ជិះក្នុងក្រុងធ្វើការជិតៗ រថយន្តខាងក្រោមនេះគឺជាជម្រើសល្អបំផុតសម្រាប់អ្នក

ជិះក្នុងក្រុងធ្វើការជិតៗ រថយន្តខាងក្រោមនេះគឺជាជម្រើសល្អបំផុតសម្រាប់អ្នក

ដឹងហើយថា មនុស្សយើងម្នាក់ៗ តែងតែចង់បានភាពហ៊ឺហា ឡានទំនើបប៉ុន្តែពួកគេតែងតែគិតលើរាល់ការចំណាយដូចជា ប្រេងឥន្ធនៈដូចជា ការជួសជុល ឬ គ្រឿងបន្លាស់ផ្សេងៗ និងអត្ថប្រយោជន៍ផ្សេងៗ។

ហើយ ក្រុមហ៊ុនផលិតរថយន្ត ធំៗមួយចំនួន គេតែងតែគិតអំពីបញ្ហាហ្នឹង។ ហើយដើម្បីដោះស្រាយនូវបញ្ហាហ្នឹង គេក៏បានបែងចែកនូវប្រភេទរថយន្តផ្សេងៗ ដែលស្របតាមស្ថានភាពរបស់អ្នកប្រើប្រាស់ប្រចាំថ្ងៃ។
ហើយខាងក្រោមនេះគឺជារថយន្ត ទាំង 5 ប្រភេទ ដែល ជាជម្រើសល្អបំផុតសម្រាប់អ្នកប្រើប្រាស់នៅក្នុងក្រុង ដែលគេចង់បាននូវរថយន្តដែលជួយសន្សំសំចៃដល់ពួកគេ

១. រថយន្ត toyota prius
ជារថយន្តដែលប្រើប្រាស់នូវប្រព័ន្ធម៉ាស៊ីនសាំងជាមួយនឹងអាគុយ ដែលជួយសន្សំសំចៃ ប្រេងឥន្ធនៈរបស់លោកអ្នក
មិនតែប៉ុណ្ណោះរថយន្តព្រោះនេះគឺជារថយន្តដែលមានរាងតូចស្រួលក្នុងការចតនៅក្នុងក្រុង។

51847275_287624128580891_8492919870717952_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. រថយន្ត ford ecosport
ប្រើប្រាស់នូវប្រភេទម៉ាស៊ីនសាំង 1.0 ដែលមានម៉ាស៊ីនស្ទុះ ហើយស៊ីសាំងតិច ហើយរថយន្តនេះមានកម្ពស់ខ្ពស់ ប្រហែលនឹងរថយន្ត suv ផងដែរ នឹងមាន រូបរាងតូចងាយស្រួលនិងការបើកបរក្នុងក្រុង។

78893506_3818353224845129_220312688205496320_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. រថយន្ត toyota rush
ជារថយន្ត suv 7 កៅអី ដែលមានម៉ាស៊ីន 1.5 ដែលជា ម៉ាស៊ីនដែលជួយសន្សំសំចៃ ប្រេងឥន្ធនៈ ឮដល់លោកអ្នក នឹងមានកៅអីធំទូលាយអាចអង្គុយបាន 7នាក់ ហើយដាក់ឥវ៉ាន់បានច្រើនផងដែរ។

64322187_491426188297547_1285537351539359744_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤. រថយន្ត mini cooper
ជាប្រភេទរថយន្ត sport មានរាងតូចនិងស៊ីសាំងតិចត្រឹមតែ 7លីត្រក្នុង 100 គីឡូម៉ែត្រប៉ុណ្ណោះ។ហើយរថយន្តនេះក៏មានប្រអប់លេខ បែបស្ពតផងដែរ។ រថយន្ត mini cooper នេះឃើញតែតូចមែន ប៉ុន្តែខ្លាំងដូចជារបៀបគាត់ដែរហើយស៊ីសាំងតិចទៀត។

69805567_2121844528118504_6942887815931756544_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៥. រថយន្ត toyota camry hybrid
ជារថយន្ត seden 5 កៅអី ដែលបំពាក់នូវម៉ាស៊ីន 2.1liter ដែលកម្រិតស៊ីសាំងអតិបរិមាគឺ 7Lក្នុង 100គីឡូម៉ែត្រ តែប៉ុណ្ណោះ។

79091840_1518356134969097_1052614381654769664_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រក្សាសិទ្ធិដោយ: kalib9

Loading...