ធ្វើយ៉ាងណាអាចរៀនភាសាបរទេសបានឆាប់រហ័ស

ធ្វើយ៉ាងណាអាចរៀនភាសាបរទេសបានឆាប់រហ័ស

បើនិយាយពីការរៀនភាសា មិនថាជាភាសាជាតិឬភាសាបរទេស វាទាមទារអោយមានកាខិតខំប្រឹងប្រែង និងប្ដេជ្ញាចិត្តនៅក្នុងការរៀន។ បើគ្មានការប្ដេជ្ញាចិត្ត មិនថាជាយុទ្ធសាស្ត្រទេព ក៏មិនអាចជួយអ្នកអោយរៀនចេះដែរ។ អ្នកត្រូវខិតខំរៀនសូត្រ និងកុំខ្លាចបើអ្នកនិយាយខុស។ មានយុទ្ធសាស្ត្រជាច្រើនដែលអ្នកអាចរៀនសូត្រតាមដើម្បីរៀនភាសាបរទេស ប៉ុន្តែបើផ្អែកតាមវិគីហោវ (Wikihow) មានវិធី៣យ៉ាងដែលអាចជួយអោយអ្នករៀនភាសាបរទេសបានឆាប់រហ័ស

១ បញ្ច្រាបខ្លួនអ្នកចូលទៅក្នុងបរិយាកាសដែលនិយាយភាសានោះ

GettyImages 112238575 Web_79557
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ព្យាយាមនិយាយភាសានោះអោយបានច្រើន សេពគប់មិត្តដែលជាជនជាតិដើមដែលនិយាយភាសានោះ។ ព្យាយាមមើលកម្មវិធីទូរទស្សន៍ រឿងដែលនិយាយភាសាដែលអ្នកកំពុងរៀន។ និយាយអោយបានច្រើនបំផុត។ នៅក្នុងការរស់នៅប្រចាំថ្ងៃ ព្យាយាមនិយាយជាភាសានោះ ហើយប្រើភាសានោះអោយបានច្រើន។ រៀនច្រៀងចម្រៀង ហើយរៀនទំនុកចម្រៀង និងព្យាយាមរៀនអត្ថន័យចម្រៀងនោះ។ រៀនភាសានោះជារៀងរាល់ថ្ងៃ ចំណាយពេលវេលារៀនវា២ ទៅ៣ម៉ោងជារៀងរាល់ថ្ងៃ បើអ្នកចង់ឆាប់ចេះ។ យកវចនានុក្រមទៅតាមខ្លួន ឬក៏វចនានុក្រមដែលមានក្នុងទូរស័ព្ទ ពេលជួបពាក្យថ្មី អ្នកអាចឆែកមើលភ្លាមៗ ឆែកពាក្យនិងនិយាយភ្លាមវាជួយដល់ការចងចាំពាក្យថ្មីនោះ។​ ស្ដាប់ អាន សរសេរ​ និយាយជាភាសានោះ

២ ផ្ដោតលើចំណុចសំខាន់

1*k6jZM6S5f04GQJKCzkhxRA
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រៀនពាក្យគួរសម ដូចជាសួស្ដី ជំរាបសួរ លាហើយ សុខសប្បាយទេ ខ្ញុំក៏សុខសប្បាយដែរ តើអ្នកឈ្មោះអ្វី?​រៀនព្យញ្ជន វាអាចជួយអោយអ្នកចេះអានពាក្យ។ រៀនពាក្យ ឧទាហរណ៍ថា រៀនអោយបាន១០០ពាក្យក្នង១អាទិត្យ ឬ១០០០ពាក្យក្នុងមួយខែ បន្តបន្ថែមពាក្យថ្មីពេលរៀនចេះពាក្យចាស់។ រៀននូវពាក្យចាំបាច់ប្រើប្រចាំថ្ងៃជាមុន វាធ្វើអោយយើងអាចយល់និងអាចសន្ទនាឆាប់រហ័ស។ រៀននូវអ្វីដែលចាំបាច់សម្រាប់យើងត្រូវប្រើ ឧទាហរណ៍ថាបើយើងរៀនសម្រាប់ធ្វើជំនួញ ត្រូវរៀនភាសាជំនួញ ពាក្យដែលទាក់ទងនិងជំនួញ បើរៀនសម្រាប់ប្រើប្រាស់ក្នុងភាសាពេទ្យ ត្រូវរៀនពាក្យទាក់ទងនិងភាសាពេទ្យ។រៀនរាប់លេខជាភាសានោះ ហើយកុំបារម្ភពីវេយ្យាករណ៍ពេក។ រៀនសន្ទនាជាមុន រួចសឹមរៀមវេយ្យាករណ៍តាមក្រោយ។ រៀនអាននិងបញ្ចេញសម្លេងអោយបានច្បាស់ ព្រោះវាសំខាន់ បើអ្នកចេះពាក្យច្រើន ប៉ុន្តែអានមិនច្បាស់ ក៏គេពិបាកស្ដាប់យល់ដែរ

៣ ប្រើកម្មវិធី Apps និង Softwareសម្រាប់រៀនភាសា

69769629_541130093360735_6618848905863888896_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មានកម្មវិធីសម្រាប់រៀនភាសាបរទេសដូចជា Anki,Duolingo, Memrise, Babbel ដែលអ្នកអាចប្រើសម្រាប់រៀនភាសាបរទេស។ អ្នកអាចស្រាវជ្រាវបន្ថែមទៀតលើអ៊ិនធើណែត សម្រាប់កម្មវិធីរៀនភាសាបរទេសល្អៗ។

ទាំងនេះជាគន្លឹះសម្រាប់រៀនភាសាបរទេស ប៉ុន្តែត្រូវចាំណា វាទៀមទារការធ្មត់ធ្មត់ ព្យាយាម និងការខិតខំប្រឹងប្រែងទើបអាចរៀនភាសាបរទេសចេះ ដូច្នេះត្រូវតែស៊ូៗណា!

 

ប្រភព Wikihow

Loading...