ជាការពិតណាស់ មនុស្សស្រី ត្រូវបានគេមើលងាយ និងវាយតម្លៃថា ជាភេទដែលទន់ខ្សោយធ្វើការងារអ្វីធំដុំមិនបានដូចមនុស្សប្រុស អាចធ្វើការងារត្រឹមតែការងារផ្ទះ មើលបាយទឹក ផ្ទះសម្បែង និងមើលកូន។ តែ តើអ្នកដឹងទេ ការងារទាំងនេះស្ទើរតែពិបាក និងវេទនាជាងការងារក្រៅផ្ទះទៅទៀត ព្រោះការងារទាំងនេះ គឺគ្មានម៉ោងសម្រាកទេ ថែមទាំងជាការងារដែលធ្វើអស់ពីកម្លាំងកាយចិត្ត បេះដូង និងលះបង់ ហើយក៏គ្មានប្រាក់ខែទៀតផង។
ការធ្វើជាប្រពន្ធគេ កូនប្រសារគេគឺជារឿងពិបាក តែការមានកូន បង្ក់ើតកូនរបស់ស្ត្រីរឹតតែពិបាក ព្រោះត្រូវទ្រាំទ្រពពោះកូនដល់ទៅ ៩ ខែ ១០ថ្ងៃ ប្រឈមមុខនឹងហានិភ័យពេលឆ្លងទន្លេ តែក្រោយសម្រាលរួចត្រូវមើលថែចិញ្ចឹមបីបាច់កូន សុទ្ធតែការងារពិបាក និងវេទនាខ្លាំង។
ដូច្នេះចង់ដឹងថាការងារស្ត្រីដែលត្រូវមើលថែទាំកូនពិបាកយ៉ាងម៉េចខ្លះសូមទស្សនារូបភាពខាងក្រោមនេះ ដែលស្តែងពីតថភាពពិតៗ ៖