មនុស្សប្រុសគ្មានថ្ងៃយល់ទេថា ការឈឺចាប់សម្រាលកូនគឺមហាសែនវេទនា តែអ្វីដែលប្រពន្ធគ្រប់រូបចង់បានគឺ ប្ដីល្អចេះស្រលាញ់ផ្ដល់តម្លៃឱ្យគ្រួសារ យល់ទុកធុរៈ ផ្ដល់ភាពកក់ក្ដៅដល់ប្រពន្ធកូន

មនុស្ស្រីជាភេទដែលពូកែស៊ូទ្រាំណាស់ ​ទាំងរឿងឈឺចាប់ផ្លូវកាយ និងផ្លូវចិត្ត ​ជាពិសេស ​ការឈឺចាប់ដែលពិបាកទ្រាំបំផុតនោះ  គឺការពរពោះ  និងសម្រាលកូន ​ដែលត្រូវឈឺចាប់ និងប្រឈមមុខនឹងហានិភ័យផងដែរ។

ក្រោយការឈឺចាប់ ​មនុស្សស្រី ​គ្មានចង់បានអ្វីក្រៅពីក្តីស្រលាញ់ មើលថែទាំ ​និងការយកចិត្តទុកដាក់ពីសំណាក់ស្វាមីជាទីស្រលាញ់នោះទេ។

ក្នងនោះតាមរយៈគណនីហ្វេសប៊ុកផេក Linna momlife KH / AU  បានសរសេររៀបរាប់ថា៖ ​« គ្មានអ្វី ឈឺចុកចាប់ខ្លាំង ដូចឈឺពេាះសម្រាលកូនទេ ប្រៀបដូចគេយកកាំបិតមកកាប់80កំបិតទាំងរស់តែម្ដង 😭 តែទេាះយ៉ាងណាក៏ត្រូវតែប្រឹងឆ្លងដំណាក់កាលស្លាប់រស់នេះអោយទាល់តែផុត .! ពេលកំពុងប្រឹងសម្រាលប្រើកម្លាំងអស់ពីខ្លួនធ្លាក់ដល់សូន្យ ស្ទើរសន្លប់យ៉ាងមិចក៏ដោយ គ្រាន់តែបានលឺសំលេងកូនស្រែកយំភ្លាម ម្ដាយលែងដឹងឈឺចាប់ បែបជារំភើប បើកភ្នែកធំៗសុំពរកូនដាក់លើទ្រូងទាំងកូនជាប់ប្រលាក់សុទ្ធតែឈាម ❤️

ប្រាកដណាស់ មនុស្សប្រុសគ្មានថ្ងៃយល់ទេការឈឺចាប់ដ៏មហាសែនវេទនានេះ, តែអ្វីដែលប្រពន្ធគ្រប់រូបចង់បានវិញនេាះគឺ ប្ដីល្អ ចេះស្រលាញ់ផ្ដល់តម្លៃអោយគ្រួសារ ជាប្ដីដែលយល់ទុកធុរៈ ផ្ដល់ភាពកក់ក្ដៅដល់ប្រពន្ធកូន ធ្វើអោយគ្រួសាររឹតតែមានសេក្ដីសុខសុភមង្គល ❤️, ហើយឈ្នះអស់មាសត្រូវទៀត😝 #linnamomlife #romeonewborn #bless ❤️ »៕

Screen 1

79361699_144415803634484_7745116977303126016_o

78851518_144415826967815_5994444292628676608_o

78771404_144415920301139_1041644953576407040_o

78680014_144415950301136_4440441836930072576_o

78664075_144415863634478_3945179215179022336_o

78070097_144415890301142_3518630314907795456_o

77178714_144415736967824_8385715257921765376_o

76995367_144415773634487_2033898917120180224_o

70231524_144415990301132_3601245071703277568_o