កុំចេះតែហ៊ានប្រុសៗយើង! ស្រីៗមិនចង់ស្តាប់ ១២ប្រយោគ ចេញពីមាត់បុរសជាទីស្រលាញ់ឡើយ

ធម្មតាមនុស្សស្រលាញ់គ្នា ពិតជាចង់មានពេលវេលាផ្អែមល្ហែម និងនិយាយពាក្យពិរោះពិសាដាក់គ្នាចៀសមិនផុតនោះឡើយ។ តែពេលខ្លះមនុស្សប្រុសពិតជាមើលចិត្តមនុស្សស្រីមិនធ្លុះនោះឡើយ បែរជានិយាយសម្តីដែលមិនគួរនិយាយចេញមកប៉ះពាល់ដល់អារម្មណ៍របស់មនុស្សស្រីជាទីស្រលាញ់ ហើយពេលខ្លះអាចឱ្យនាងមួរម៉ៅ ឬខឹងខ្លាំងទៅវិញ។

ដូច្នេះបើមនុស្សប្រុសមិនចង់ឱ្យសង្សាខឹងឬអន់ចិត្តទេ ហាមនិយាយពាក្យ ២៥ប្រយោគនេះជាដាច់ខាត៖

00183247

១.មិត្តអូនមិនទាន់មកដល់ទេ?

ពាក្យនេះសម្តែងឱ្យឃើញថាអ្នកកំពុងតែធុញទ្រាន់នឹងនាង ដោយសារតែចាំមិត្តនាងយូរពេក ឬម្យ៉ាងទៀតបាន័យថាអ្នកកំពុងតែចាប់អារម្មណ៍មិត្តនាងជាងនាង។

២. អូនឯងផោមមែន?

ដឹងទេមនុស្សស្រីមានភាពអៀនខ្មាសណាស់ចំពោះរឿងផ្នែកខាងក្រោម មិនថាការទៅបន្ទប់ទឹកនោម បន្ទោរបង់ ឬផោមជាដើម ហាមនិយាយ ឬរំឮកដាច់ខាត នាងអាចនឹងខឹងអ្នកដាច់ក្បាលដាច់កន្ទុយ។ ហើយបើប៉ះចំនាងភ្លេចខ្លួនបញ្ចេញសំឡេងផោម ឬមានក្លិននៅជិតអ្នក ហើយអ្នកនៅនិយាយដេញទាន់នាងទៀតនោះ ប្រាកដជាឆេះដុំជាមិនខាន។ ដូច្នេះធ្វើមិនដឹងមិនឮខ្លះទៅ។

៣. តោះទៅរត់ ឬទៅហាត់ប្រាណ

ពាក្យនេះមនុស្សស្រីនឹងគិតថាអ្នកកំពុងតែថានាងធាត់ដោយប្រយោល ព្រោះមនុស្សស្រីក្រៅពីស្អប់គេថានាងមិនស្អាតហើយ គឺពាក្យថាធាត់នោះតែម្តង។ ដូច្នេះមិនថាបបួលដោយស្មោះត្រង់ក្តី ហាមបបួលនាងហាត់ប្រាណជាដាច់ខាត។

៤. មានអ្វីឱ្យបងជួយទេ?

នាងនឹងគិតថាអ្នកអត់ចិត្ត ហើយគិតក្នុងចិត្តថា យី! បើឃើញនាងរវល់អ្វីមួយហើយម៉េចមិនជួយតែម្តងទៅចាំបាច់សួរដែរ? នាងអាចនឹងខឹងអ្នកថាអ្នកមិនសូវយកចិត្តទុកដាក់នឹងនាងទៀតផង។

89427 486246

៥. សង្សារចាស់បងចង់ជួបបង

ងាប់ហើយ មិនបាច់និយាយថាសង្សារចាស់សុំជួបនោះទេ គ្រាន់តែរំឮកពីស្រមោលសង្សារចាស់នោះ ក៏មិនត្រូវធាតុនឹងមនុស្សស្រីទៅហើយ នឹងមានតែរឿងខឹង ប្រចណ្ឌ និងហួងហែងមួយមុខគត់។ ដូច្នេះហាម ហាម  រំឮកពីសង្សារចាស់ជាដាច់ខាត ទោះដោយសារតែប្រការណាមួយក៏ដោយ។

៦. ទិញទៀតហើយ?

ពាក្យនេះឧស្សាហ៍ឮប្រុសៗសួរសង្សារស្រីៗពេលពួកនាងដើរផ្សារទិញខោអាវ ស្បែកជើង ឬគ្រឿងតុបតែងជាដើម។ ត្រូវដឹងថាមនុស្សស្រីគូនឹងពាក្យថាចង់ស្អាត បើមិនសង្វាតទិញរបស់លម្អខ្លួនម៉េចកើត។ ហើយបើអ្នកសួរចឹងដូចវាយនាងមួយដៃចំកណ្តាលមុខចឹង នាងនឹងខឹងមួរម៉ៅដាក់អ្នកជាមិនខាន។

៧. អរគុណ តែបងមិនចង់បានទេ

ពាក្យនេះដូចជាពិឃាដបេះដូងមនុស្សស្រីទាំងរស់តែម្តង ព្រោះនាងស្អប់ពាក្យបដិសេធ និងការបាក់មុខណាស់។ ដូច្នេះបើនាងទិញអីជូនអ្នក មិនថាអ្នកពេញចិត្ត ឬមិនពេញចិត្តក៏ដោយត្រូវតែញញឹមទទួលឱ្យអស់ពីចិត្ត។

៨. ស្រីមួយណា?

បើពេលមិត្តស្រីអ្នកកំពុងតែខឹង មួរម៉ៅ ក្តៅក្រហាយរឿងមនុស្សស្រីណាមួយហើយ ស្រាប់តែអ្នកសួរទៅនាងណា ស្រីមួយណា? ងាប់ហើយដូចចាក់សាំងលើភ្លើងចឹង នាងនឹងរឹតតែខឹង ហើយយល់ថាអ្នកមានស្រីច្រើនដល់ថ្នាក់មិនចាំថាបានធ្វើអ្វីខ្លះបានជានាងឈឺចិត្តដល់ថ្នាក់នេះ។

៩. សម្រាកទៅ/ស្ងប់ចិត្ត

ទោះអ្នកនិយាយស្មោះអស់ពីចិត្តយ៉ាងណាក៏ដោយ តែពេលដែលកំពុងឈ្លោះគ្នាអ្នកនិយាយពាក្យនេះដាក់នាង នាងនឹងកាន់តែខឹងហើយគិតថាអ្នកធុញទ្រាន់មួរម៉ៅនឹងនាង មិនចង់និយាយជាមួយនាងក៏បាន។ តែនាងបែរជាមិនគិតដល់ទេថា មនុស្សប្រុសនិយាយពាក្យនេះបានន័យថាខ្ជិល ហត់នឹងឈ្លោះតែប៉ុណ្ណោះ ហើយចង់ឱ្យអ្នកបានសម្រួលអារម្មណ៍ជាមុនសិន មុននឹងមកនិយាយគ្នាបន្ត តែមានណាដូចភ្លើងតែម្តងចំពោះស្រីៗយើង។

Sds

១០. កុំប្រៀបធៀបនាងនឹងមនុស្សស្រីផ្សេង

អូនឯងម៉េចមិនស្លៀកពាក់ដូចគេ? ម៉េចអូនឯងមិនធ្វើដូចគេចឹង?. ពាក្យនេះណាដូចសត្រូវសួរពូជជាមួយនាងចឹង។ ធម្មជាតិមនុស្សស្រីគឺចង់ល្អជាងមនុស្សស្រីផ្សេងៗទៀត ហើយបើអ្នកនិយាយបែបនេះដាក់នាងវាមិនស្មើនឹងថានាងអន់ជាងស្រីផ្សេងទេហ្ហី? បើមិនចង់ត្រូវនាងខឹងទេ ហាមយកនាងទៅប្រៀបនឹងស្រីផ្សេងឱ្យសោះ។

១១. កុំប្រកាន់នឹងនាង/ កុំមានបញ្ហានឹងនាង នាងមើលទៅជាមនុស្សល្អតើ

បើនាងកំពុងតែឈ្លោះជាមួយមនុស្សស្រីណាហើយ អ្នកនិយាយបែបនេះកំហឹងនាងនឹងពុះពោរជាងមុនជាមិនខាន ជាពិសេសខឹងដោយទាំងអ្នកទៀត ព្រោះជាមិត្តប្រុសតែបែរជាមើលឃើញមនុស្សស្រីផ្សេងជាងខ្លួនទៅវិញ។ កុំណាមនុស្សប្រុសមិនគួរលូកលាន់ជម្លោះរបស់ស្រីៗទេ ព្រោះមានរឿងជាច្រើនដែលអ្នកមិនបានដឹងច្បាស់ក្រៅពីស្រីៗគ្នាឯង។

១២. មានអីស្អាតតើ

មនុស្សស្រីមិនចង់បានពាក្យថា ល្អតើ ឬស្អាតតើនោះទេ ពាក្យមួយម៉ាត់ដែលនាងចង់ឮពីមាត់អ្នកនោះគឺ អូនស្អាត អូនស្អាតណាស់ គ្មានមនុស្សស្រីណាស្អាតជាងអូនទេ។ ទោះជាពាក្យបញ្ជោរតែជឿថានាងប្រាកដជាញញឹមសប្បាយចិត្តបិទមាត់មិនជិតជាមិនខាន៕

Gangnam Beauty2

ចុះសុភាពនារីផ្សេងទៀត មិនចង់ឱ្យសង្សារនិយាយប្រយោគណាទៀត?