មានលុយល្មមៗកុំចេះតែហក់លោតតាមគេ! ​ចំណាយរឿងទាំងនេះលើមង្គលការសម័យនេះខ្លាំងពេក ​ខាតលុយធ្ងន់ធ្ងរហើយ

ពិធីរៀបការ ​គឺជាពិធីដ៏ពិសេសមួយសម្រាប់ជីវិតគូស្វាមីភរិយាថ្មី ​ ដូច្នេះហើយបានមនុស្សសឹងតែគ្រប់គ្នា ​ចង់ឱ្យថ្ងៃពិសេសរបស់ខ្លួនមានភាពប្រណីត ​ឡូយឆាយ ​អស្ចារ្យ ​ដោយការរៀបចំពិធីឱ្យមានភាពឥតខ្ចោះទៅតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។

តែសម្រាប់អ្នកដែលចង់សន្សំថវិកា ​និងមិនសូវជាមានលុយចំណាយច្រើនទេ ​យកល្អក៏ប្រឹងតុបតែង ​ឬចំណាយខ្ជះខ្ជាយច្រើនពេកអី  នាំឱ្យមានការខាតបង់់ធ្ងន់ធ្ងរនៅថ្ងៃមង្គលរបស់ខ្លួនទៅវិញទេ។

ដូច្នេះប្រសិនជាមិនចង់ចំណាយលុយទទេរ ​ឬអស់លុយច្រើនពេកទេក្នុងថ្ងៃរៀបការ ​សូមកុំចំណាយលុយខ្លាំងពេកលើរឿងទាំងនេះ ៖

១. ធៀបការ

ទោះបីជាធៀបការឡូយឆាយ ម៉ូតស្អាត ​និងមានតម្លៃថ្លៃអាចធ្វើឱ្យអ្នកមើលទៅថ្លៃថ្នូរយ៉ាងណាក៏ដោយ ​តែវាជារបស់ដែលគេយកបោះចោលប៉ុណ្ណោះ ​ដូច្នេះរកត្រឹមម៉ូតល្មមៗ មានតម្លៃសមរម្យទៅបានហើយ។ បើយកតម្លៃថ្លៃសរុបៗទៅ ​គ្រាន់តែចំណាយលើធៀបអស់រាប់ពាន់ចោលទទេរៗឯណោះ។

73322584_2562556877301426_8177078073238224896_o

71970574_2349965275099020_1749005086312366080_o

២. សំអាងការ

អ្នកអាចនឹងយល់ថាហាងល្បីៗមើលទៅឡូយឆាយ ​ថ្លៃថ្នូរ ​និងម៉ូតខោអាវស្អាតៗ ​តែជាការពិតណាស់សម្អាងការថ្លៃល្បីមែន ​តែតម្លៃដែលមានសំលៀកបំពាក់ស្អាតៗមានតម្លៃដល់ខ្ទង់រាប់ពាន់ដល់ម៉ឺនឯណោះ។ ​ដូច្នេះដើម្បីសន្សំសំចៃ ​ឬសម្រាប់អ្នកមានលុយល្មម ៗ​គួរតែចេះជ្រើសម្អាងការដែលមានសំលៀកបំពាក់ថ្មីៗស្អាតៗ (បើកថ្មី) ល្អជាង ​បើទោះបីជាមិនសូវល្បីក៏ដោយ ដោយអាចជ្រើសជាងផុតមុខដែលតុបតែងស្អាតប្លែកជំនួសវិញ។ ជាពិសេសការជ្រើសសម្អាងការជាកញ្ចប់មានអាចារ្យ មានគ្រប់គ្រឿង នឹងធ្វើឱ្យអ្នកចំណេញជាងផងដែរ។

78197929_2672696709643118_5343916386924101632_n

78620406_2676792415900214_6384553633798684672_o

៣. រោងការ

សម័យកាន់តែជឿនលឿនមិនដូចសម័យមុនទេ ​ស្អីតិចក៏លុយដែរ ​មនុស្សចេះតែប្រឹងរកវិធីរកស៊ីកាន់តែអស់លុយ ​កាលមុនចំណាយតែមុខរោងទេ ​តែពេលនេះ ​ទាំងមុខរោង លើឆាក កាំជណ្តើរ ​ផ្លូវដើរកូនកំលោះកូនក្រមុំស្អីក៏តុបតែង ​ហើយសុទ្ធតែលុយៗៗៗ  មិនក្រោមពាន់ដុល្លារនោះទេ។

ដូច្នេះកុំចង់ហ៊ឺហាងហួសមាឌពេកអី ​សុទ្ធតែរបស់មិនបានលុយមកវិញប៉ុណ្ណោះ ​បើអាចកាត់បន្ថយក៏ល្អ ​ឬអាចជ្រើសតម្លៃតុបតែងសមរម្យដែលអាចរ៉ាប់រងបានទើបល្អ។

49828848_1829523937157195_4568391545492865024_n

55669615_2278776925476500_2965007243747000320_o

68326751_2499967356690788_6695415644331966464_o

៤. ភេសជ្ជៈ និង ស្រា

សម័យនេះមិនដូចសម័យមុនទេ ​គ្រឿងភេសជ្ជៈក្រៅពីទឹកសុទ្ធ ​ទឹកក្រូច  និងស្រាបៀរហើយ ​ថែមទាំងមានប្រភេទស្រាសម្រាប់ភ្ញៀវទៀត ​គឺសុទ្ធតែជារឿងអស់លុយ ​តែក៏មិនមែនហាមមិនឱ្យដាក់របស់ទាំងនោះទទួលភ្ញៀវដែរ។

សម្រាប់អ្នកដែលចង់សន្សំសំចៃ ​ឬមិនសូវមានលុយ ​គួរតែជ្រើសស្រាដែលមានតម្លៃសមរម្យ ​និងចូលចំណោមគេចុះ ​មិនបាច់ទៅជ្រើសស្រាថ្លៃឡូយឆាយហួសមាឌពេកទេ។  ជាពិសេសគួរជ្រើសបងប្អូនសាច់ញាតិដែលទុកចិត្តបានជួយកាន់ស្តុក ​ឬរាប់ស្រាដែលនៅលើតុ ​ចៀសវាងត្រូវគេកេងបន្លំយកទុកធ្វើឱ្យម្ចាស់ដើមការខាតបង់បាន។

Photo_2019 12 09_11 03 15

Photo_2019 12 09_11 03 21

៥. ម្ហូបការ

មិនបាច់ទៅចំណាយលើម្ហូបតម្លៃរាប់រយថ្លៃពេកនោះទេ  អ្នកអាចជ្រើសម្ហូបដែលសមរម្យអាចទទួលយកបាន ​សំខាន់ឱ្យតែមានរសជាតិឆ្ងាញ់ទៅបានហើយ។​ ជាពិសេសគួរតែមានអ្នកចាត់ចែងជួយមើល ​ថាចុងភៅចេញមុខម្ហូបគ្រប់ចំនួន ​ឬក៏អត់ ​ព្រោះរឿងម្ហូបនេះ ​មានបទពិសោធន៍មួយចំនួនហើយត្រូវបានចុងភៅកឹបកេងដោយមិនដឹងខ្លួន។

Photo_2019 12 09_11 03 07

Photo_2019 12 09_11 03 10

Photo_2019 12 09_11 03 28

៦. ​ជំនូន

ជាការពិតណាស់ ​រឿងហែរជំនូនផ្លែឈើនេះ ​មិនមែនលំៗទេ ​ចំណាយរាប់ពាន់ដែរតើ ​តែគ្រាន់តែយើងអាចមានសល់ផ្លែឈើចែកញាតិមិត្ត។ ​តែយ៉ាងណាៗ ​អ្នកអាចលៃជំនូនត្រឹមតែល្មមសមរម្យបានហើយ ​សម្រាប់ញាតិមិត្តបងប្អូន និងមិត្តភក្តិដែលជិតស្និទ្ធ ​ព្រោះសម័យនេះមិនសូវជាមានអ្នកមានពេលចូលរួមកម្មវិធីពេលព្រឹកប៉ុន្មានទេ ​ក្រៅពីញាតិជិតដិត។

ដូច្នេះអ្នកអាចជ្រើសទុក ​ថាមានញាតិមិត្តប៉ុន្មានចូលរួមហែរជំនូន ​រួចរៀបចំជំនូនផ្លែឈើមួយល្មមមនុស្សចូលរួមបានហើយ ​ព្រោះបើសល់ជំនូនគ្មានអ្នកកាន់ក៏មិនល្អមើលដែរ។

71660490_2492259021008903_1555408142660009984_o

71671447_2492258881008917_2275287671272112128_n

75543567_695733607588150_2829258308366368768_o

៧. កាដូទទួលភ្ញៀវ

ជាការពិតណាស់ ​ពេលពិសាភោជនីយអាហារពេលល្ងាចៗ ​ច្បាស់ណាស់មុខរោងពិធីនឹងមានការចែកកាដូទទួលភ្ញៀវចៀសមិនផុត  ហើយដូច្នេះហើយបានជាអ្នកប្រកបរបររកស៊ីលក់កាដូរៀបការតែងតែរិះរកពិធីច្នៃប្រតិដ្ឋកាដូកាន់តែស្អាតប្លែក ​តែក៏មានតម្លៃថ្លៃមិនធម្មតាដែរ។

តែយ៉ាងណាៗអ្នកក៏អាចជ្រើសរើសបាន ​ប្រសិនជាមិនចង់ចំណាយច្រើនរាប់ពាន់រាប់លើកាដូទទួលភ្ញៀវ ​អ្នកអាចជ្រើសរករបស់ស្អាតសមរម្យ ​និងមានតម្លៃថោកអាចទទួលយកបានប្រសើរជាង៕

67332028_2395924350648430_145497312846675968_n

14720556_1299618430101918_3672705059389955170_n

67050843_2395924310648434_340018924303155200_o

រក្សាសិទ្ធ៖ Kalib9