ក្រោយជួបព្យុះភ្លៀងជាខ្លាំង ស្រាប់តែកីឡាករ កែវ សុខផេង បានបង្ហោះសារមួយដោយរៀបរាប់ថា….

ក្រោយជួបព្យុះភ្លៀងជាខ្លាំង ស្រាប់តែកីឡាករ កែវ សុខផេង បានបង្ហោះសារមួយដោយរៀបរាប់ថា….

ក្នុងស្រុក : ដូចដែលយើងបានដឹងហើយបានថា មួយរយ:ចុងក្រោយកីឡាករ កែវ សុខផេង បានទទួលរងនូវការរើសអើងជាតិសាសន៍ពីបណ្តាអ្នកលេងហ្វេសបុកមួយចំនួនដែលធ្វើអោយប៉ះពាល់អារម្មណ៍ផ្លូវចិត្តលោកជាខ្លាំង ។

តែបើទោះបីរូបលោកព្យុះភ្លៀង ច្រើនយ៉ាងណាក្តីក៏មានហ្វេននិងក្រុមកីឡាករជាច្រើនបានបង្ហោះសារលើកទឹកចិត្ត រូបលោកកែវ សុខផេង ជាខ្លាំង ថែមទាំងមានហ្វេននាំគ្នាប្តូរProfileដាក់រូបគាត់ ដើម្បីជំរុញទឹកចិត្តលោកជាច្រើន។

78947576_989345878103895_7702960365759365120_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទៀតសោតប្រមាណម៉ោងមុននេះរូបលោកផ្ទាល់ក៏បានបង្ហោះសារមួយអមជាមួយពាក្យពេចន៍មួយចំនួននៅលើផេកផ្លូវការ Keo Sokpheng – កែវ សុខផេង របស់លោកផ្ទាល់ដោយបានរៀបរាប់ថា :

78672182_446842246268108_227219734351839232_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

“ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកមានគុណ ថ្នាក់ដឹកនាំ បងប្អូន មិត្តភ័ក្តិ ព្រមទាំងអ្នកគាំទ្រទាំងអស់ដែលបានផ្តល់កម្លាំងចិត្តដល់រូបខ្ញុំនាពេលកន្លងមកក្នុងស្មារតី «មហាគ្រួសារខ្មែរ» ដែលជាសមានចិត្តដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។

ទឹកចិត្តរបស់អ្នកទាំងអស់គ្នាបានជំរុញឱ្យខ្ញុំកាន់តែខិតខំប្រឹងប្រែងលត់ដំខ្លួនថែមទៀតដើម្បីភាពរីកចម្រើនក្នុងអាជីពនាពេលអនាគត ជាពិសេសគឺប្តេជ្ញាសហការជាមួយមិត្តរួមក្រុមជម្រើសជាតិយើងនៅក្នុងការប្រកួតថ្ងៃស្អែកដែលជាបេសកកម្មដ៏សំខាន់មួយរបស់ក្រុមគោព្រៃយើងក្នុងព្រឹត្តិុការណ៍សុីហ្គេមលើកទី៣០នេះ។

79088797_2536588686600615_3528902437865783296_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

យើងនឹងរួមដំណើរទៅមុខជាមួយគ្នាដើម្បីជ័យជម្នះ និងការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់របស់ជាតិយើង!

សូមអរគុណដោយក្តីគោរពស្រលាញ់ចំពោះអ្នកគ្រប់គ្នា!

(សូមបញ្ជាក់ដែរថា នេះជាផេកផ្លូវការតែមួយគត់របស់ខ្ញុំ)

រក្សាសិទ្ធដោយ : Kalib9

Loading...