អាចទេនេះជាច្រកទ្វារនៃឋាននរក? រណ្តៅដ៏ចម្លែកមួយនេះ កំពុងទាក់ទាញភ្ញៀវទេសចរណ៍ជុំវិញពិភពលោក

បរទេស ៖ នៅវាលខ្សាច់ Karakum ប្រទេសតូមិននីស្ថាន ក្បែរភូមិដាវ៉ាហ្សាមានរណ្តៅក្តៅគគុកដូចរងើកភ្លើងមួយដែលមានទំហំ ២៣០ ហ្វីត មានជម្រៅ២៩,៨ម៉ែត្រ និង ប្រវែង៦៩ម៉ែត្រ ថែមទាំងអាចឡើងកម្តៅរហូតដល់១០០០អង្សារទៀតផង

ហើយបានឆេះអស់រយៈពេលជាង ៤០ ឆ្នាំមកហើយ។

ទោះបីជាអ្នកជំនាញខាងបច្ចេកទេសហៅថារណ្ដៅឧស្ម័ននេះថាដាវ៉ាសាក៏ដោយ ក៏អ្នកស្រុកដឹងថាដីក្រហូងនេះជា “ ច្រកទ្វារទៅកាន់ឋាននរក” ដែលពន្លឺនៃភ្លើងនេះក្រោមរណ្តៅនេះ យើងអាចមើលឃើញរាប់សិបគីឡូម៉ែត្រឯណោះ។

រណ្ដៅច្រកទ្វារនៃឋាននរកនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧១ នៅពេលដែល មានការខួងអណ្តូងសូវៀតបានជ្រុលចូលក្នុងរូងឧស្ម័នធម្មជាតិក្រោមដីដ៏ធំមួយដែលបណ្តាលឱ្យដីដួលរលំ ហើយកន្លែងខួងអណ្តូងប្រេងទាំងមូលបានធ្លាក់ទៅក្នុងខ្ទប់ទៅនឹងហ្គាស, ផ្សែងពុលបានចាប់ផ្តើមភាយចេញនៅ អត្រាប្រកាសអាសន្ន។

ដើម្បីប្រការមហន្តរាយបរិស្ថាន ដែលមានសក្តានុពលនេះ សូវៀតបានកំណត់ប្រហោងដោយគិតថាវានឹងឈប់ឆេះក្នុងរយៈពេលពីរបីសប្តាហ៍ទៀត។ ច្រើនទសវត្សរ៍ក្រោយមករណ្តៅដ៏កាចសាហាវនៅតែខ្លាំង។

វាពិតជារឿងដ៏អស្ចារ្យមួយ ទោះបីជាគេចាត់ទុកកន្លែងនេះជាច្រកទ្វារនៃឋាននរកដ៏គួរអោយខ្លាចនិងគ្រោះថ្នាក់យ៉ាងណាក៏ដោយ ក៏មានមនុស្សនិងភ្ញៀវទេសចរណ៍ជាច្រើន នៅតែធ្វើដំណើរដើរលេងនៅជុំវិញវាលខ្សាច់ដ៏គ្រោះថ្នាក់នេះ។ រដ្ឋាភិបាលនៃប្រទេសនេះសង្ឃឹមថាវានឹងក្លាយជាតំបន់ទេសចរណ៍ហើយវាលខ្សាច់មួយដ៏ពេញនិយមសម្រាប់ស្វាគមន៍ភ្ញៀវទេសចរណ៍ជុំវិញពិភពលោកមកទស្សនា ៕

ប្រភព ៖ បរទេស

រក្សាសិទ្ធដោយ ៖ ក្នុងស្រុក

72553379_468855127171979_2852507919822356480_n

75439447_491077531500089_9221800113184178176_n

75587563_520074791910300_2256379610327416832_n

76773205_2711105169125040_7089937140980645888_n

77003397_746944219157797_3412324759025745920_n

77432691_1503316093157494_5087177149073326080_n