អ្វីទៅដែលបណ្ដាលអោយមានជំងឺបាក់ទឹកចិត្ត?

ជំងឺធ្លាក់ទឹកចិត្តត្រូវបានគេចាត់ទុកថាជាជំងឺដែលស្មុគស្មាញ ហើយពិបាករកមូលហេតុពិតប្រាកដដែលបណ្ដាលអោយមានជំងឺនេះណាស់។ ជំងឺនេះកើតទៅលើមនុស្សគ្រប់ជាន់ថ្នាក់ មិនថាមានឬក្រ ជាមនុស្សសាមញ្ញ ឬជាអ្នកល្បីល្បាញ។ អ្នកដែលមានជំងឺធ្លាក់ទឹកចិត្តនេះ គឺទទួលរងនូវអារម្មណ៍ក្រៀមក្រំ សោកសង្រេង ថប់អារម្មណ៍ តប់ម្រមល់ ពេលខ្លះមិនទាំងដឹងថាតើវាបណ្ដាលមកពីអ្វីអោយប្រាកដនោះទេ។  ប៉ុន្តែបើតាមការស្រាវជ្រាវ វាអាចបណ្ដាកមកពីហេតុផលមួយចំនួនដូចខាងក្រោម

Photo_2019 11 25_23 21 44

ការយាយី ការយាយី បៀតបៀនមិនថាផ្លូវភេទ រូបរាងកាយ និងផ្លូវអារម្មណ៍នាពេលអតីតកាល វាអាចជាដើមចមបង្កអោយមានបញ្ហាផ្លូវចិត្តនាពេលក្រោយ។

ការលេបថ្នាំពេទ្យមួយចំនួន ការលេបថ្នាំដូចជា isotretinoin (ដែលគេប្រើសម្រាប់ព្យាបាលមុន) ថ្នាំកំចាត់វីរុស interferon-alpha និង corticosteroids អាចបង្កើនបញ្ហាប្រឈមជាមួយនិងជំងឺធ្លាក់ទឹកចិត្ត។​

វិវាទ មូលហេតុនៃការកើតជំងឺធ្លាក់ទឹកចិត្ត វាអាចបណ្ដាលមកពីវិបត្តិនៃជម្លោះជាមួយសមាជិកគ្រួសារឬមិត្តភក្រដែលរាំរៃមិនមានដំណោះស្រាយ។

Photo_2019 11 25_23 20 03

ការស្លាប់ ឬការបាត់បង់ ការក្រៀមក្រំ ការកើតទុក្ខបន្ទាប់ពីសមាជិកនៃគ្រួសារ ឬមនុស្សជាទីស្រលាញ់បានលាចាកលោកទៅ ឬក៏បែកបាក់ទៅ ក៏អាចជាមូលហេតុនៃជំងឺធ្លាក់ទឹកចិត្តដែរ។

ហ្សេន ប្រវត្តិនៃអ្នកដែលមានសមាជិកគ្រួសារមានជំងឺធ្លាក់ទឹកចិត្ត ក៏អាចជាសញ្ញានៃជំងឺនេះផងដែរ។ វាត្រូវបានគេយល់ឃើញថា ជំងឺធ្លាក់ទឹកចិត្តវាជាជំងឺស្មុគស្មាញ មានន័យថា បណ្ដុំនៃហ្សេនខុសៗគ្នាដែលបង្កជាផលប៉ះពាល់ដែលនាំអោយមានជំងឺនេះ ជាជាងហ្សេនតែមួយប្រភេទ។ ហ្សេនេទិចនៃជំងឺធ្លាក់ទឹកចិត្ត ដូចអ្នកដែលមានបញ្ហាផ្លូវចិត្ត វាមិនសាមញ្ញ ត្រង់ៗដូចជា ហ្សេនដែលបង្កជំងឺ តំណពូជ ឬ ជំងឺសាច់ដុំក្នុងប្រមាត់ទេ។

Photo_2019 11 25_23 19 16

ព្រឹត្តិការណ៍សំខាន់ សូម្បីតែព្រឹត្តិការណ៍សំខាន់ ដូចជាការបញ្ចប់ការសិក្សារ ការចូលធ្វើការដំបូង ការរៀបការក៏អាចបង្ករអោយមានជំងឺធ្លាក់ទឹកចិត្តដែរ។ វាក៏ដូចជាការបាត់បង់ការងារ ការលែងលះ បាត់បង់ចំណូល ឬការចូលនិវត្តន៍។ យ៉ាងណាក៏ដោយអ្នកដែលមានជំងឺនេះ គឺមិនអាចប្រឈមនិងបញ្ហាស្ត្រេសក្នុងលក្ខណះដូចជាមនុស្សធម្មតានោះឡើយ។

រឿងផ្ទាល់ខ្លួនដទៃទៀត បញ្ហាដូចជាការដកខ្លួនចេញពីសង្គម ក្ដីអាម៉ាស់ និងរឿងផ្ទាល់ខ្លួន អាថ៍កំបាំងមួយចំនួនទៀតក៏ជាហេតុដែលបង្កជាជំងឺធ្លាក់ទឹកចិត្តដែរ។

ជំងឺធ្ងន់ ពេលខ្លះជំងឺធ្លាក់ទឹកចិត្តអាចកើតឡើងព្រមជាមួយនិងជំងឺធ្ងន់ធ្ងរដទៃទៀត ឬក៏បង្កដោយសារធាតុថ្នាំដែលព្យាបាលជំងឺនោះ។

សារធាតុញៀន ឬសុរា ការយកថ្នាំញៀន ឬសុរាមកបន្លប់ទុក្ខសោក វាអាចជួយក្នុងរយះពេលខ្លី ប៉ុន្តែវាក៏នឹងបង្កទុក្ខទោសនាពេលក្រោយដូចគ្នាដែរ វាជាសារធាតុដែលនាំអោយមានជំងឺធ្លាក់ទឹកចិត្ត។