ដំបូន្មានសុខភាពយ៉ាងសំខាន់ សម្រាប់អ្នកដែលមានវ័យលើស ​៤០ ឆ្នាំ ​ត្រូវតែដឹង

ដូចដែលយើងបានដឹងរួចមកហើយថា  មិនថាតែប្រុស ​ឬស្រីទេ ​អ្នកដែលមានវ័យខ្ទង់  ៣០ ក្រាស់ ​ឬ  ៤០ឡើង  គឺជាវ័យកណ្តាលដ៏ជ្រេមួយ  ធ្វើឱ្យសុខភាពចាប់ផ្តើមចុះខ្សោយ ​និងទ្រុឌទ្រោម  ហើយប្រសិនជាមិនចេះថែរក្សាសុខភាពទៀតនោះ ​ជំងឺតម្កាត់ទាំងឡាយ ​ជាពិសេសជំងឺលើសឈាម និងទឹកនោមផ្អែមប្រាកដជាចាប់ផ្តើមយាយីសុខភាពអ្នកជាដើម។

ដូច្នេះសម្រាប់អ្នកដែលមានវ័យចាប់ពី ​៤០ឆ្នាំ ​ចូលអនុវត្តទៅតាមដំបូន្មានសំខាន់ខាងក្រោមនេះ ៖

# ២យ៉ាងដែលត្រូវត្រួតពិនិត្យឲ្យទៀងទាត់

- ជាតិស្ករ

- សម្ពាធឈាម

#  ៦យ៉ាងដែលត្រូវកាត់បន្ថយជាអតិបរមា

- ជាតិផ្អែម

- ជាតិប្រៃ

- សាច់ និងអាហារកែច្នៃ

- សាច់ក្រហមអាំង ដូចជាសាច់គោ

- អាហារផលិតពីទឹកដោះ

- អាហារផលិតពីអង្ករនិងម្សៅ

# ៤ ប្រភេទដែលបង្កើនការទទួលទាន

- សណ្ដែកបារាំង និងបន្លែបៃតង

- ផ្លែឈើ

- គ្រាប់ធញ្ញជាតិ

# ៣យ៉ាងដែលត្រូវបំភ្លេចចោល

- អាយុ

- អតីតកាល

- ទុក្ខសោក

# ៤ យ៉ាងដែលត្រូវតែមាន

- កល្យាណមិត្ត

- ក្រុមគ្រួសារដ៏កក់ក្ដៅ

- គំនិតជាវិជ្ជមាន ឬសុទិដ្ឋិនិយម

- ជម្រកដ៏សុខសាន្ត

# ៥ យ៉ាងដែលត្រូវរក្សាសុខភាព

- ទទួលទានឲ្យល្មមចៀសវាងឆ្អែត

- ញញឹម និងសើចឲ្យច្រើន

- ហាត់ប្រាណទៀងទាត់

- បញ្ចុះទម្ងន់

# ៧ យ៉ាងដែលត្រូវចៀសវាង

- រហូតដល់ឃ្លានទើបទទួលទាន

- រហូតដល់ស្រេកទើបផឹក

- រហូតដល់ងងុយទើបដេក

- រហូតដល់អស់កម្លាំងទើបសម្រាក

- រហូតដល់ឈឺទើបទៅពេទ្យ

- រហូតដល់មានបញ្ហាទើបរកដំណោះស្រាយ

- រហូតដល់បាត់បង់បុណ្យ​ ទើបចេះរាប់អានមិត្ត និងកូនចៅ ៕

ប្រភព៖ Cambodia Medical Laboratory