វិបត្តិជីវិតធំធេងម្តាយឪពុកចោរប្លន់សម្លាប់ ប្អូនស្លាប់ដោយជំងឺ! ធ្វើឱ្យមនុស្សមានចំណេះវិជ្ជាជ្រៅជ្រះរៀនដល់បរទេស ធ្លាក់ខ្លួនក្លាយទៅជាអ្នកសុំទាន – Kalib9 ជីវិតកម្សាន្ត | Pelklas

វិបត្តិជីវិតធំធេងម្តាយឪពុកចោរប្លន់សម្លាប់ ប្អូនស្លាប់ដោយជំងឺ! ធ្វើឱ្យមនុស្សមានចំណេះវិជ្ជាជ្រៅជ្រះរៀនដល់បរទេស ធ្លាក់ខ្លួនក្លាយទៅជាអ្នកសុំទាន

ប្រិយមិត្តមួយចំនួនច្បាស់ជាដឹង និងស្គាល់បុរសម្នាក់នេះរួចមកហើយ ដែលល្បីក្នុងបណ្ដាញសង្គមកាលពីថ្ងៃទី​ ៧​ ខែ ធ្នូ​ ឆ្នាំ ២០១៩​ ដោយសារតែគាត់ជាអ្នកសុំទានមែនតែពិតតែចំណេះដឹងខ្ពង់ខ្ពស់រហូតទទួលបានការសរសើរ ​និងមានចម្ងល់ដែរថា ​តើមនុស្សមានចំណេះដឹងបែបនេះហេតុអ្វីក្លាយទៅជាអ្នកសុំទាននោះ។

ហេីយអ្វីដែលគេប្រទះឃេីញនោះគឺ​វីឌីអូមួយ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកាន់តែភ្ញាក់ផ្អើល ដោយម្ចាស់គណនីហ្វេសបុកម្នាក់ឈ្មោះថា​ KSR Printng ត្រូវបានបុរសសុំទានខាងលេីជូនពរដល់គាត់ដោយសារបានសរសេររៀបរាប់ថា៖ « ​ សូមជូនពរដល់ប្អូនទាំង​ពីរនាក់​ មានការលក្ខណៈឯករាជ្យគំនិត​ សណ្ដាប់ធ្នាប់ចិត្ត​ និង​វិន័យអារម្មណ៍​ » ដោយឃ្លាជូនពរទាំងនោះត្រូវបានបុរសនោះបកស្រាយថា៖

ទី១ ឯករាជ្យគំនិត គឺជាការចាប់ផ្ដើមមានភាពជឿជាក់នៅលើខ្លួនយើងឡើងវិញ ហើយយើងមិនត្រូវឲ្យអ្វីៗទាំងអស់ មកជំពាក់ជំពិនជាមួយការគិតរបស់យើង ដែលយើងមិនដឹងថា ត្រូវធ្វើអី ឬមិនត្រូវធ្វើអីនោះទេ ដូច្នេះហើយ ការស្ដាប់ និងការជឿជាក់ ត្រូវបានផ្ដើមពីចិត្ដរបស់យើងមក អោយខួរក្បាល ល្អបំផុតសម្រាប់សតិរបស់យើង។

ទី២ សណ្ដាប់ធ្ឋាប់ចិត្ដ គឺចិត្ដរបស់មនុស្សម្នាក់ៗ ភាគច្រើនមានភាពឆេវឆៅ ឬក៏គិតអីមិនល្អ ដែលបណ្ដាលធ្វើឲ្យយើងគេងមិនលក់ទេ ក៏ប៉ុន្ដែបើយើងចេះរៀបចិត្ដវិញនោះ ទោះបីយើងត្រូវឆ្នោត ១លានដុល្លារក៏ដោយ ក៏យើងនៅតែអាចធ្វើការរបស់យើង នៅម៉ោងធ្វើការបាននោះដែរ។

ទី៣ វិន័យអារម្មណ៏ បានន័យថា៖ អារម្មណ៏របស់មនុស្សយើងម្នាក់ៗ ច្រើនតែរវើលរវាយ ក៏ប៉ុន្ដែបើយើងរៀបវាអោយទៅជាវិន័យតែម្ដងនោះ ថាអាញមិនរវើលរវាយនោះ ខ្លាំងអីជាងអាញនោះ”។ ជាមួយគ្នានេះដែរ បុរសរូបនេះក៏បានបញ្ជាក់ថា កាលពីអតីតកាលរបស់ខ្លួនគឺ រូបលោកក៏ធ្លាប់ជា អ្នកBusiness មួយរូបដែលមានកេរ្ដិ៍ឈ្មោះម្នាក់ផងដែរ ប៉ុន្ដែក្រោយមក គាត់ក៏មានជំងឺ Depression កំរិតធ្ងន់ធ្ងរ តែគាត់មិនបានជ្រើសរើសយកវិធី សម្លា ប់ ខ្លួនយកមកប្រើប្រាស់នោះទេ ទើបដូច្នេះហើយ គាត់បានសម្រេចចិត្ដដើរសុំទានគេ យ៉ាងដូច្នេះតែម្ដង។ នេះពិតជាអ្នកសុំទានកាលីបលើប្រកបដោយចំណេះដឹងពិតមែន។

តែស្រាប់តែថ្មីៗនេះ មានម្ចាស់គណនីហ្វេសប៊ុក២ រូបបានទម្លាយពីប្រវត្តិពិតរបស់អ្នកស។ទានម្នាក់នេះ ​ដឹងហើយពិតជាគួរឱ្យអាណិតណាស់  ដោយម្ចាស់គណនីដែលមានឈ្មោះថា​ Khmer Top បានលេីកឡេីងឲ្យដឹងថា៖ « គាត់ជាសិស្សពូកែដែលបានជាប់អាហារូបករណ៍ទៅរៀននៅប្រទេសចិនជាមួយខ្ញុំ ក្នុងឆ្នាំ២០១១ ខែ១០ ថ្ងៃទី១៥ ឈ្មោះខ្មែរគាត់គឺ កែវ សុដារ៉ា ឈ្មោះចិន杨青龙គាត់ជាកូនខ្មែរកាត់វៀតណាម ហើយគាត់ជាមនុស្សចូលចិត្តសេរីភាព» ។

ហេីយម្ចាស់គណនីម្នាក់ទៀតដែលមានឈ្មោះថា​ Cheetah Sahara បានសរសេរបន្តដែរថា​ « គាត់ ឈ្មោះ​ដារ៉ា​ នៅចោមចៅ ពីមុនផ្ទះ​គាត់​ត្រូវ​ចោរ​ប្លន់ ​ហើយ បា ញ់​ សម្លា ប់ ម្តាយ​របស់​គាត់​ ហើយ​ប្អូនប្រុស​របស់​គាត់​ជា​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី​និង​នគរូនីយកម្មខេត្តកំពង់ចាម បាន​ស្លា ប់ ​ដោយ​ជំងឺ​សួត​ »។

នេះហេីយជាមូលហេតុដែលបុរសម្នាក់នេះធ្លាក់ខ្លួនកើត ​Depression រហូតដល់ធ្វេីជាអ្នកសុំទានបែបនេះ ដែលបងប្រុសម្នាក់នេះ បានទទួលការអាណិតអាសូរជាខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គម ៕

1

10

11

4

7

8

3