គួរឱ្យអាណិតមែន! ដោយសារជីវភាព ខំរត់ម៉ូតូកង់៣រកប្រាក់បន្ថែម ​ប៉ះម៉ូយខ្ចីទូរស័ព្ទហើយបន្លំយកទៅបាត់ – Kalib9 ជីវិតកម្សាន្ត | Pelklas

គួរឱ្យអាណិតមែន! ដោយសារជីវភាព ខំរត់ម៉ូតូកង់៣រកប្រាក់បន្ថែម ​ប៉ះម៉ូយខ្ចីទូរស័ព្ទហើយបន្លំយកទៅបាត់

ពិតជារឿងមួយដ៏ភ្ញាក់ផ្អើល និងអាណិតមែនទែន  ដោយប្អូនប្រុសម្នាក់ ព្រោះតែជីវភាព ​ចង់ស្វែងរកប្រាក់បន្ថែម  ខំរត់ម៉ូតូកង់៣ ​(PassApp) តែបែរជាប៉ះចំភ្ញៀវឆបោក  ប្រើល្បិចខ្ចីទូរស័ព្ទខល ​តែបែរជាបន្លំយកទៅបាត់ទៅវិញ។

តាមរយៈគណនីហ្វេសប៊ុកផេកChhun Rith Online Shop បានសរសេររៀបរាប់ថា៖ « ថ្ងៃ​នេះ​ខ្ញុំ​ជួប​ប្អូន​ប្រុស​ម្នាក់​ដែរ​ជា​អ្នក​រត់​ផាកស្អេប​ដូច​គ្នា​ គឺ​ត្រូវ​ភ្ញៀវ​ហៅ​ផាកស្អេប​ជិះ​ពីរ​ស្ទឹង​មានជ័យ​ទៅ​តាខ្មៅ​ ទៅ​ដល់​កន្លែង​ធ្វើ​ជា​ខ្ចី​ទូរស័ព្ទ​ បន្តិច​ដើម្បី​ខល់​ទៅ​ប្ដី​ ហេីយ​យក​ទូរស័ព្ទ​ប្អូន​ទៅ​បាត់​ ខ្ញុំ​ពិត​ជា​អាណិត​ប្អូន​ណាស់​ ដឹក​ទៅ​អត់​បាន​ទាំង​លុយ​បាត់​ទាំង​ទូរស័ព្ទ​ ខំ​ទៅ​ជួល​ផាកស្អេប​គេ​មក​រត់​ ដេីម្បី​រក​លុយ​បន្ថែម​ក្នុង​ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ​អាឡូវ​មិន​ដឹង​ប្រាប់​អ្នក​ផ្ទះ​ថា​យ៉ាង​ម៉េច​ទេ​។

ជិវិត​អ្នក​រត់​ផាកស្អេប​អេីយ​ សូម​បង​ប្អូន​អ្នក​រត់​ផាកស្អេប​ទាំង​អស់​មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់​យេីង​មិន​ដឹង​ថា​អ្នក​ណា​អាក្រក់​អ្នក​ណា​ល្អ​ទេ​ខ្ញុំ​សង្ឃឹម​ថា​អ្នក​ផ្ទះ​ប្អូន​និង​យល់​🙏❤️️🇰🇭🇰🇭❤️️🙏 »។

រឿងរ៉ាវមួយនេះធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកសម្តែងក្តីអាណិតអាសូរខ្លាំង ​មិននឹកស្មានថាមានអញនកហ៊ានបន្លំយករបស់អ្នកអត់បែបនេះសោះ​ ពិតជាគ្មានមេត្តាមែន៕

S125g

78208077_564962654300836_3233661790323736576_n

78665742_564962717634163_7401599321101041664_n

79153955_564962667634168_4812274245419663360_n

79265433_564962697634165_7362431126327001088_n