រំភើបចិត្តណាស់!ពេលនេះអ្នកគ្រូម៉ៅទទួលបានម៉ូតូថ្មីលែងលំបាកដើរទៅបង្រៀនឆ្ងាយដូចមុនទៀតហើយ

រំភើបចិត្តណាស់!ពេលនេះអ្នកគ្រូម៉ៅទទួលបានម៉ូតូថ្មីលែងលំបាកដើរទៅបង្រៀនឆ្ងាយដូចមុនទៀតហើយ

ក្នុងស្រុក : ពិតជារំភើបណាស់ដែលសប្បុរសជនបានផ្តល់អំណោយម៉ូតូថ្មីមួយគ្រឿងនិងសម្ភារ:សិក្សាមួយចំនួនដល់អ្នកគ្រូម៉ៅដែលអ្នកគ្រូធ្លាប់តែលំបាកក្នុងការដើរទៅបង្រៀនឆ្ងាយជារៀងរាល់ថ្ងៃ។

ប៉ុន្តែឥឡូវគ្វីផ្លាស់ប្តូរហើយអ្នកគ្រូនឹងលែងលំបាកដូចមុនហើយ ម៉ូតូថ្មីនេះពិតជាសម្រួលដល់បន្ទុករបស់អ្នកគ្រូមិនតែប៉ុណ្ណោះក៏ជួយកាត់បន្ថយពេលវេលាធ្វើដំណើរទភសាលារៀនផងដែរ។ យោងតាមគណនេយ្យឈ្មោះ Dara try បានបង្ហោះនិងបានសសេររៀបរាប់ថា

80005284_2095386053897501_496773883303559168_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

“ ចាប់ពីថ្ងៃស្អែកទៅ ប្ដីអ្នកគ្រូ ម៉ៅ នឹងមានម៉ូតូដឹកអ្នកគ្រូទៅសាលារៀន កុំឱ្យពិបាកដើរឆ្ងាយ។ ស្បែកជើងចាស់ ដែលអ្នកគ្រូធ្លាប់ប្រើដើរឆ្លងខ្សាច់ស្ទើរលួយនោះ ខ្ញុំបានប្ដូរជូនគាត់ហើយ។

76779609_462671807981058_1640638714927382528_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រំភើបចិត្តណាស់ពេលលឺអ្នកគ្រូនិយាយថា នឹងប្រឹងបង្រៀនក្មេងទាំងអស់បន្តទៀត ទោះបីនៅត្រឹមម្នាក់ក៏ដោយ ក៏នៅទៅបង្រៀនដែរ។ អ្នកគ្រូប្រាប់ថា សប្បាយចិត្តពេលបានបង្រៀនក្មេងៗ ហើយវាជាការងារដែលអ្នកគ្រូស្រលាញ់បំផុត។ អរគុណណាស់សម្រាប់ការតស៊ូ ដើម្បីក្មេងៗនៅតំបន់ដាច់ស្រយាល។

79029385_1780340512097460_2377783677061955584_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សង្ឃឹមថាម៉ូតូថ្មី ព្រមទាំងសម្ភារៈទាំងអស់នេះ នឹងជួយសម្រួលអ្នកគ្រូបានច្រើនជាងមុន ជាពិសេសកាត់បន្ថយពេលវេលាធ្វើដំណើរទៅសាលារៀន កុំឱ្យដើរឆ្ងាយដូចមុន”៕

78600494_433439004275488_2151234412874825728_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
78798630_450697285830261_8425599612722610176_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព ៖ Dara try
រក្សាសិទ្ធដោយ ៖ Kalib9

Loading...