គួរឱ្យអាណិតណាស់ ​សុនខមួយក្បាលស្លាប់ទាំងឥរិយាបថសំពះក្រាប ក្រោយរស់នៅជាមួយព្រះសង្ឃ ​១៤ឆ្នាំ ត្រូវបានធ្វើបុណ្យតាមប្រពៃណីមិនចាញ់មនុស្សឡើយ

សុនខ (ឆ្កែ)  ​គឺជាសត្វដែលស្និទ្ធស្នាលនឹងមនុស្សជាងគេ ​ក្នុងចំណោមសត្វចិញ្ចឹមក្នុងផ្ទះជាច្រើន ​ដោយវាមិនត្រឹមតែការពារផ្ទះសម្បែង ​តែវាស្រលាញ់ និងតាមម្ចាស់ណាស់ ​រហូតម្ចាស់ខ្លះមិនដែលចាត់ទុកថាវាជាសត្វចិញ្ចឹមឡើយ ​ពោលគឺដូចជាសមាជិកគ្រួសារមួយរូបដែរ។

ថ្មីៗនេះផងដែរ ​សុនខមួយក្បាលដែលត្រូវចិញ្ចឹមដោយព្រះសង្ឃមួយព្រះអង្គ ​នៅទីវត្តអារាមមួយកន្លែង បានធ្វើឱ្យព្រះសង្ឃគង់នៅវត្តអារាម ​និងញាតិបរិសទដែលធ្លាប់ស្គាល់វា មានក្តីទុក្ខសោកសង្រែងជាខ្លាំង ​ព្រោះតែការបាត់បង់ជីវិតដោយជំងឺរោគចាស់ឈឺស្លាប់។

តាមរយៈគណនីហ្វេសប៊ុក ​ព្រះសង្ឃមួយអង្គព្រះនាម ​ Tat Mahaty បានរៀបរាប់ថា៖ « កុសលអ្នកឯងបានរស់នៅ ក្នុងវត្តជាមួយនិងអាត្មា14 ឆ្នាំហើយ អាត្មាបានយកចិត្តទុកដាក់ថែទាំល្អហើយ បាននៅរងចាំផ្លូវអាត្មាត្រឡប់មកពីប្រទេសក្រៅវិញ ពេលនិមន្តមកដល់ភ្លាម កុសលដើរមករកហិតហើយបក់កន្ទុយ ក៏បានលះបង់ជីវិតហើយ ដោយឥរិយាបថសំពះក្រាប សូមកើតជាតិណាៗ សូមទៅកើតក្នុងទីខ្ពង់ខ្ពស់ចុះ នឹងបុណ្យអោយនៅថ្ងៃទី30.11.2019​»។

គួរឱ្យដឹងផងដែរថា ​ការស្លាប់របស់សុនខមួយក្បាលនេះ ​ត្រូវបានព្រះសង្ឃដែលជាម្ចាស់ផ្ទាល់ ​រើបចំពិធីបុណ្យមិនខុសពីមនុស្សប៉ុន្មានឡើយ ​ដោយមានទាំងការចាក់ថ្នាំកុំឱ្យស្អុយរលួយ  តុបតែង  និងរៀបដាក់មឈូសធ្វើបុណ្យតាមប្រពៃណីខ្មែរផងដែរ៕

Scren

72227269_818224641923917_6579721036537790464_o

72458202_818223548590693_5496994128069656576_o

72721292_818224051923976_3576766708758609920_o

74235560_818099151936466_6700865811801702400_o

74862386_818099025269812_913559893414248448_o

75264922_818223631924018_6860477177457016832_o

76728915_818223211924060_5436643837491544064_o

76921552_818223898590658_8133382269969629184_o

76957684_818223145257400_8691123115255660544_o

76984644_818099085269806_5684074219059544064_o

77184134_818223338590714_3371437426282070016_o

77185289_818223675257347_429784088681906176_o

77192466_818223738590674_7362209531784331264_o

77213398_818223818590666_8716121508545560576_o

77362572_818223281924053_3300969760417644544_o

77418376_818099191936462_8473958513524080640_o

78179127_818224728590575_4416134800230842368_o

78292779_818223505257364_4755363102659182592_o

78338356_818223388590709_8167987792136110080_o

78399107_818224928590555_718913908294811648_o

78461667_818224158590632_8086251253073444864_o

78468567_818224231923958_1164967324504031232_o

78480984_818223455257369_2612299023251406848_o

78491114_818224375257277_7984853118233870336_o

78804391_818224445257270_9090045347064971264_o