រូបសំណាកដែលមានកម្ពស់ខ្ពស់ជាងគេបង្អស់ទាំង ១០ នៅលើពិភពលោក

 

រូបសំណាកដ៏ធំមហិមាជាច្រើននៅជុំវិញពិភពលោកត្រូវបានសាងសង់ឡើងក្នុងបុព្វហេតុ និងព្រឹត្តិការណ៍សំខាន់ៗនៃប្រវត្តិសាស្រ្ដ ក៏ដូចជាក្នុងគោលបំណងផ្សេងៗ។ សំណង់ដ៏អស្ចារ្យទាំងនោះមិនត្រឹមតែបង្ហាញពីវិសាលភាពដ៏វិសេសវិសាលប៉ុណ្ណោះទេ ថែមទាំងស្ដែងឲ្យឃើញពីភាពឥតខ្ចោះ និងស្នាដៃដ៏ល្អឯករបស់ស្ថាបត្យករ និងវិស្វករនៃប្រទេសនីមួយៗដែលបានកសាងរូបសំណាកទាំងនោះឡើងទៀតផង។

ដោយឡែក អ្វីដែលគួរឲ្យស្ញប់ស្ញែងនោះគឺកម្ពស់ដ៏ស្កឹមស្កៃ និងលេចធ្លោកប់ពពក។ ឯពេលវេលា និងទឹកប្រាក់ដែលចំណាយលើការសាងសង់រូបសំណាកទាំងនោះក៏មិនតិចដែរ។ ខាងក្រោមនេះ គឺជារូបសំណាកដែលខ្ពស់ជាងគេទាំង ១០ នៅលើពិភពលោក។ សូមទស្សនាទាំងអស់គ្នាថាតើរូបសំណាកទាំងនោះមានកម្ពស់ប៉ុន្មាន និងស្ថិតក្នុងប្រទេសណា៖

១. The Grand Buddha នៅភ្នំលិងសាន, ប្រទេសចិន ដែលមានកម្ពស់ ៨៨ ម៉ែត្រ ត្រូវបានកសាងឡើងពីស្ពាន់ និងមានទម្ងន់៧០០តោន៖

១

២. Great Buddha of Thailand, ប្រទេសថៃ មានកម្ពស់ ៩២ ម៉ែត្រ ដែលត្រូវបានចាប់ផ្ដើមកសាងឡើងក្នុងឆ្នាំ ១៩៩០ និងបញ្ចប់ក្នុងឆ្នាំ ២០០៨។ ព្រះពុទ្ធបដិមាទាំងមូលត្រូវបានកសាងឡើងពីស៊ីម៉ងន៍ និងលាបពណ៌មាស។

២

៣. Peter the Great statue, ប្រទេសរុស្ស៊ី ដែលមានកម្ពស់ ៩៨ម៉ែត្រ កសាងឡើងពីដែក និងស្ពាន់ និងមានទម្ងន់ ១០០តោន៖

៣

៤. Sendai Daikannon, ប្រទេសជប៉ុន ដែលមានកម្ពស់ ១០០ ម៉ែត្រ។ រូបសំណាក់នេះស្ថិតនៅលើកំពូលភ្នំនៅសែនដាយ៖

៥

៥. Emperors Yan and Huang, ប្រទេសចិន ដែលមានកម្ពស់ ១០៦ ម៉ែត្រ។ រូបសំណាកនេះត្រូវបានចាប់ផ្ដើមកសាងឡើងក្នុងឆ្នាំ ១៩៨៧ និងចំណាយពេលជាង ២០ឆ្នាំក្នុងការសាងសង់ដែលមានទីតាំងនៅក្នុងខេត្តហីណាន។

៦

៦. Guan Yin of the South Sea of Sanya, ប្រទេសចិន ដែលមានកម្ពស់ ១០៨ ម៉ែត្រ។ រូបសំណាកនេះត្រូវបានចំណាយពេលជាង ៦ឆ្នាំក្នុងការសាងសង់ និងមានទីតាំងស្ថិតនៅខេត្តហៃណាន៖

៧

៧. Ushiku Daibutsu, ប្រទេសជប៉ុន មានកម្ពស់ ១១០​ ម៉ែត្រ មានទីតាំងនៅយូស៊ីកូ ដែលត្រូវបានសាងសង់ឡើងពីស្ពាន់៖

៨

៨. Laykyun Setkyar, ប្រទេសមីយ៉ាន់ម៉ា មានកម្ពស់ ១១៦​​ ម៉ែត្រ មានទីតាំងស្ថិតនៅមុនីវ៉ាដែលត្រូវបានចាប់ផ្ដើមកសាងនៅឆ្នាំ ១៩៩៦ និងបញ្ចប់នៅឆ្នាំ ២០១៨៖

១០

៩. Spring Temple Buddha, សិ្ថតនៅហីណាន ប្រទេសចិន មានកម្ពស់ ១៥៣ ម៉ែត្រ ដែលត្រូវបានចាប់ផ្ដើមកសាងឡើងក្នុងឆ្នាំ១៩៩៧ និងបញ្ចប់ក្នុងឆ្នាំ ២០០៨ ដោយចំណាយទឹកប្រាក់អស់ប្រហែលជា ៥៥លានដុល្លារ៖

១១

១០.   Statue of Unity, ប្រទេសឥណ្ឌា មានកម្ពស់ ១៨២ ម៉ែត្រ ដែលមានទីតាំងស្ថិតនៅក្បែរក្រុងវ៉ាដូដារ៉ា។ រូបសំណាកនេះត្រូវបានកសាងឡើងដោយចំណាយទឹកប្រាក់អស់ប្រហែល ២០០លានដុល្លារ៖

១២

 

ដោយ៖ Serpent

ប្រភព៖ TMW