ដែលពេលនេះលោកពូធ្លាក់ខ្លួនឈឺ​ ជាទម្ងន់រហូតដល់ក្អួតឈាម​ ពេលនេះកំពុងតែសម្រាកនៅឯមន្ទីរពេទ្យ​ ជោរៃ​ ភ្នំពេញដែលស្ថិតនៅក្នុងខណ្ឌ​ ច្បារអំពៅ​ ក្រុងភ្នំពេញផ្ទាល់​ ។នេះបេីតាមសម្ដីរបស់ម្ចាស់គណនីផ្ទាល់ឈ្មោះថា​ សង្វាត​ បញ្ញា​ បានរៀបរាប់ថា​៖​

«  ថ្ងៃទី 22/11/2019 ខណៈពេលនេះបងប្រុសសែមសង្វាត កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេជ្យ Cho Ray Phnom Penh ដោយគាត់បានក្អួតឈាមសន្លប់។ សូមអ៊ុំពូមីងមេត្តាជួយគ្រួសារពួកយើងផង គ្រួសារខ្ញុំកំពុងជួបការខ្វះខាតថវិកា 086853279  » ។

គូសបញ្ជាក់ផងដែរថា​ លោក​ សែម​ សង្វាត គឺជា​ តារាសម្រៀងមួយរូបនៅឯក្រុម​ EV Band ដែលលោកជាដៃគូរបស់តារាចម្រៀងលោក​ បូ​រ​ វិចិត្រ​ ហេីយពេលនេះកំពុងតែស្ថិតក្នុងស្ថានការណ៍គ្រោះថ្នាក់​ ហេីយត្រូវការជំនួយជាខ្លាំង​ ។ ហេីយសព្វថ្ងៃលោកត្រូវទទួលបន្ទុកគ្រួសារទាំងមូលទៀតផងដែលនេះគឺការលំបាករបស់គាត់ក្នុងនាមជាមេគ្រួសារដែលចឹញ្ចឹមអ្នកផ្ទះទាំងមូល​ ៕

Ooooooo 2

Oooooo 2

Ooooo 2

Oooo 3

Ooo 3

Oo 3

O 3