សុភមង្គលគឺជាទ្រព្យដែលមិនអាចកាត់ថ្លៃបាន! ទាំងនេះជារឿងរ៉ាវរបស់ម្ចាស់បណ្តាញផ្សព្វផ្សាយសង្គម Facebook (Mark Zuckerberg) បង្ហាញថាគ្រួសារគួរតែមានអាទិភាពមុនគេ!!!

មានមនុស្សជាច្រើនបាននិយាយថា ទោះជាអ្នកមានទ្រព្យស្តុកស្តម្ភជោគជ័យ ឬល្បីឈ្មោះយ៉ាងណាក៏ដោយ អ្នកមិនគួររវល់ពេក ភ្លេចចំណាយពេលជាមួយក្រុមគ្រួសាររបស់អ្នកឡើយ។ ហើយមានមនុស្សមិនច្រើនទេ ដែលមានការងារមមាញឹកជាងនាយកប្រតិបត្តិ បណ្តាញផ្សព្វផ្សាយសង្គម Facebook ឈ្មោះលោក Mark Zuckerberg នោះឡើយ។ គាត់បានធ្វើជាគំរូដ៏ល្អសម្រាប់មនុស្សដែលរស់នៅលើពិភពលោក ក្រោមពាក្យមួយឃ្លាដែលគាត់តែងតែនិយាយថា “ គ្រួសារជាអាទិភាព” ។

នៅទីនេះគេហទំព័រ kalib9 ពិតជាមានការស្ងើចសរសើរចំពោះទង្វើរដែល លោក Mark ធ្វើឱ្យមានតុល្យភាពរវាងគ្រួសារ និងជីវិតការងាររបស់គាត់ហើយនៅពេលនេះផងដែរ យើងនឹងចែករំលែក រឿងរ៉ាវទាំង ២០ ប្រកាសដែលបង្ហាញថា យើងទាំងអស់គ្នាគួរតែរៀនពីភក្តីភាពរបស់ លោក Mark Zuckerberg ក្នុងការចំណាយពេលជាមួយគ្រួសារ។

១. លោក Zuckerberg បានសន្យាជាមួយភរិយារបស់គាត់ឈ្មោះ Priscilla​ ថាពួកគាត់នឹងមានដំណើរកំសាន្ត ក្រេបទឹកឃ្មុំជារៀងរាល់ឆ្នាំ ដើម្បីអបអរដល់អាពាហ៍ពិពាហ៍របស់ពួកគាត់។

1

២. ពួកគាត់មានកូនដំបូងនៅឆ្នាំ ២០១៥ ហើយ Zuckerberg បានអបអរសាទរថ្ងៃបុណ្យទិវាមាតាដល់ Priscilla ភ្លាមៗ ដោយមិនរង់ចាំថ្ងៃបុណ្យនោះមកដល់ឡើយ។

2

៣. ប៉ុន្តែលោក Zuckerberg ក៏សមនឹងទទួលបានពេលវេលាពិសេសតែម្នាក់ឯងជាមួយកូនរបស់គាត់នៅថ្ងៃបុណ្យទិវាឪពុកផងដែរ។

3

៤. នេះក៏ជាពេលវេលារីករាយបំផុតជាមួយសត្វចិញ្ចឹមក្នុងគ្រួសារផងដែរ។

4

៥. នេះគឺជាគ្រួសារដ៏រីករាយដែលបានប្រារព្ធខួបកំណើតជាលើកដំបូងដល់កូនស្រីរបស់ពួកគាត់

5

៦. វិធីដ៏ល្អឥតខ្ចោះគឺជាការចំណាយពេលជាមួយអ្នកជាទីស្រឡាញ់របស់អ្នកដោយការធ្វើម្ហូប ឬធ្វើនំជាមួយគ្នា។

6

៧. នាំកូនស្រីទៅកន្លែងដែលពួកគាត់បានណាត់ជួបគ្នាដំបូងកាលពី ១៤ឆ្នាំមុន ហើយផឹកកាហ្វេជាមួយគ្នាដើម្បីរំលឹកអនុស្សាវរីយ៍របស់ពួកគាត់។

7

៨. ចំណាយពេលវេលាប្រកបដោយគុណភាពទៅទស្សនា កន្លែងផ្សេងៗសំរាប់ថ្ងៃកំណើតរបស់ប្រពន្ធរបស់គាត់។

8

៩. ស្វាគមន៍សមាជិកថ្មី គឺជាកូនស្រីទីពីររបស់ពួកគាត់។ នេះជាពេលវេលាដ៏មានតម្លៃបំផុត!

9

១០. កូនក្មេងគឺជាអ្នកដែលពូកែលួងលោមជាងគេ។

10

១១. Zuckerberg បានចាប់យកចំណងដ៏ស្រស់ស្អាតរវាងម្តាយ និងកូនស្រី

11

១២.​ គាត់ប្រាកដថា គាត់នឹងនៅទីនេះដើម្បីដឹកនាំពួកគេគ្រប់ជំហាន។

12

១៣. ចែករំលែកពេលវេលាដ៏មានសុភមង្គលជាមួយគ្នា។

13

១៤. ឈានជំហានដំបូងជាមួយគ្នា។

14

១៥. រីកលូតលាស់ជាមួយគ្នា

15

១៦.​ធ្វើការអបអរជាមួយគ្នា។

16

១៧. ព្រោះការស្រលាញ់ វាគឺសំខាន់គ្រប់ពេលវេលា។

? ????? ?????????? ???????? ????

១៨. មិនដែលភ្លេចផ្តល់ភាពរីករាយគ្រប់ដំណើរជីវិត។

18

១៩. ហើយឆាប់ៗនេះអ្នកនឹងដឹងថា អ្នកពិតជាបានទទួលការប្រទានពរមែន។

19

២០. អ្នកពិតជាមានសំណាងដែលមិនគួរឱ្យជឿ។

20

តើអ្នកគិតយ៉ាងណាចំពោះការចូលរួមរបស់ លោក Mark Zuckerberg ក្នុងជីវិតគ្រួសាររបស់គាត់? តើអ្នកយល់ស្របថាគាត់ជាគំរូដ៏ល្អរបស់ឪពុក និងស្វាមីដែរ រឺទេ? ចែករំលែកគំនិតរបស់អ្នកនៅក្នុងមតិយោបល់ខាងក្រោម។

ប្រែសម្រួល៖ Crusher

ប្រភព៖ Bright Side