ស្នេហាតាម ​Story ទៀត! អ្នកសេដប៉ះអ្នកខូចចិត្ត ​ចាប់ភ្ជាប់ពាក្យ ​ហើយត្រៀមចូលរោងការហ្មងទៅ

មួយរយៈមុន  យើងបានដឹងរួចមកហើយថា ​មានគូស្នេហាមួយគូ ​ព្រោះតែលេងអេត ​Story  ក្នុងហ្វេសប៊ុកច្រើនពេក ​ធ្វើឱ្យមនុស្សពីរនាក់បានស្គាល់គ្នា ​ជួបគ្នា ​រាប់អានគ្នា  និងបង្កាត់ជាភ្លើងស្នេហាស្មោះស្ម័គ្រ  រហូតបានកាន់ដៃគ្នាចូលរោងការតាមប្រពៃណីផងដែរ។

នៅមិនទាន់អស់ទេ ​មានគូស្នេហ៍ថ្មីថ្មោងមួយគូទៀតហើយ ​ព្រោះតែការលេង ​Story  លេងអ្នកសេដប៉ះអ្នកខូចចិត្ត ​ឌឺដងគ្នាចុះឡើង ​ស្រាប់តែបានទាក់ទងគ្នាក្លាយជាសង្សារ ​រួចក៏បានភ្ជាប់ពាក្យប្រពៃណី និងគ្រោងដឹកដៃគ្នាចូលរោងការនាពេលខាងមុខឆាប់ៗនេះផងដែរ។

តាមរយៈគណនីហ្វេសប៊ុក Anna Bella បានសរសេរៀបរាប់ថា៖ « ស្នេហាតាម story ខាងប្រុសឆាតមកថាឱ្យ post រូប ច្រើនម្លេះ ម៉ាថ្ងៃៗ អស់រូប post នៅ 🙄 យី សុខៗចេះដឹងរឿងគេអ្វីណា អត់យល់ម្មាក់ប្រុសនឹង គិតអ្វី?😆 ហើយនៅសុខៗឱ្យខ្ញុំទៅកំដរគេសេដទៀត និយាយទៅ chat ថាឱ្យហើយ ឱ្យកំដរគេសេដទៀត 🥺 អ្នកសេដ ប៉ះ អ្នកខូចចិត្ត !! យូរទៅៗក៏មានចិត្តស្រលាញ់គ្មា ធ្វើជាសង្សារគ្មាមិនយូរប៉ុន្នានក៏ក្លាយជាគូរដណ្តឹងគ្មា ហើយនឹងត្រៀមក្លាយជាប្តី ប្រពន្ធគ្មានៅថ្ងៃអនាគត 🥰

អរគុណប៉ាម៉ាកទាំងសងខាង ដែលសំរេចបំណងកូនទាំងពីរ ហើយសុំអរគុណដល់ បងប្អូន អ៊ុំ មីងពូ ដែលចូលកម្មពិធីក្នុងថ្ងៃនេះ ហើយក៏សុំទោលការខ្វះខាត រឺខុសឆ្គងអ្វីមួយ 🙏

Thank you for coming in my life Juno Mini-Hunter II ♥️

#22_11_2019💍💎❣️ »។

ក្រោយពីបានដឹងរឿងរ៉ាវប្រវត្តិស្នេហាគូស្នេហ៍មួយគូនេះ ​ទាំងមិត្តភក្តិ ​សាច់ញាតិ ​និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានសម្តែងក្តីត្រេកអរចំពោះគូស្នេហ៍នេះជាខ្លាំង ​និងមិននឹកស្មានថាបណ្តាញសង្គមហ្វេសប៊ុកមិនអត់ប្រយោជន៍ទេ ​លេង លេងៗសោះ ​ក៏អាចជួបគូពិតដែរតាស់ !

Scareen Story

76751604_1003490866654583_1984969691906441216_o

75627297_1003491023321234_3237227884489736192_o

78102202_1003491069987896_7154023438925955072_o

70915853_1003491129987890_3872140457337159680_o

75362468_1003491229987880_2887914758332219392_o

75604029_1003490986654571_5167866411900469248_o

77346893_1003490899987913_4916601157113085952_o

78594147_1003490936654576_3444978759722074112_o

75308007_986856061651397_186896124655697920_o

75237418_990914177912252_4818115963582939136_o

74595744_986856071651396_9104921047899045888_o

73515533_987319378271732_3547446070835412992_o